ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ចិន​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រសាសន៍​ស្តី​ពី​ករណី​បង្ក្រាប​ទីតាំង​ហាង​ម៉ាស្សា ដែល​បង្កប់​ទៅ​ដោយ​បទល្មើស ប្រព្រឹត្តិ​អំពើ​សច្ចា​រកម្ម (​ជួញដូរ​ផ្លូវភេទ​ខុសច្បាប់​)…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រសាសន៍​ស្តី​ពី​ករណី​បង្ក្រាប​ទីតាំង​ហាង​ម៉ាស្សា ដែល​បង្កប់​ទៅ​ដោយ​បទល្មើស ប្រព្រឹត្តិ​អំពើ​សច្ចា​រកម្ម (​ជួញដូរ​ផ្លូវភេទ​ខុសច្បាប់​) នោះ​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០ យប់​ថ្ងៃ​ទី​១២ សីហា ២០១៨ ស្ថិត​នៅ​ចំណុច​ហាង​ម៉ាស្សា​យីហោ (​ប៉ាយ​ជី​ង​ហាន់​កុង​) ស្ថិត​នៅ​ភូមិ​១ សង្កាត់​៣ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ​។ កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​.​ខេត្ត​សហ​ការណ៍​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង ហាង​មាស្សា​មួយ​កន្លែង ដែល​បង្កប់​ទៅ​ដោយ​អំពើ​សច្ចា​រកម្ម និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​៧​នាក់​។

កិច្ច​បង្ក្រាប​នោះ​ក្រោម​ការ​ដឹកនាំ និង​សម្របសម្រួល​ពី​សំណាក់​លោក កៀង សុន្ទរោ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដោយ​មាន​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ សហ​ការណ៍​ជ​មួយ​កម្លាំង​អន្តរាគមន៍​ពិសេស និង កម្លាំង​ប៉ុស្តិ៍​សង្កាត់​លេខ​៣ បាន​ធ្វើការ​ចុះ​ទៅ​ឆែកឆេរ​ហាង​ម៉ាស្សា​ជនជាតិ​ចិន​មួយ​កន្លែង​នោះ ដែល​មាន​ស្លាក​យីហោ ប៉ាយ​ជី​ង​ហាន់​កុង ដោយ​បាន​រក​ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​២៩​នា ក់ (​ប្រុស​១៥ ស្ត្រី​១៤​នាក់​) ។

លោកស្នងការ​បន្ត​ថា បន្ទាប់​ពី​សមត្ថកិច្ច​ចុះ​ឆែកឆេរ និង​រក​ឃើញ​ជនជាតិ​ចិន​ទាំង​អស់នោះ កម្លាំង​ជំនាញ​បាន​ធ្វើការ​សាកសួរ និង​ឲ្យ​ពួក​គេ​បំភ្លឺ​ការ​ពិត ដើម្បី​រក​អ្នក​ពាក់ព័ន្ធ និង​ជន​ប្រព្រឹត្ត​បទល្មើស ក្នុង​នោះ​ឃើញ​ថា មាន​នារី​ចំនួន​ទាំង​១៤​នាក់ ប្រកប​មុខរបរ​បម្រើ​ផ្លូវភេទ ហើយ​ក៏​មាន​ភ្ញៀវ​ចំនួន​៨​នាក់ ដែល​ទៅ​រក​សេវាកម្ម​ផ្លូវភេទ​ផង​ដែរ​។ ក្រោយ​ពី​សាកសួរ​សមត្ថកិច្ច​បាន​រក​ឃើញ ជនសង្ស័យ​ដែល​ពាក់ ព័ន្ធ​ប្រព្រឹត្តិ​បទល្មើស​សច្ចា​រកម្ម​តែ​ម្តង​មាន​ចំនួន​៧​នាក់​។

១-​ឈ្មោះ CHEN ZHIMIN ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខៈ ED៤៧៤៧៩៣១ ស្នាក់​នៅ​ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ( ថៅកែ )​។ ២-​ឈ្មោះ WU XIANGYUN ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខៈ ED៣៨៥៨៥៣១ ស្នាក់​នៅ​ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​អ្នក​គិតលុយ​)​។ ៣-​ឈ្មោះ XU FEI ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខៈ ED៥៨៥៨២៧៣ ស្នាក់​នៅ​ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​អ្នកគ្រប់គ្រង​នារី​នៅ​ជាន់​លើ​)​។

៤-​ឈ្មោះ ZHUANG FEI YUN ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខៈ ED៨៩១៣២៧១ ស្នាក់​នៅ ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ( អ្នក​បើកឡាន​ជូន​ភ្ញៀវ​)​។ ៥-​ឈ្មោះ CHEN GANG ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​អ្នកទិញ​ឥ​វ៉ា​ន់​)​។ ៦-​ឈ្មោះ ZHANG BING ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខៈ G៥៩៣៨៧៥១៩ ស្នាក់​នៅ ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ( អ្នក​ចែក​ខិតប័ណ្ណ​)​។ និង ៧-​ឈ្មោះ SHI YOUDAN ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខៈ ED៦៦៧០០៥៨ ស្នាក់​នៅ ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​អ្នក​ចែក​ខិតប័ណ្ណ​)​។


វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន ៖ ស្រោមអនាម័យ​ប្រើប្រាស់​រួច (​មាន​ទឹកកាម​) ចំនួន​១, ស្រោមអនាម័យ​មិន​ទាន់​ប្រើប្រាស់​មួយ​ចំនួន​ធំ​,​នាមប័ណ្ណ​ហាង​ម៉ាស្សា ១០​ប្រអប់​,​វិក្កយបត្រ​មួយ​ចំនួន​, ឧបករណ៍​ជំនួយ​ក្នុង​ការ​រួម​ភេទ (​បាល់​ខ្យល់ ជើងទ្រ​ធំ ជើងទ្រ​តូច​),​ទូរស័ព្ទ​ដៃ ១៣​គ្រឿង​,​រួម​ទាំង​វត្ថុ​តាង មួយ​ចំនួន​ទៀត ដែល​ពាក់ព័ន្ធ​នឹង​អា​ជី​កម្ម​ផ្លូវភេទ​។​,​ចំពោះ​ជនសង្ស័យ​ទាំង​៧​នាក់ ខាងលើ​នេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​កសាង​សំណុំ​រៀង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ