ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ចរចា​​តឹងតែង​​ជាង​២០​ឆ្នាំ ប្រទេស​៥ចុះ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​

5 ឆ្នាំ មុន

ប្រទេស​កា​ហ្សា​ក់​ស្ថាន ៖ ក្រោយ​ការ​ចរចា​គ្នា​តឹងតែង​​រយៈពេល​ដល់​ជាង​២០​ឆ្នាំ ទីបំផុត​ប្រទេស​រុ​ស្ស៊ី អ៊ី​រ៉​ង់ កា​ហ្សា​ក់​ស្ថាន អា​ស៊ែ​បៃ​ហ្ស​ង់​ និង​តួ​ក​ម៉េ​នី​ស្ថាន បាន​ចុះហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​១២ ​សីហា​…

ប្រទេស​កា​ហ្សា​ក់​ស្ថាន ៖ ក្រោយ​ការ​ចរចា​គ្នា​តឹងតែង​​រយៈពេល​ដល់​ជាង​២០​ឆ្នាំ ទីបំផុត​ប្រទេស​រុ​ស្ស៊ី អ៊ី​រ៉​ង់ កា​ហ្សា​ក់​ស្ថាន អា​ស៊ែ​បៃ​ហ្ស​ង់​ និង​តួ​ក​ម៉េ​នី​ស្ថាន បាន​ចុះហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​១២ ​សីហា​ លើ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​កំណត់​លក្ខន្តិកៈ​របស់​សមុទ្រ​កា​ស្ពី​យែ​ន​។

ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​អាក់​តា​អ៊ូ កា​ហ្សា​ក់​ស្ថាន​ប្រទេស​ទាំង​៥​នោះ​ ស្ថិត​នៅ​ជាប់​សមុទ្រ​កា​ស្ពី​យែ​ន បាន​ព្រមព្រៀង​គ្នា​លើ​លក្ខន្តិកៈ​សមុទ្រ​នេះ ខណៈ​ពុំ​ទាន់​មានច្បាប់​ណាមួយ​នៅឡើយ ក្រោយ​ការ​រំលាយ​សហភាព​សូ​វៀត ដោយ​មុន​ការ​រំលាយ​នេះ​លើកលែងតែ​អ៊ីរ៉​ង់​មួយ​ចេញ ប្រទេស​៤​ទៀត​ស្ថិត​ក្នុង​សហភាព​សូ​វៀត​ជាមួយ​គ្នា​។

ប្រធានាធិបតី​កា​ហ្សា​ក់​ស្ថាន​លោក​ NOURSOULTAN NAZARBAIEV បាន​សម្ដែង​ការ​អបអរ​ ហើយ​លោក​មាន​ប្រសាសន៍​ថា​ យើង​អាច​និយាយ​បាន​ថា​ កុង​សង់​ស៊ុ​ស​មួយ​ស្ដី​ពី​លក្ខន្តិកៈ​សមុទ្រ​កា​ស្ពី​យែ​ន ​ពិតជា​ពិបាក​សម្រេច​បាន​ណាស់ ​ហើយ​ត្រូវ​ប្រើ​ពេលវេលា​ចរចា​យូរ ដែល​មាន​រយៈពេល​ដល់​ទៅ​២០​ឆ្នាំ ហើយ​ចាំបាច់​ត្រូវ​មានការ​ខិតខំ​ប្រឹង​ប្រឹង​រួម​របស់​បណ្ដា​ភាគី​ដែល​ទាក់ទិន​។

ចំណែក​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន លើក​ឡើង​ពីសារ​សំខាន់​នៃ​កិច្ចព្រម​ព្រៀង​​នោះ​ ហើយ​ស្នើ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​យោធា​កាន់តែ​ធំ រវាង​បណ្ដា​ប្រទេស​ជាប់​សមុទ្រ​កា​ស្ពី​យែ​ន​ ដើម្បី​ធានា​សន្តិភាព​ក្នុង​តំបន់​។

យោង​តាម​ប្រធានាធិបតី​កា​ហ្សា​ក់​ស្ថាន​ថា បណ្ដា​ចំណុច​សំខាន់​នៃ​កិច្ចព្រមព្រៀង​នោះ​ទាក់ទិន​ដល់​ការ​អនុញ្ញាត​កសាង​បំពង់​បង្ហូរ​ប្រេង ឬញុ​ឧស្ម័ន​កាត់​បាតសមុទ្រ កូតា​នេសាទ​កំណត់​ដោយ​ប្រទេស​នី​មួយ​ៗ​ និង​ការ​ហាមឃាត់​រាល់​វត្តមាន​យោធា​របស់​ប្រទេស​ទី​៣​ណាមួយ​ក្នុង​សមុទ្រ​កា​ស្ពី​យែ​ន​។

ចំណែក​ប្រធានាធិបតី​អ៊ី​រ៉​ង់​លោក​ហា​សាន់ ​រ៉ូ​ហា​នី​វិញ បាន​សម្ដែង​ការ​អបអរសាទរ​ភ្លាម​ៗ​ថា សមុទ្រ​កា​ស្ពី​យែ​ន​ជា​របស់​បណ្ដា​ប្រទេស​ជាប់​សមុទ្រ​នេះ​។

កិច្ចព្រមព្រៀង​នោះ​ត្រូវ​បាន​ចុះហត្ថលេខា​នា​ថ្ងៃ​ទី​១២ ​សីហា​ បន្ទាប់​ពី​កិច្ចប្រជុំ​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ទាំង​៥ កាលពី​ថ្ងៃ​ទី​១១​ សីហា​។​ វា​អាច​ជួយ​សម្រាល​ភាព​តាន​តឹង​ដែល​មាន​ចាប់តាំងពី​យូរ​មក​ហើយ​ក្នុង​តំបន់​។ ​ក្នុង​សមុទ្រ​នេះ​សម្បូរ​ដោយ​ប្រេង​កាត ​និង​ឧស្ម័ន​ដោយ​គេ​ប៉ាន់​ប្រមាណ​ថា មាន​ប្រេងកាត​ដល់​ទៅ​ជិត​៥០​ពាន់​លាន​ធុង​ និង​ឧស្ម័ន​ដល់​ទៅ​ជិត​៣០០.០០០​ពាន់​លាន​ម៉ែត្រគូប​។

យោង​តាម​លោកពូ​ទី​ន​ថា​ កិច្ចព្រមព្រៀង​នេះ​ចាត់​ទុក​ផ្នែក​យ៉ាង​ធំ​នៃ​សមុទ្រ​កា​ស្ពី​យែ​ន ជា​តំបន់​រួម​តែ​បែងចែក​គ្នា​រវាង​ប្រទេស​ទាំង​៥ បណ្ដា​ធនធាន​សមុទ្រ​និង​ធនធាន​បាត​សមុទ្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ