ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ដង​ឡាប​ម៉ាស៊ីន​ទូក​ចាក់​ធ្លាយ​គូទ ព្រោះ​ភ្លើង​ប្រចណ្ឌ​ប្រពន្ធ

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ភ្លើង​ប្រចណ្ឌ​បាន​ធ្វើ​ឲ្យ​គូស្រករ​វ័យក្មេង ប្តី​ជាប់គុក​ប្រពន្ធ​ចូល​ពេទ្យ ដែល​ប្តី​បាន​ប្រើ​អំពើ​ហិង្សា​យក​ដង​ឡាប​ម៉ាស៊ីន​ទូក ចាក់​គូទ​ប្រពន្ធ​ពីក្រោយ​ធ្លាយ​ទៅ​មុខ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១២…

ខេត្តកោះកុង ៖ ភ្លើង​ប្រចណ្ឌ​បាន​ធ្វើ​ឲ្យ​គូស្រករ​វ័យក្មេង ប្តី​ជាប់គុក​ប្រពន្ធ​ចូល​ពេទ្យ ដែល​ប្តី​បាន​ប្រើ​អំពើ​ហិង្សា​យក​ដង​ឡាប​ម៉ាស៊ីន​ទូក ចាក់​គូទ​ប្រពន្ធ​ពីក្រោយ​ធ្លាយ​ទៅ​មុខ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១២ សីហា នៅ​ចំណុច​ព្រែក​ក្តូ​ប ស្ថិត​ក្នុងភូមិ​តា​ចាត ឃុំ​ទួល​គគីរ ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង​។

ជន​រង​គ្រោះ​ឈ្មោះ ឆ​ន ពិន​ថង ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​(​ប្រពន្ធ​)​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ហ៊ុ​ល បូ​រិ​ទ្ធិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជា​អ្នកនេសាទ​សមុទ្រ (​ជា​ប្តី​ត្រូវ​ឃាត់ខ្លួន​)​។ តាម​ចម្លើយ​ជនសង្ស័យ ក៏​ដូច​ជា​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ ប្រាប់​សមត្ថកិច្ច​ថា រឿងរ៉ាវ​បណ្តាល​ឲ្យ​កើត​មាន​អំពើ​ហិង្សា ផ្តើម​ចេញពី​ប្រចណ្ឌ​(​ប្តី​ប្រចណ្ឌ​ប្រពន្ធ​)​។

ជន​រង​គ្រោះ​បាន​បន្ត​ថា ពេល​ប្រចណ្ឌ​មានការ​ឈ្លោះប្រកែក​គ្នា រួច​ហើយ​ប្តី​បាន​ធ្វើ​សកម្មភាព យក​ស្នូល​ដង​ឡាប ម៉ាស៊ីន​ទូក ចាក់​ចំ​គូទ​នាង​ជា​ប្រពន្ធ​ពីក្រោយ បញ្ឆិត​ធ្លាយ​ទៅ​មុខ និង​ដេរ​ចំនួន​បី​ថ្នេរ ហើយ​ត្រូវ​បាន​សាច់ញាតិ នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ ជនសង្ស័យ​ជា​ប្តី​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន និង កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ