ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិចស៊ីសនិង​ម៉ូតូព​ន្លះគ្នា មន្ត្រីឥណទានម្នាក់​របួសធ្ងន់​

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​បុក​ជាមួយនឹង​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវលំ​ក្រួស​ក្រហម ក្នុងភូមិ​អង្គ​រនាប…

ខេត្តតាកែវ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​បុក​ជាមួយនឹង​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវលំ​ក្រួស​ក្រហម ក្នុងភូមិ​អង្គ​រនាប ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​ ១FT-០០២៧  បើក
បរ​ដោយ​ឈ្មោះ​ចាប គង់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​​មន្ត្រី​ឥណទាន នៅ​ឃុំទ្រា ស្រុក​សំរោង ខេត្តតា
កែវ បាន​រង​របួសធ្ងន់ ។ ចំណែក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 ព​ណ៌​ប្រផេះ ពាក់​ស្លាក​លេខ តាកែវ ២A-៨៥៨៦ បើកបរ​ដោយ​ឈ្មោះ​ហង់ វ៉ឹ​ង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​មន្ត្រី​ធ្វើការ​នៅ​មន្ទី​រ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត នៅ​ភូមិ​ឡូ​រី សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ មិនមានរងរបួសនោះទេ ។

លោក​ជាល សុ​ផាត នាយការិយាល័យ​ចរាចរ​ណ៍​ផ្លូវគោក​ខេត្ត​បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ មាន​រថ
យន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​RX300 បើកបរ​ដោយ​បុរស​ដែល​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ដែល​បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងជើង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ ភ្លាម​នោះ​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ដូន​កែវ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ចុះ​មក​ពិនិត្យ និង​វាស់វែង​នៅ​កន្លែង​កើតហេតុ ហើយ​បាន​នាំ​យក​ទាំង​រថយន្ត​និង​ម៉ូតូ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ