ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​នាក់​នេះ​កំពុង​តែ​អី​ៗ…​ប៉េ​អិ​ម​ក្របួច​ជាប់​ភ្លាម​ៗ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​២​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ ខណៈ​ដែល​កំពុង​ជូ​ញ​ដូរ​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែសីហា នៅ​ត្រង់​ចំណុច​ខាងក្រោយ​សាកលវិទ្យាល័យ ខេ​មរះ ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ…

ខេត្តបាត់ដំបង ៖ បុរស​២​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ ខណៈ​ដែល​កំពុង​ជូ​ញ​ដូរ​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែសីហា នៅ​ត្រង់​ចំណុច​ខាងក្រោយ​សាកលវិទ្យាល័យ ខេ​មរះ ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​២​នាក់​នោះ​ម្នាក់​ឈ្មោះ​ពេញ សម្បត្តិ អាយុ​២៤​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​សំរោង​តា​កុក ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង និង​ម្នាក់​ទៀត​ឈ្មោះ អ៊ឹម ថា​ថា​ត ហៅ ង៉ា អាយុ​១៨​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ផ្សារ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យ​ទាំង​២​នាក់​នេះ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​ពេល​ពួក​គេ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ​បើ​តាម​របាយការណ៍​បឋម​របស់​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ដូច​ជា សារធាតុ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​សរឹង​ថ្លា (​ម៉ា​ទឹកកក​) ចំនួន​០៦​កញ្ចប់​ដែល​មាន​ទម្ងន់​២,២១​ក្រាម ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ (​គ្មាន​ស្លាក​លេខ​) ដែល​គេ​សង្ស័យ​ថា ជា​មធ្យោបាយ​សម្រាប់​បំរើ​ការ​ប្រព្រឹត្ត​បទល្មើស ទូរស័ព្ទ​៣​គ្រឿង និង​សម្ភារ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

យោង​តាម​ការ​សួរនាំ​ជាបឋម​ដំបូង​ជនសង្ស័យ​ឈ្មោះ អឹ​ម ថា​ថា​ត ហៅ​ង៉ា និង​ឈ្មោះ ពេញ សម្បត្តិ បាន​ឆ្លើយ​ទ​ទូល​ស្គាល់​ថា ថ្នាំ​ញៀន​រួម​ទាំង​វត្ថុ​តាង​នានា​ដែល​សមត្ថកិច្ច​ដកហូត​នោះ​គឺ​ពិតជា​របស់​ខ្លួន​មែន ។ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ជន​ទាំង​២​នាក់​ហាក់​មិន​ទាន់​ទម្លាយ​ជា​ផ្លូវការ​ឲ្យ​សមត្ថ​កិច្ច​ដឹង​អំពី​ប្រវត្តិ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​របស់​ពួក​ខ្លួន ហើយ​ក៏​មិន​ទាន់​សារភាព​អំពី​ប្រភព​ដែល​ពួក​គេ​នាំ​យក​ថ្នាំ​ញៀន​មក​ជួញដូរ​បន្ត​នៅឡើយ​ដែរ ។

ទោះជា​យ៉ាងណា បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​បាន​បញ្ជាក់​ប្រាប់​ថា ជនសង្ស័យ​ទាំង​២​នាក់​ជា​មុខសញ្ញា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​គ្រឿងញៀន​ដែល​ច្បាប់​បាន​ហាមឃាត់ ។ បន្ទាប់​ពី​ឃាត់ខ្លួន​ជន​ទាំង​២​នាក់​នេះ​បាន​សារភាព​ទទួលស្គាល់​កំហុស និង​វត្ថុ​តាង​ដែល​សមត្ថ​កិច្ច​បាន​ដកហូត​នោះ​ហើយ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ដែរ​ថា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​បន្ត​ដើម្បី​ស្រាវជ្រាវ​រក​បក្សពួក​ថែម​ទៀត និង​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ