ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ចម្រុះ​ជួយ​រុះរើ​ផ្ទះ​ពលរដ្ឋ ដែល​ច្រាំង​បាក់​កល់​នឹង​ធ្លាក់​ចូល​ទន្លេ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ចាប់តាំងពី​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​មក​ជន់​លិច​ភូមិឋាន​នានា​ជាប់​ដង​ទន្លេ​បណ្តា ល​ឲ្យ​ស្លាប់​ដោយ​លង់ទឹក​កើន​ដល់​១០​នាក់ រង​គ្រោះ​ដោយ​ពស់​ចឹក ទិច​ឬ​ខាំ​ចំនួន​២៧​នាក់ ពលរដ្ឋ​ជម្លៀស​មក​កាន់​ទីទួល​សុវត្ថិភាព​ចំនួន​៧០៥​គ្រួសារ ស្មើនឹង​២.៣៦៨​នាក់ ប៉ះពាល់​ដំណាំ​ស្រូវ ចំនួន​៦.១៩៦​ហិ​កតា​។…

ខេត្តកំពង់ចាម ៖ ចាប់តាំងពី​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​មក​ជន់​លិច​ភូមិឋាន​នានា​ជាប់​ដង​ទន្លេ​បណ្តា
ល​ឲ្យ​ស្លាប់​ដោយ​លង់ទឹក​កើន​ដល់​១០​នាក់ រង​គ្រោះ​ដោយ​ពស់​ចឹក ទិច​ឬ​ខាំ​ចំនួន​២៧​នាក់ ពលរដ្ឋ​ជម្លៀស​មក​កាន់​ទីទួល​សុវត្ថិភាព​ចំនួន​៧០៥​គ្រួសារ ស្មើនឹង​២.៣៦៨​នាក់ ប៉ះពាល់​ដំណាំ​ស្រូវ ចំនួន​៦.១៩៦​ហិ​កតា​។ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ សីហា ២០១៨ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​០១​ខ្នង ដែល​ច្រាំង​បាក់​ជិត​ដល់​ក្នុងភូមិ​កោះគល់ ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ត្រូវ​បាន​កម្លាំង​ចំរុះ​ជួយ​រុះរើ​ផង​ដែរ​។ព្រះ​ភិក្ខុ សេង រ​ដ្ឋា ចៅអធិការ​វត្ត​នគរ​បា​ជ័យ​ក្រៅ មាន​ថេរ​ដីកា​ឲ្យ​ដឹង​ថា៖

ផ្ទះ​របស់​ពលរដ្ឋ​ឈ្មោះ​ នៅ មាន និង​ប្រពន្ធ​ឈ្មោះ កូយ ខុ​ម សង់​អំពី​ឈើ​ប្រក់​ស័ង្កសី ទំហំ​៥​គុណ​៦​ម៉ែត្រ នៅ​ភូមិ​កោះគល់ រយៈ​ពេក​ន្ល​ង​ទៅ​នេះ​ទឹកទន្លេ​មេគង្គ បាន​ឡើង​មក​ជន់​លិច ស្រប​ពេល​ដែក​ទឹក​ស្រក​ទៅ​វិញ​ច្រាំង​បានបាក់​កល់​នឹង​ដល់​ផ្ទះ ហើយ​ខ្លាច​គ្រោះថ្នាក់​កើតឡើង ជាយថាហេតុ​ទៀត​ផង​។ ចៅអធិការ​វត្ត​នគរ​បា​ជ័យ​ក្រៅ មាន​ថេរ​ដីកា​បន្ត​ថា ដោយ​មានការ​ណែនាំ​ពី​លោក​អភិបាលខេត្ត​នោះលោក ប៊ិ​ន ឡា​ដា អភិបាលស្រុក​កំពង់សៀម កម្លាំង​នគរបាល​ស្រុក អាវុធហត្ថ​ស្រុក សឹក​រង​ស្រុកកម្លាំង​ស​.​ស​.​យ​.​ក​.​ស្រុក ជា​ច្រើន​នាក់​បាន​នាំ​គ្នា​មក​ជួយ​រុះរើ​ផ្ទះ​នេះ ដើម្បី​យក​ទៅ​ធ្វើ​នៅ​កន្លែង​ផ្សេងឆ្ងាយ​ពី​ច្រាំង​ទន្លេមេគង្គ ដើម្បី​ចៀសវាង​ការពារ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​។

ជាមួយ​នោះ​ថែម​ទាំង​បាន​ជួយ​ឧប​ត្ថ​ម្ភ​អំណោយ​ក្នុង​នោះ​មាន អង្ករ​៥០​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ និង​បច្ច័យ​ចំនួន៣០​ម៉ឺន​រៀល​ផង​ដែរ​។ ហើយ​ម្ចាស់ផ្ទះ​មាន​ក្តី​រំភើប​សប្បាយ​រីករាយ ដោយ​បាន​កងកម្លាំង​ចម្រុះ​នាំ​គ្នា​ជួយ​រុះផ្ទះ​របស់​គាត់​ទាន់​ពេលវេលា ប្រសិនណាបើ​បណ្តោយ​តែ​បន្តិចទៀត​អាច​នឹង​ត្រូវ​បាក់​ធ្លាក់​ចូលទៅ​ក្នុង​ទឹកទន្លេ​មេគង្គ​ខាតបង់​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​។

លោក​វេជ្ជបណ្ឌិត គី​ម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​វិញ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា មន្ទីរ​សុខាភិបាល​ខេត្ត​បាន​រៀបចំ​នូវ​លក្ខណៈសម្បត្តិ ក្នុង​នោះ​មាន​ទាំង​ឱសថ​ទាំង​សម្ភារ បរិក្ខា​ពេទ្យ ទាំង​ផ្លូវគោក និង​ផ្លូវទឹក​ទៅ​តាម​ការ​ណែនាំ របស់​រដ្ឋមន្ត្រីក្រសួង សុខាភិបាល​ក៏​ដូច​ជា​លោក​អភិបាលខេត្ត ហើយ​មណ្ឌល​សុខភាព​ត្រូវ​មាន​មន្ត្រី​នៅ​ប្រចាំការ​២៤​ម៉ោង ដើម្បី​ងាយស្រួល​ជួយ​សង្គ្រោះ​ដល់​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ ងាយ​មក​រក​សេវា​ពេទ្យ​ឬ​សង្គ្រោះ ដោយ​ជំងឺ​ណាមួយ​។

ក្នុង​នោះ​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ពស់​ចឹក និង​សត្វ​អរ​សិ​ពិស​ខាំ មាន​ចំនួន​២៧​នាក់ ត្រូវ​បាន​ព្យាបាល​ជា​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ នៅ​តាម​ទីទួល​សុវត្ថិភាព​មាន​មន្ត្រី​សុខាភិបាល នៅ​ប្រចាំការ និង​បាន​ណែនាំ​ពលរដ្ឋ​ឲ្យ​«​ផឹក​ស្អាត ហូត​ស្អាត រស់នៅ​ស្អាត​»​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ