ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៤​នាក់ របួសធ្ងន់​ស្រាល​៩​នាក់កើតឡើងក្នុងថ្ងៃ​នេះ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨​កើតឡើង​៨​លើក (​យប់​៤​លើក​) ស្លាប់​៤​នាក់ (​ស្រី​១​នាក់​) របួសធ្ងន់​៩​នាក់ (​ស្រី​២​នាក់​)…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨​កើតឡើង​៨​លើក (​យប់​៤​លើក​) ស្លាប់​៤​នាក់ (​ស្រី​១​នាក់​) របួសធ្ងន់​៩​នាក់ (​ស្រី​២​នាក់​) របួសស្រាល​គ្មាន នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​២​លើក ស្លាប់​១​នាក់​, មិន​គោរព​សិទ្ធិ​២​លើក​ស្លាប់​១​នាក់​, ប្រជែង​១​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក ស្លាប់​១​នាក់​, បត់​គ្រោះថ្នាក់​១​លើក​, កត្តា​យាន​១​លើក​ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៤​នាក់ : ម៉ូតូ​៣​នាក់ (​មិន​ពាក់មួក​២​នាក់​) ថ្មើរជើង​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​រថយន្ត​តូច​៣​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​គោ​យន្ត​១​លើក ស្លាប់​១​នាក់​, រថយន្ត​តូច​និង​ថ្មើរជើង​១​លើក ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៤​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៧​គ្រឿង​, រថយន្ត​តូច​៤​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង​, យាន​ផ្សេង​ៗ១​គ្រឿង​, ថ្មើរជើង​១​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​១​លើក​, រថយន្ត​តូច​៤​លើក​, រថយន្ត​ធំ​២​លើក​, គោ​យន្ត​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៤​លើក​, ផ្លូវ​ខេត្ត​៤​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៣​លើក ស្លាប់​១​នាក់ របួស​៤​នាក់ (​ស្រី​១​នាក់​), ខេត្ត​មណ្ឌល​គី​រី​១​លើក ស្លាប់​១​នាក់ របួស​២​នាក់ (​ស្រី​១​នាក់​), ខេត្តកំពត​២​លើក ស្លាប់​១​នាក់ របួស​ស្រី​១​នាក់ និង​ខេត្តកំពង់ធំ​១​លើក ស្លាប់​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ : មធ្យោ
បាយ​ចូល​គោលដៅ​១២២៩​គ្រឿង​(​ម៉ូតូ​៦២%), មធ្យោបាយ​ល្មើស​៩៤​គ្រឿង (​ម៉ូតូ​៧០%), អប់រំ​៤៦​គ្រឿង (​ម៉ូតូ​៤%), មធ្យោបាយ​ពិន័យ​៤៨​គ្រឿង (​ម៉ូតូ​១០០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៥​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៥៧៧​គ្រឿង​, អប់រំ​៣៧​គ្រឿង​, ពិន័យ​ចំនួន​សរុប​២០​គ្រឿង (​មួក​១៧​គ្រឿង​, កញ្ចក់​៣​គ្រឿង​, ស្រវឹង​គ្មាន​, ផ្សេង​ៗ​គ្មាន​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ