ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដំឡើង​ពន្ធ​លើ​សាច់​របស់​ត្រាំ ដូច​កាំបិត​ចិត​ដង​ឯង

5 ឆ្នាំ មុន

ទីក្រុង​សៀង​ហៃ ៖ គោលបំណង​សំខាន់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក​ប្រធានា​ធិបតី​​អា​មេ​រិ​ក Donald Trump គឺ​ដាក់​សម្ពាធ​ទៅ​លើ​ក្រុង​ប៉េ​កាំ​ង ឲ្យ​ទិញ​របស់​អា​មេ​រិ​ក ។ ប៉ុន្តែ​សម្រាប់​ការ​នាំ​ចូល​សាច់​ពី​អា​មេ​រិ​ក​ទៅ​ប្រទេស​ចិន ដែល​អាច​ផ្តល់​ប្រាក់​ដល់​អា​មេ​រិ​ករាប់​លាន​ដុល្លារ…

ទីក្រុង​សៀង​ហៃ ៖ គោលបំណង​សំខាន់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក​ប្រធានា​ធិបតី​​អា​មេ​រិ​ក Donald Trump គឺ​ដាក់​សម្ពាធ​ទៅ​លើ​ក្រុង​ប៉េ​កាំ​ង ឲ្យ​ទិញ​របស់​អា​មេ​រិ​ក ។ ប៉ុន្តែ​សម្រាប់​ការ​នាំ​ចូល​សាច់​ពី​អា​មេ​រិ​ក​ទៅ​ប្រទេស​ចិន ដែល​អាច​ផ្តល់​ប្រាក់​ដល់​អា​មេ​រិ​ករាប់​លាន​ដុល្លារ គឺ​ចិន​បាន​គិតគូរ​រក​ទិញ​សាច់​ពី​ប្រភព​ផ្សេង​វិញ ។

ការ​សងសឹក​របស់​ចិន​ទៅ​លើ​ការ​ដំឡើង​ពន្ធ​សាច់​នាំ​ចូល​ពី​អា​មេ​រិ​ក គឺ​បាន​ធ្វើ​ឲ្យ​តម្លៃ​សាច់​ជ្រូក និង​សាច់​គោ​របស់​អា​មេ​រិ​ក​ឡើង​ខ្ពស់កប់ពពក ដែល​តម្រូវ​ឲ្យ​អ្នក​នាំ​ចូល​របស់​ចិន​ងាក​ទៅ​រក​ទិញ​ពី​អ្នក​ផ្គត់ផ្គង់​ផ្សេង​វិញ ។ គេ​រំពឹង​ថា ការ​ធ្វើ​បែប​នេះ នឹង​កើតឡើង​សម្រាប់​វិស័យ​ផ្សេង​ទៀត​ផង​ដែរ ។

លោកស្រី Zhang Lihui នាយក​គ្រប់គ្រង​ក្រុមហ៊ុន​សាច់​អន្តរជាតិ PMI Foods បាន​និយាយ​ថា ៖« នៅ​ពេល​តម្លៃ​សាច់​ពី​អា​មេ​រិ​ក ឡើងថ្លៃ​ខ្លាំង​ពេក​បន្ទាប់​ពី​គិត​ពន្ធ​រួច យើង​នឹង​រក​ទិញ​ពី​ប្រភព​ផ្សេង​ទៀត​ដូច​ជា ប្រទេស​អូស្ត្រាលី​។ យើង​នឹង​ទិញ​បន្ថែម​ពី​អា​មេ​រិ​ក​ខាងត្បូង និង​ទិញ​ច្រើន​លើស​ហ្នឹង​បន្តិច​ពី​កា​ណា​ដា​។ ពេល​នេះ ទីផ្សារ​របស់​ចិន​នឹង​រក​មើល​អ្នក​ជំនួស​» ។

លោកស្រី​បន្ត​ថា ការ​ផ្លាស់​ប្តូរ​គំរូ​ពាណិជ្ជកម្ម​ដែល​បណ្តាល​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ដំឡើង​ពន្ធ នឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​ផ្សេង ទៀត ហើយ​អ្នក​ខាតបង់ គឺ​អា​មេ​រិ​ក​ខ្លួនឯង ។

លទ្ធផល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បាន​កើតឡើង​លើ​គ្រប់​វិស័យ គឺ​លំបាក​ទាយ​ទុក​មុន​។ ប៉ុន្តែ​អ្នកវិភាគ​ប្រាប់​ថា ក្រុមហ៊ុន​រកស៊ី​នាំ​ចេញ​នឹង​បាត់បង់​ដៃគូ​ជំនួញ​មក​ពី​ចិន​ជា​ច្រើន ។

យោង​តាម​សហព័ន្ធ​នាំ​ចេញ​សាច់សត្វ​សហរដ្ឋអាមេរិក គឺ​ប្រហែល​១០%​នៃ​ការ​នាំ​ចេញ​សាច់​គោ និង​សាច់​ជ្រូក​ទាំងអស់​របស់​សហរដ្ឋអាមេរិក ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​ចិន​កាលពី​ខែមិថុនា ស្មើ​តម្លៃ​១៤០​លាន​ដុល្លារ ។

លោក Julian Evans-Pritchard សេដ្ឋវិទូ​ចិន​ផ្នែក​សេដ្ឋកិច្ច​មូលធននិយម បាន​និយាយ​ថា ប្រទេស​ចិន​កំពុង​តែ​រក​ការ​នាំ​ចូល​សំខាន់​ៗ ពី​ប្រភព​ផ្សេង​នៅ​ក្នុង​ទីផ្សារ​ពិភពលោក ដូច​ជា សាច់ សណ្តែកសៀង និង​ស្រូវ​សាឡី ។ លោក​ថា ៖«​ការ​ព្យាយាម​ធ្វើបាប​ម្ខាង​ទៀត ខណៈ​មិន​ធ្វើបាប​ខ្លួនឯង គឺជា​គំនិត​ក្នុង​ការ​ដាក់​ពន្ធ​សង្គ្រាម​ពាណិជ្ជកម្ម ។ ខ្ញុំ​គិត​ថា សង្គ្រាម​ពាណិជ្ជកម្ម​នឹង​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ប្រភព ដែល​ប្រទេស​មួយ​ធ្វើការ​នាំ​ចូល » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ