ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីស្រែ​ចំការ​ជាង​១​ម៉ឺន​ហិ​កតា​ត្រូវ​ញាំញី​ដោយ​ទឹកជំនន់ខណៈប្រជាជនជម្លៀសរកទីសុវត្ថិភាព

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ ទឹកជំនន់​បាន​ជន់​លិច និង​បង្ក​ផល​ប៉ះពាល់​មក​លើ​ខេត្តព្រៃវែង​ចំនួន​១១​ក្រុង​-​ស្រុក នេះ​បើ​តាម​របាយ​ការ​ណ៌​របស់​គណៈកម្មការ​គ្រោះ​មហន្តរាយ​ខេត្តព្រៃវែង​ដែល​បាន​តាមដាន​ពី​ស្ថានភាព​ទឹកជំនន់​នៅ​ទូ​ទាំង​ខេត្ត​ជា​រៀងរាល់ថ្ងៃ ។ គណៈកម្មការ​នេះ​បានអោយ​ដឹង​ថា…

ខេត្តព្រៃវែង ៖ គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ ទឹកជំនន់​បាន​ជន់​លិច និង​បង្ក​ផល​ប៉ះពាល់​មក​លើ​ខេត្តព្រៃវែង​ចំនួន​១១​ក្រុង​-​ស្រុក នេះ​បើ​តាម​របាយ​ការ​ណ៌​របស់​គណៈកម្មការ​គ្រោះ​មហន្តរាយ​ខេត្តព្រៃវែង​ដែល​បាន​តាមដាន​ពី​ស្ថានភាព​ទឹកជំនន់​នៅ​ទូ​ទាំង​ខេត្ត​ជា​រៀងរាល់ថ្ងៃ ។

គណៈកម្មការ​នេះ​បានអោយ​ដឹង​ថា ស្រុក​ក្រុង​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​ទាំងអស់​មាន​១១​ក្រុង​-​ស្រុក ស្មើនឹង​៥៦​ឃុំ និង​២៥២​ភូមិ ក្នុង​នោះ​មាន​ដូច​ជា ស្រុក​ពាម​រក៍ ស្រុក​ព្រះស្តេច ស្រុក​ស៊ី​ធរ​កណ្តាល ស្រុក​កំចាយមារ ស្រុក​ពារាំង ស្រុក​ពោធិ៍​រៀង ស្រុក​កំពង់ត្របែក ក្រុង​ព្រៃវែង ស្រុក​បាភ្នំ ស្រុក​ស្វាយ​អ​ន្ទ​រ និង​ស្រុក​ពាម​ជរ ។

ជាមួយ​គ្នា​នោះ​ដែរ ទឹកជំនន់​បាន​បង្ក​នូវ​ផល​ប៉ះពាល់​ជា​ច្រើន​ក្នុង​នោះ​ទឹកបាន​លិច​ចូល​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣៨៨០​ខ្នង លិច​ចូល​ដីស្រែ​ប្រជាពលរដ្ឋ​ចំនួន​១៤១០៧​ហិ​កតា ក្នុង​នោះ​ធ្វើ​អោយ​ស្រូវ​រលួយ​ខូច​អស់​ចំនួន​១៩៤៤​ហិ​កតា និង​ប៉ះពាល់​ដំណាំ​ផ្សេង​ៗ​ចំនួន​ជាង​៧៣​ហិ​កតា សត្វ​គោក្របី​របស់​អ្នកស្រុក​ត្រូវ​បាន​ជម្លៀស​ទៅ​រក​ទីទួល​សុវត្ថិភាព​ចំនួន​១២២៧​ក្បាល និង​ប្រជាពលរដ្ឋ​ចំនួន​៧៤​គ្រួសារ នៅ​ស្រុក​ស៊ី​ធរ​កណ្តាល និង​ស្រុក​ពាម​ជរ ដែល​ត្រូវ​ទឹក​ជន់​លិច​ធ្ងន់ធ្ងរ ក៏​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ផង​ដែរ ។

ដោយឡែក​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ទឹកជំនន់​បាន​បង្ក​ផល​ប៉ះពាល់​ផ្លូវថ្នល់​សរុប​ប្រវែង​១៨៤៨៨៨​ម៉ែត្រ មណ្ឌល​សុខភាព​២​កន្លែង វត្ត​១​កន្លែង សាលារៀន​៣២​កន្លែង បង្គន់​អនាម័យ​ចំនួន​៧២៣​បង្គន់ និង​អណ្តូងទឹក​ចំនួន​២៧៨​អណ្តូង ។

ឆ្លើយ​តប​ចំពោះ​បញ្ហា​គ្រោះ​ទឹកជំនន់​នេះ​ដែរ អាជ្ញាធរ​ខេត្ត និង​ស្រុក​ក្រុង​ទាំ​អស់ រួម​ជាមួយ និង​កាកបាទក្រហម​ខេត្ត និង​អនុ​សាខា​ស្រុក​នីមួយ​ៗ​បាន​ចុះ​តាមដាន​ជា​ប្រចាំ និង​បាន​នាំ​យក​អំណោយ​មនុស្សធម៌​ជា​ជំនួយ​សង្គ្រោះ​បន្ទាន់​ទៅ​ចែក​ជូន​ដល់​បងប្អូន​ជន​រង​គ្រោះ​នៅ​តាម​បណ្តា​ស្រុក​នីមួយ​ៗ​ជា​បន្តបន្ទាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ