ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករនេសាទម្នាក់ចង.កសម្លា.ប់ខ្លួន សង្ស័យញៀនថ្នាំដល់កម្រិត

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៣ ខែសីហា នៅលើសមុទ្រចំណុចអៅវ៉ៅ ស្ថិតក្នុងភូមិ.ឃុំកោះកាពិ ស្រុកកោះកុង មានការភ្ញាក់ផ្អើលមួយបានកើតោឡើងដោយមាន កម្មករនេសាទសមុទ្រម្នាក់ចងកសម្លាប់ខ្លួននៅលើទូក…

ខេត្តកោះកុង ៖ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៣ ខែសីហា នៅលើសមុទ្រចំណុចអៅវ៉ៅ ស្ថិតក្នុងភូមិ.ឃុំកោះកាពិ ស្រុកកោះកុង មានការភ្ញាក់ផ្អើលមួយបានកើតោឡើងដោយមាន កម្មករនេសាទសមុទ្រម្នាក់ចងកសម្លាប់ខ្លួននៅលើទូក មានឈ្មោះ រ័ត្ន ភេទប្រុស អាយុ២២ឆ្នាំ។ តាមសាក្សីពីកម្មករនេសាទសមុទ្រដូចគ្នា បានរៀបរាប់ប្រាប់សមត្តកិច្ចថា មុនពេលកើតហេតុពួកគេ មានគ្នា៥នាក់ទាំងជនរងគ្រោះ បានចតទូកនេសាទនៅចំណុចខាងលើ មិនបានទៅនេសាទទេ ដោយសារមានភ្លៀង និងខ្យល់រលកខ្លាំង។

ពេលល្ងាចគេចតទូក និង បានចូលសម្រាកជាធម្មតា ពោលគឺដេកនៅកណ្តាលទូកទាំងអស់គ្នា។ លុះវេលាម៉ោង៤ទៀបភ្លឺ កម្មករទាំង៤នាក់ បានភ្ញាក់ពីដំណេកស្រាប់តែបាត់ជនរងគ្រោះ ពេលនោះគេបានឡើងលើដំបូលទូកស្រាប់តែឃើញ ឈ្មោះ រ័ត្ន ចងក ស្លាប់បាត់ទៅហើយ។ កម្មករនេសាទប្រាប់នគរបាលស្រុកទៀតថា ជនរងគ្រោះចងកសម្លាប់ខ្លួន អាចបណ្តាលមកពី ប្រើប្រាស់គ្រឿងញៀនដល់កម្រិត ដែលអាចធ្វើទុកក្នុងខ្លួនទ្រាំលែងបាន។

ក្រោយពីពិនិត្យរួចរាល់សាកសព ត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ជូនទៅ លោក គីម រុន ភេទប្រុស អាយុ៤០ឆ្នាំ ជាថៅកែទូក មានទីលំនៅភូមិ៣ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីយកធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ