ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​នេ​ស៊ី​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ពិតជា​មាន​សន្តិសុខ និង​សុវត្ថិ​ភាពល្អ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​សារ​ធា​រណៈ​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ប្រចាំ​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​កម្ពុជា បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព នៃ​ការ​រៀបចំ​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​សន្តិសុខ សុវត្ថិភាព​បាន​យ៉ាង​ល្អ…

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​សារ​ធា​រណៈ​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ប្រចាំ​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​កម្ពុជា បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព នៃ​ការ​រៀបចំ​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​សន្តិសុខ សុវត្ថិភាព​បាន​យ៉ាង​ល្អ ជូន​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​។ ក្នុង​ជំនួប​ពិភាក្សា​ការងារ និង​សម្តែង​ការ​គួរសម​ជាមួយ ថ្នាក់ដឹកនាំ​សាលា​រាជធានី​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ សីហា លោក ស៊ូ​ឌី​ម៉ា​ន់ ហា​សេន ឯកអគ្គរដ្ឋទូត​សារ​ធា​រណៈ​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ប្រចាំ​កម្ពុជា បាន​សម្តែង​កោតសរសើរ វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ពិតជា​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់ ពី​សកម្មភាព​ប្រព្រឹត្ត ទៅ​ប្រកបដោយ​សន្តិសុខ សុវត្ថិភាព​បាន​យ៉ាង​ល្អ​ជូន​ម្ចាស់​ឆ្នោត​។

លោក​បញ្ជាក់​ពី​ស្ថានភាព​បោះ​ឆ្នោត នេះ ពិតជា​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​រលូន ត្រឹមត្រូវ សេរី និង​យុត្តិធម៌ ជូន​ប្រជាពលរដ្ឋ ស្រប​ពេល​ដែល លោក​បាន​មក​បំពេញ​បេស​កម្ម​ការទូត​នៅ​កម្ពុជា​។ លោក​បន្ត​ថា ឥណ្ឌូ​នេ​ស៊ី​នឹង​បន្ត​ទំនាក់ទំនង កិច្ច​សហប្រតិបត្តិការ ការ​រទូ​ត​ពិសេស​បន្ត​ជំរុញ​ឲ្យ​មានការ​មក​បណ្តាក់ទុន​វិនិយោគ និង​ធ្វើ​ទេសចរណ៍ ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ឥណ្ឌូ​នេ​ស៊ី​។ ជា​ការ​ឆ្លើយ​តប លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​សារ​ទរ​ចំពោះ​ការ​គាំទ្រ និង​កោតសរសើរ ចំពោះ​ឯកអគ្គរដ្ឋទូត សារ​ធា​រណៈ​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ប្រចាំ​កម្ពុជា និង​បាន​ជម្រាប​ជូន​ឯកអគ្គរដ្ឋទូត ពី​ការ​រីក​ចម្រើន របស់​រាជធានី​ភ្នំពេញ ជាមួយនឹង​ការ​កើនឡើង​នៃ​កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស តាម​រយៈ​ការ មក​បណ្តាក់ទុន​វិនិយោគ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។

ក្រៅពី​នេះ ក៏​មាន​កំណើនប្រជាជន មក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​កើនឡើង បច្ចុប្បន្ន​មាន​ប្រមាណ​ជិត ៣​លាន​នាក់ កំពុង​រស់នៅ និង​ប្រកប​មុខរបរ​រកស៊ី​។ លោក​អភិបាល​បញ្ជាក់​ថា ទាក់ទង និង​ការ​រីក​ចម្រើន​នេះ ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ផង​ដែរ ដែល​បាន និង​កំពុង​ជួប​ប្រទះ​ដូច​ជា បញ្ហា​កកស្ទះ​ចរាចរណ៍ បញ្ហា​សំរាម និង​បញ្ហា​បរិស្ថាន ដែល​តម្រូវ​ឲ្យ​មានការ​ដោះស្រាយ​។ លោក បាន​លើក​ឡើង​ពី​ភាព​ជោគជ័យ ពី​ការ​បោះ​ឆ្នោត​កន្លង​ទៅ​នេះ ជម្រាប​ជូន​ឯកអគ្គរដ្ឋទូត ដោយ​មិន​បាន​បង្ក​ភាព​ភ័យ​ខ្លាច ដល់​ប្រជាពលរដ្ឋ ចំពោះ​ការ​រស់នៅ ក៏​ដូច​ជា​ការ​ប្រកប​អាជីវកម្ម​ផ្សេង​ៗ នោះ​ឡើយ ដែល​វា​ខុស​ពី​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣​។

នេះ​គឺ​បាន​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយ​រដ្ឋមន្ត្រី បាន​ខិតខំ ដើម្បី បំរើប្រជាជន និង​ប្រទេស​ជាតិ​យ៉ាង​ពិតប្រាកដ​។ សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២០ កញ្ញា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ឥណ្ឌូ​នេ​ស៊ី និង​កម្ពុជា​នឹង​សហការ​គ្នា​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម ទេសចរណ៍​នៅ​ម​ជ្ឈ មណ្ឌល់​ពិព័រណ៍ និង​ស​ន្និ​បាទ​កោះ​ពេជ្រ ដោយ​មាន​ជាង​១០០​ក្រុមហ៊ុន មក​ដាក់​តាំង​បង្ហាញ​នូវ​ផលិតផល​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ