ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​យក្ស​១៤​គ្រឿង ប៉ូលិស​ហៅ​ចូល​ទាំងអស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ប៉ែន​ដឹក​ដី និង​ទំនិញ ប្រភេទ​ធំ​ៗ​ខ្នាត​យក្ស​ចំនួន​១៤​គ្រឿង​ត្រូវ​បាន​កម្លាំង​មន្ត្រី​នៃ​ក្រសួង​សាធារណៈការ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន រួម​ជាមួយ​កម្លាំង​អាវុធហត្ថ និង​នគរបាល ធ្វើការ​ចុះ​ឃាត់​បាន​នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ប៉ែន​ដឹក​ដី និង​ទំនិញ ប្រភេទ​ធំ​ៗ​ខ្នាត​យក្ស​ចំនួន​១៤​គ្រឿង​ត្រូវ​បាន​កម្លាំង​មន្ត្រី​នៃ​ក្រសួង​សាធារណៈការ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន រួម​ជាមួយ​កម្លាំង​អាវុធហត្ថ និង​នគរបាល ធ្វើការ​ចុះ​ឃាត់​បាន​នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ព្រំប្រទល់​ជាមួយ​ខណ្ឌដង្កោ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ ក្រោយ​ពិនិត្យ​ឃើញ​ថា ក្រុម​រថយន្ត​ខាងលើ​ដឹក​ធ្ងន់​លើស​ចំនួន​កំណត់ ។


ការ​បើក​ការ​ចុះ​ចាប់​ខាងលើ​នេះ​ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​កម្លាំង​ពី​សំណាក់​លោក សេង ឈួ​ន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ។

ជា​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​លើ​រថយន្ត​ជា​ច្រើន​គ្រឿង​ដែល​បើក​ឆ្លងកាត់​ចំណុច​ខាងលើ​រួច​មក កម្លាំង​ចម្រុះ​បាន​រក​ឃើញ​មាន​រថយន្ត​ដឹក​ដី និង​ទំនិញ ប្រភេទ​ធុន​ធំ​ចំនួន​១៤​គ្រឿង ដែល​បាន​ដឹក​លើស​ចំណុះ និង​លើស​ទម្ងន់​ដែល​បាន​កំណត់ ដោយ​លើស​ទម្ងន់​ចាប់ពី​៨​តោន​ដល់ ៤០​តោន ។ ក្រោយ​ការ​ពិនិត្យ​រក​ឃើញ​ថា រថយន្ត​ទាំង​១៤​គ្រឿង​ដឹក​ធ្ងន់​លើស​ច្បាប់​ចំណត់​រួច​មក រថយន្ត​ទាំងនោះ​ត្រូវ​ប​ញ្ចូ​ប​ទៅ​កាន់​ក្រសួង​សាធារណៈការ និង​ដឹក​ជ​ញ្ចូ​ន​ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ