ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ក៏​ទៅ​បែប​នេះ​ទៅ​វិញ​ចឹ​ង​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ព្រមទាំង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ខ្លួនឯង ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ ចំណុច​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២៧១…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ព្រមទាំង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ខ្លួនឯង ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ ចំណុច​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២៧១ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​វ័យ​ជាង​២០​ឆ្នាំ មិនដឹង​ថា ចេញពី​ផឹកស៊ី​វិញ​នៅ​កន្លែង​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HB- 9304 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ឆ្លងកាត់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ដោយសារ​តែ​ផ្លូវ​កោង ហើយ​ណាមួយ​អ្នក​បើក​ម៉ូតូ​មិន​ព្រម​បន្ថយល្បឿន​ទើប​ធ្វើ​ឲ្យ​ម៉ូតូ​ជ្រុល​ទៅ​ទៅ​បុក និង​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ បណ្តាល​ឲ្យ​បើក​ម៉ូតូ​ដួល​បោក​ក្បាល​ផ្លូវ​ហូរ​ឈាម​តាមត្រចៀក និង​របួស​ស្មា​ខាងស្តាំ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ។

ក្រោយ​ពេល​កើតហេតុ​នៅ​សល់​តែ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​រង​ការ​ខូចខាត​បន្តិចបន្តួច សមត្ថកិច្ច​មូលដ្ឋាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគ​បាល​ស្ទឹង​មាន​ជ័យ​១ ដើម្បី​រង់ចាំ​ម្ចាស់​មក​យក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ