តាមរកតាប៉ិ២ឆ្នាំ ​​«បែរជា​ពង្រត់​ស្រី…​​សោះ» តោះ​ឥឡូវ​ទៅ​ផ្ទះ​វិញ​


ខេត្តស្ទឹងត្រែង ៖​ រឿង​រា​៉​វ​ក្នុង​លោកអ្វី​ក៏​អាច​កើតឡើង​បាន​ដែរ និង​មាន​គ្រប់រូបភាព ។ ប៉ុន្តែ​រឿងរ៉ាវ​មួយ​ដែល​មិន​គួរ​គិតតែ​ខ្លួនឯង ហើយ​បំភ្លេច​ក្តី​សុខ​របស់​អ្នក​ដទៃ​នោះ គឺ​ស្នេហា​មិន​អាច​ចែក​គ្នា​បាន​ទេ ព្រោះ​ជា​រឿង​​បេះដូង ។

ដោយសារ​តែ​ការ​បំពាន​បេះដូង​នេះ ទើប​រឿងរ៉ាវ​មួយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​នៅ​កែង​ផ្លូវបំបែក​អូរ​​ពងមាន់ គ្រា​ដែល​បុរស​ម្នាក់​កំពុង​ដឹក​ស្ត្រី​មានកូន​នៅ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​ឆ្លងផ្លូវ​បំបែក ក៏​ត្រូវ​ស្ត្រី​ម្នាក់​ផ្សេង​ទៀត​ស្ទុះ​មក​ចាប់​ទាញ​ចង្កេះ​ខោ​ដោយ​អះអាង​ថា «បុរស​រូប​នេះ ​បាន​ចុះ​ចេញពីផ្ទះ​បាត់​២​ឆ្នាំ​មក​ហើយ ដោយ​គ្មាន​​ដំណឹង មិន​នឹក​ស្មានថា មក​លួច​មាន​ប្រពន្ធចុង ភ្លេច​ប្រពន្ធដើម​ និង​កូន​ដូច្នេះ​សោះ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១១ ខែសីហា​កន្លង​ទៅ នៅ​ម្តុំ​ផ្លូវបំបែក​អូរ​ពងមាន់ ចម្ងាយ​ពី​ទីរួមខេត្ត​ប្រមាណ​១៨​គីឡូម៉ែត្រ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា គ្រា​ដំបូង ​គេ​ឃើញ​ស្ត្រី​ម្នាក់​ក្នុង​សម្លៀក​បំពាក់​ពណ៌​ទឹក​ប៊ិក ស្ពាយ​​​កាបូប បង់ក​ក្រមា បាន​ស្ទុះ​ទៅ​ទាញ​ចាប់​ចង្កេះ​ខោ​បុរស​ម្នាក់ ពេល​កំពុង​បើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ស្ត្រី​ម្នាក់​ដែល​មានកូន​តូច​ក្នុងដៃ​ផង ដោយ​ស្រែក​ឆោឡោ​ឡើង​ថា​ «​បាត់​ពី​ផ្ទះ​ខ្ញុំ​ដើរ​រក​២​ឆ្នាំ​ហើយ បែរជា​ពង្រត់​ស្រី​នេះ​មក​ស្ទឹង​ត្រែង​សោះ តោះ​ឥឡូវ​ទៅ​ផ្ទះ​វិញ​» ។ ប្រឈម​មុខ​នឹង​ប្រពន្ធ​តាម​ទាន់ បុរស​សម្បុរ​ខ្មៅ​សម្បូរ​ស្នេហ៍​ម្នាក់​នេះ ប្រតិកម្ម​រហ័ស​ឆ្លើយ​ភ្លាម​ៗ​ថា «​អញ​អត់​ទៅ​ទេ គេ​មានកូន​ហើយ​ចោល​គេ​មិន​បាន​ទេ​» ។

ប្រភព​ដដែល​បន្ត​ថា ស្ត្រី​ម្នាក់​ស្លៀកខោ​ជើងវែង ពាក់​អាវដៃវែង ពណ៌​ទឹក​ប៊ិក ពេល​ប្រទាញប្រទង់​ចាប់​ទាញ​ចង្កេះ​ខោ​បុរស​សម្បុរ​ខ្មៅ​ជា​ប្តីបាន​អះអាង​នៅ​ចំពោះ​មុខ​មហាជន​ថា ខ្ញុំ​ជា​ប្រពន្ធ​ដើម​របស់​គាត់ រស់នៅ​ខេត្ត​កំពង់ចាម បាន​ដើរ​រក​គាត់​ជា​ប្តី​អស់​រយៈ​២​ឆ្នាំ​មក​ហើយ​ក្រោយ​បាត់​ពី​ផ្ទះ មិនដឹង​ទៅ​ដល់​ទីណា ប៉ុន្តែ​បែរជាមក​ប្រទះ​ឃើញ​ដឹក​ស្រី​នៅ​ស្ទឹង​ត្រែង​ធ្វើ​ព្រងើយ​។ខ្ញុំ​មិន​ធ្វើ​អ្វី​គាត់​នោះ​ទេ ខ្ញុំ​ត្រូវ​តែ​ឱ្យ​គាត់​ទៅ​ផ្ទះ​វិញ ។ ចំណែក​បុរស​ជា​ប្តី បាន​បដិសេធ​ដាច់ខាត​ថាគាត់​មិន​ព្រមទៅ​វិញ​ទេ ព្រោះ​ការ​ជ្រើស​យក​ស្ត្រី​ក្រោយ​បានជា​មានកូន​មាន​ចៅ​ទៅ​ហើយ មិន​អាច​បោះបង់​គេ​បាន​ទេ ។

រឿងរ៉ាវ​ខាងលើ​ធ្វើ​ឱ្យ​ម​ជ្ឍ​ដ្ឋា​ន​នានា​រិះរក​ដំណោះ​ស្រាយ​មិន​ចេញ ដោយ​ម្ខាង​ជា​ប្រពន្ធដើម​រីឯ​ម្ខាង​ទៀត​ជា​ប្រពន្ធចុង ។ ទោះ​យ៉ាងណា​ស្ត្រី​ជា​ប្រពន្ធដើម​មិន​ផ្ទុះ​កំហឹង​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធចុង​នោះ​ទេ ខណៈ​ប្រពន្ធចុង​នៅ​អង្គុយ​បីកូន​លើ​រ៉ឺ​ម៉ក​ម៉ូតូ ដោយ​គ្មាន​វាចា​មួយ​ម៉ាត់​ឡើយ ៕ ​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ