ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះបោក​បក់​យ៉ាង​លឿន​វាយប្រហារ​ប្រទេស​ចិន

5 ឆ្នាំ មុន

ប្រទេស​ចិន ​៖ ព្យុះ​ទី​ហ្វុ​ង ​YAGI ​ជា​ព្យុះ​ទី​១៤​ប្រចាំឆ្នាំ កាលពី​ថ្ងៃ​ទី​១២ ​សីហា​ វេលា​ម៉ោង​២៣​​និង​៣៥​នាទី​ម៉ោង​ក្នុងស្រុក បាន​វាយប្រហារ​លើ​ស្រុក WENLING…

ប្រទេស​ចិន ​៖ ព្យុះ​ទី​ហ្វុ​ង ​YAGI ​ជា​ព្យុះ​ទី​១៤​ប្រចាំឆ្នាំ កាលពី​ថ្ងៃ​ទី​១២ ​សីហា​ វេលា​ម៉ោង​២៣​​និង​៣៥​នាទី​ម៉ោង​ក្នុងស្រុក បាន​វាយប្រហារ​លើ​ស្រុក WENLING ខេត្ត​ ZHEJIANG​ ភាគ​ខាងកើត​ចិន ​ដោយ​មាន​ខ្យល់​បោកបក់​ក្នុង​ល្បឿន​ដល់​ទៅ​១០២​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

យោង​តាម​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ទឹកជំនន់​ខេត្ត​ថា នា​រសៀល​ថ្ងៃ​ទី​១២ ​សីហា​ មនុស្ស​២០៤.៩៤៩​នាក់​ក្នុង​ទីក្រុង​១០​នៃ​ខេត្ត​នោះ ត្រូវ​បាន​ជម្លៀស​ចេញ ​ហើយ​នាវា​នេសាទ​សរុប​​២០.៩៤៩​គ្រឿង​ និង​នាវា​ឯទៀត​ៗ៤៥២៦​គ្រឿង​ ត្រូវ​វិល​មក​កាន់​កំពង់​ផែ​រក​កន្លែង​សុ​វត្តិភាព​។ ​ព្យុះ​នេះ​នាំ​ឲ្យ​មាន​ខ្យល់​បោកបក់​ខ្លាំង​ ព្រមទាំង​ភ្លៀង​ធ្លាក់​ខ្លាំង ក្នុង​តំបន់​ភាគច្រើន​នៃ​ខេត្ត​នោះ​ពី​ថ្ងៃ​ទី​១២​ទៅ​១៣ ​សីហា​។

ព្យុះ​ YAGI​ នឹង​ចុះ​ថមថយ​កម្លាំង​បន្តិច​ម្ដង​ៗ​ ខណៈ​វា​បោកបក់​ឆ្ពោះទៅ​ភាគ​ពាយ័ព្យ​។​ ហើយ​ផ្នែក​​ឧតុនិយម​ជាតិចិន​កាលពី​ថ្ងៃ​ទី​១២ ​សីហា​ បាន​ចេញ​ការ​ប្រកាស​អាសន្ន​កម្រិត​​ខ្ពស់​មួយ​នៃ​ខ្យល់ព្យុះ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ