ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​វាយប្រហារ​ផ្ទះ​ពលរដ្ឋ​នៅស្រុក​លំផាត់​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ខ្យល់​កន្ត្រាក់​បណ្តាល​ឱ្យ​ដួល​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ប៉ា​តាង ឃុំ​ប៉ា​តាង ស្រុក​លំ​ផាត់​។ តាម​របាយការណ៍​ប៉ូលិស​មូលដ្ឋាន​បានឱ្យ​ដឹង​ថា…

ខេត្តរតនគិរី ៖ ខ្យល់​កន្ត្រាក់​បណ្តាល​ឱ្យ​ដួល​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ប៉ា​តាង ឃុំ​ប៉ា​តាង ស្រុក​លំ​ផាត់​។

តាម​របាយការណ៍​ប៉ូលិស​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ដែល​រង​គ្រោះ​ទាំង​២​គ្រួសារ​ខាងលើ​រួម​មាន ៖ ទី​១-​ប្តី​ឈ្មោះ​វ៉ា​ន់ ចំរើន មុខរបរ​កសិករ និង​ប្រពន្ធ​ឈ្មោះ​ថន ចាន់ អាយុ​២៤​ឆ្នាំ ជា​ជនជាតិ​ទំពួន ហើយ​ផ្ទះ​ដែល​រង​ការ​ខូចខាត​មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ឈើ រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាល​ឱ្យ​ប៉ើង​ដំបូល​​អស់ទាំង​ស្រុង ចំណែក​សម្ភារៈ​នៅ​ក្នុងផ្ទះ​រង​ការ​ខូចខាត​ដូច​ជា​អង្ករ​ចំនួន​៨​បេ​​ត្រូវ​​ទទឹកភ្លៀង​អស់ រួម​ទាំង​សម្ភារៈ​បរិភោគ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

និងទី​២-​ប្តី​ឈ្មោះ​ឈិ​ន ឡាក អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ និង​ប្រពន្ធ​ឈ្មោះ​លី សុ​ហេង អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​កា​ណា​ង​គិត ឃុំ​កា​លែង ស្រុក​លំ​ផាត់ ហើយ​ផ្ទះ​ដែល​រង​ការ​ខូចខាត​មាន​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ បណ្តាល​ឱ្យ​រលំ និង​ប៉ើង​ដំបូល​អស់ ធ្វើ​ឱ្យ​ទទឹក​ខោអាវ រួម​ទាំង​គ្រឿង​បរិភោគ​មួយ​ចំនួន ​តែ​មិន​បណ្តាល​ឱ្យ​ម្ចាស់ផ្ទះ​រងគ្រោះថ្នាក់​នោះ​ទេ​។

បច្ចុប្បន្ន​អាជ្ញាធរ​ខេត្ត​កំពុង​យកចិត្តទុកដាក់ និង​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​នៅ​ទូ​ទាំង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ