ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​លំ​ហាត់ប្រាណ​នៅ​ជើង​អាច​ពង្រឹង​ខួរក្បាល និង​បន្ថយ​ស្ត្រេ​ស

5 ឆ្នាំ មុន

ការ​ហាត់ប្រាណ​ដែល​មាន​ដូច​ជា ការ​លោត និង​រត់​ត្រូវ​បាន​គេ​និយាយ​ថា ជា​មធ្យោបាយ​មួយ​ដើម្បី​ពង្រឹង​ដល់​សុខភាព​រាង​កាយ ប៉ុន្តែ​ឥឡូវនេះ​វា​ហាក់បីដូចជា​អាច​ជួយ​បាន​ច្រើន​ដល់​សុខភាព​ខួរក្បាល និង​ស្ត្រេ​ស​ថែម​ទៀត ។ អ្នក​ស្រាវជ្រាវ​ជា​ច្រើន​បាន​និយាយ​ថា ការ​បញ្ជូន​សញ្ញា​ពី​សាច់ដុំ​ជើងមាន​សារសំខាន់​សម្រាប់​សុខភាព​សរសៃប្រសាទ ។…

ការ​ហាត់ប្រាណ​ដែល​មាន​ដូច​ជា ការ​លោត និង​រត់​ត្រូវ​បាន​គេ​និយាយ​ថា ជា​មធ្យោបាយ​មួយ​ដើម្បី​ពង្រឹង​ដល់​សុខភាព​រាង​កាយ ប៉ុន្តែ​ឥឡូវនេះ​វា​ហាក់បីដូចជា​អាច​ជួយ​បាន​ច្រើន​ដល់​សុខភាព​ខួរក្បាល និង​ស្ត្រេ​ស​ថែម​ទៀត ។

អ្នក​ស្រាវជ្រាវ​ជា​ច្រើន​បាន​និយាយ​ថា ការ​បញ្ជូន​សញ្ញា​ពី​សាច់ដុំ​ជើងមាន​សារសំខាន់​សម្រាប់​សុខភាព​សរសៃប្រសាទ ។ ការ​ហាត់ប្រាណ​សម្រាប់​ជើង​អាច​ជួយ​ពង្រឹង​ដល់​មុខងារ​របស់​ខួរក្បាល​បាន ។ បើ​យោង​ទៅ​តាម​ប្រធាន​ដឹកនាំ​ការ​សិក្សា វេជ្ជបណ្ឌិត Raffaella Adami បាន​ឲ្យ​ដឹង​ថា ការ​សិក្សា​របស់​គាត់​គាំទ្រ​ទៅ​លើ​ទស្សនៈ​មួយ​ថា អ្នក​ដែឡ​មិន​អាច​ធ្វើ​លំ​ហាត់ប្រាណ​ទ្រ​ទម្ងន់​បាន​ដូច​ជា​អ្នកជំងឺ​ដែឡ​គេង​នៅ​លើ​គ្រែ ឬ​អ្នក​អាវ​កាស​ដែល​ធ្វើ​ដំណើរ យូរ​ៗ មិន​គ្រាន់តែ​បាត់បង់​ទំហំ​សាច់ដុំ​ទេ តែ​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​ពួក​គេ​ក៏​រង​ការ​ប៉ះពាល់​ដែ​ឬ ហើយ​សារធាតុ​គីមី​រាង​កាយ​ពួក​គេ​ទៀត​ត្រូវ​បាន​ផ្លាស់​ប្តូរ​ថែម​ទៀត​ផង ។

លំ​ហាត់ប្រាណ​ដែល​ទ្រ​ទម្ងន់​មាន​ដូច​ជា ការ​រត ់យឺត​ៗ ការ​លើក​ទម្ងន់ និង​ការ​ឡើង​ជណ្តើរ សុទ្ធតែ​ជួយ​បញ្ជូន​សញ្ញា​ដើម្បី​បង្កើន​សុខភាព​សរសៃប្រសាទ​សម្រាប់​ខួរក្បាល​កាន់តែ​មាន​សុខភាព​ល្អ ។ លំ​ហាត់ប្រាណ​ទ្រ​ទម្ងន់​រាង​កាយ​មាន​ប្រសិទ្ធភាព​បែប​នេះ​ដោយសារ​តែ​វា​បង្ខំ​មនុស្ស​ឲ្យ​ប្រឆាំង​នឹង​ការ​ទំនាញផែនដី ។

អ្នក​វិទ្យាសាស្ត្រ​បាន​ប្រើប្រាស់​កណ្តុរ​ដើម្បីសិក្សា​ទៅ​លើ​សារសំខាន់​នៃ​លំ​ហាត់ប្រាណ​នៅ​ជើង ។ ក្នុង​រយៈពេល​៤​ស​ប្តា​ហ៍ អ្នក​ស្រាវជ្រាវ​មិន​ឲ្យ​កណ្តុរ​ប្រើ​ជើង​ឡើយ ។ ថ្វីបើ​វា​មានការ​មិន​ឲ្យ​ប្រើ​ជើង​ក៏​ដោយ ក៏​កណ្តុរ​ទាំងនោះ​នៅ​តែ​អាច​បន្ត​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​វា​បាន​ដដែល​។ ក្រោយ​ពី​ពិសោធន៍​រួច អ្នក​ស្រាវជ្រាវ​បាន​សិក្សា​ទៅ​លើ​កោសិកា មួយ​ៗ​ដែល​ស្ថិត​នៅ​តំបន់ Subventricular Zone របស់​ខួរក្បាល ដែល​ចា​កន្លែង​កោសិកា​​សរសៃប្រសាទ ថ្មី​ៗ​ត្រូវ​បាន​ផលិត​ឡើង ។

អ្នក​ស្រាវជ្រាវ​បាន​រាយការណ៍​ទៅ​លើ​ទំនាក់ទំនង​មួយ​រវាង​ការ​ហាត់ប្រាណ​តិចតួច និង​ការ​បង្កើត​កោសិកា​ទាំងនេះ ។ ជា​លទ្ធផល នៅ​ពេល​ដែល​ហាត់ប្រាណ​កាន់តែ​តិច ការ​ផលិត​កោសិកា​សរសៃប្រសាទ​ក៏​បាន​ថយ​ចុះ​យ៉ាង​ហោច​ណាស់ ៧០​ភាគរយ​ដែរ​។

ដូច្នេះ​ហើយ តាម​រយៈ​ការ​សិក្សា​ថ្មី​នេះ ការ​ហាត់ប្រាណ​នៅ​ជើង​ក៏​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ប្រើ​ដើម្បី​ពង្រឹង​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល និង​មុខងារ​ខួរក្បាល​ដែរ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ