ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ ៖ ជម្លោះ​ពាណិជ្ជកម្ម​កំពុង​ប៉ះពាល់​ការ​លូតលាស់​សេដ្ឋកិច្ច

5 ឆ្នាំ មុន

ទីក្រុង​បែរ​ឡាំង ៖ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​រិះគន់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃអាទិត្យ ទាក់ទង​នឹង​ការ​ដាក់​ពន្ធ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​គ្រប់គ្រង​អឺរ៉ុប ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាមួយ​អ៊ី​រ៉​ង់ តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី។…

ទីក្រុង​បែរ​ឡាំង ៖ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​រិះគន់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃអាទិត្យ ទាក់ទង​នឹង​ការ​ដាក់​ពន្ធ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​គ្រប់គ្រង​អឺរ៉ុប ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាមួយ​អ៊ី​រ៉​ង់ តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី។

ក្នុង​បទ​សម្ភាសន៍​មួយ លោក Peter Altmaier បាន​ព្រមាន​ពី​ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ។ លោក​បាន​បង្ហាញ​ក្តី​បារម្ភ​ពី​ការ​សម្រេចចិត្ត​របស់​លោក​ត្រាំ ក្នុង​ការ​ដាក់​ពន្ធ​លើ​ប្រទេស​តួ​ក​គី​ផង​ដែរ ។

លោក Altmaier បាន​ថ្លែង​ថា ៖«​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​កំពុង​តែ​អន់​ថយ​, ប៉ះពាល់​ការ​លូតលាស់​សេដ្ឋកិច្ច និង​បង្កើត​ភាព​មិន​ប្រាកដប្រជា​ថ្មី​ៗ​ផង​ដែរ ។ អតីតកាល​បង្ហាញ​ថា អតិថិជន​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ព្រោះ​ផលិតផល​កាន់តែ​ឡើងថ្លៃ » ។

គួរ​បញ្ជាក់​ថា លោក​ប្រធានាធិបតី​ត្រាំ បាន​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​៣៤​ប៊ី​លាន​ដុល្លារ​ទៅ​ហើយ និង​លើ​ផលិតផល​១៦​ប៊ី​លាន​ដុល្លារ​ទៀត ដែល​នឹង​ត្រូវ​អនុម័ត​នៅ​ចុងខែ​នេះ​។ លោក​ត្រាំ ក៏​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា​លោក​នឹង​បង្កើន​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​នាំ​ចូល​ពី​ប្រទេស​តួ​ក​គី​ទ្វេ​ដង ។

ទោះជា​យ៉ាងណា លោក Altmaier គាំទ្រ​ការ​អន់​ថយ​នៃ​ភាព​តានតឹង បន្ទាប់​ពី​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក Jean-Claude Juncker និង​លោក​ត្រាំ បាន​ព្រមព្រៀង​ថា នឹង​បញ្ឈប់​ការ​ដាក់​ពន្ធ​ទៅ​វិញ​ទៅ​មក​ជា​បណ្តោះអាសន្ន ។

លោក Altmaier បាន​ប្រាប់​ថា ការ​ព្រមព្រៀង​នេះ​បាន​ជួយ​ដល់​ការងារ​រាប់​ពាន់​កន្លែង​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​និង​អឺរ៉ុប ប៉ុន្តែ​វា​គ្រាន់តែ​ជា​ជំហាន​ទី​១​ប៉ុណ្ណោះ ។ លោក​ថា ៖« យើង​នៅ​តែ​ត្រូវការ​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែល​ដាក់​ពន្ធ​ទាប​, ការ​ការពារ​និយម​តិច​ជាង​មុន និង​មាន​ទីផ្សារ​បើក​ទូលាយ » ។

ទាក់ទង​នឹង​ការ​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​លើ​ប្រទេស​អ៊ី​រ៉​ង់ លោក Altmaier បាន​បញ្ជាក់​ពីសារ​សំខាន់​នៃ​ការ​រក្សា​កិច្ចព្រមព្រៀង​អាជីវកម្ម​អឺរ៉ុប​នៅ​អ៊ី​រ៉​ង់​បន្ត​ទៀត ។ លោក​ថា ៖« យើង​មិន​អនុញ្ញាត​ឲ្យ​សហរដ្ឋអាមេរិក​គ្រប់គ្រង​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​យើង​ជាមួយ​ប្រទេស​ផ្សេង​ទេ ។ ហេតុនេះ យើង​គាំទ្រ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ទីក្រុង​វី​យ៉ែ​ន ដើម្បី​ការពារ​មិន​ឲ្យ​អ៊ី​រ៉​ង់​ផលិត​អាវុធ​បរមាណូ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ