ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធាតុ​ផ្សំ​២​គ​.​ជ​.​ប ៖ គណបក្ស​នយោបាយ​អាច​ប្តឹង​លទ្ធផល​បណ្តោះអាសន្ន​បោះ​ឆ្នោត​មុន​ប្រកាស​ផ្លូវការ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​មាន​សិទ្ធិ​ប្តឹង​ជំទាស់​ចំពោះ​លទ្ធផល​នៃ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​បណ្តោះអាសន្ន​បាន​ក្នុង​រយៈពេល​៧២​ម៉ោង ហើយ​មាន​លទ្ធ​ខណ្ឌ​ពីរ​ដែល គ​.​ជ​.​ប ដោះស្រាយ​បណ្តឹង ។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ព ស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​)…

រាជធានី​ភ្នំពេញ ៖ គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​មាន​សិទ្ធិ​ប្តឹង​ជំទាស់​ចំពោះ​លទ្ធផល​នៃ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​បណ្តោះអាសន្ន​បាន​ក្នុង​រយៈពេល​៧២​ម៉ោង ហើយ​មាន​លទ្ធ​ខណ្ឌ​ពីរ​ដែល គ​.​ជ​.​ប ដោះស្រាយ​បណ្តឹង ។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ព ស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) ។

លោក សោម សូ​រី​ដា អគ្គលេខាធិការ​រង គ​.​ជ​.​ប បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ សីហា ឆ្នាំ​២០១៨ ថា​គណបក្ស​នយោបាយ​ទាំងអស់​អាច​ប្តឹង​ទំ​ទាស់​ចំពោះ​លទ្ធផល​បណ្តោះ​អាស​ន្នៈ​នៃ​ការ​បោះ​ឆ្នោត​ក្នុង​រយៈពេល​៧២​ម៉ោង ក្រោយ គ​.​ជ​.​ប ប្រកាស ។ លោក​បញ្ជាក់​ថា​«​ដើម្បី​ប្តឹង​ទៅ​លទ្ធផល​បណ្តោះអាសន្ន​បក្សនយោបាយ​ត្រូវ​មាន​ភស្តុ​តាង​បញ្ជាក់​អំពី​ភាព​មិន​ប្រក្រតី​ណាមួយ ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត ។ អី​ញ្ចឹ​ង​ចង់​លើក​ឡើង​ថា ដោយ គណៈកម្មការ​ការិយាល័យ​បោះ​ឆ្នោត ឬ​ដោយ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត ឬ​ដោយ​គណៈកម្មការ​រាជធានី​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត ឬ​ដោយ គ​.​ជ​.​ប ។ អី​ញ្ចឹ​ង​គាត់​ត្រូវ​មាន​ឯកសារ​ភស្តុ​តាង​ច្បាស់លាស់​ពី​ការ​ប្រព្រឹត្តិ​របស់​គណៈកម្មការ​ទាំងនោះ ។ នេះ​ជា​ធាតុ​ផ្សំ​ទី​១ » ។

ដើម្បី​ដាក់​ពាក្យ​ប្តឹង​ជំទាស់​នឹង​លទ្ធផល​បោះ​ឆ្នោត​ដែរ​នោះ លោក​អគ្គ​រង គ​.​ជ​.​ប ក៏​បាន​គូសបញ្ជាក់​ទៀត​ថា​៖«​ធាតុ​ផ្សំ​ទី​២ គណបក្ស​នយោបាយ​ត្រូវ​បង្ហាញ​អំពី​ការ​ដាក់​ពាក្យបណ្តឹង​មិន​ប្រក្រតី​ណាមួយ​ដែល​កើតឡើង​នៅ​ការិយាល័យ​បោះ​ឆ្នោត​ដែល​គាត់​ត្រូវ​ប្តឹង​ទៅ​គណៈ​កម្ម ការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត​យ៉ាង​ហោច​ណាស់​១១​និង​៣០​នាទី​នៃ​ថ្ងៃ​ទី​៣០ កក្កដា ឆ្នាំ ២០១៨ ក្រោយ​បោះ​ឆ្នោត​មួយ​ថ្ងៃ ហើយ​បណ្តឹង​ត្រូវ​ប្តឹង​ត​រហូត​មក គ​.​ជ​.​ប​» ។

លោក សោម សូ​រី​ដា ក៏​បាន​លើក​ឡើង​បញ្ជាក់​ថា លុះត្រាតែ​មាន​ធាតុ​ផ្សំ​ទាំង​ពីរ​ទើប​អាច​ឲ្យ​គ​.​ជ​.​ប ពិចារណា​អំពី​ការ​សម្រេច​បដិសេធ​លទ្ធផល ឬ​រក្សា​ទុក្ខ​លទ្ធផល ។ ប្រសិនបើ​បដិសេធ​លទ្ធផល​នោះ​នឹង​មាន​ឲ្យ​មានការ​បោះ​ឆ្នោត​ឡើង​វិញ ក្នុង​រយៈពេល​៨​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​បដិសេធ​លទ្ធផល ។ ទាក់ទិន​នឹង​ការ​ប្តឹង​ទាស់​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​ដែរ បើ​តាម​លោក សោម សូ​រី​ដា​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​ទី​១៣ សីហា​មាន​គណបក្ស​នយោបាយ​តែ​មួយ​ប៉ុណ្ណោះ​បាន​ដាក់​ពាក្យ​ប្តឹង​មក គ​.​ជ​.​ប គឺ​គណបក្ស​យុវជន​កម្ពុជា​បាន​ដាក់​ពាក្យ​មក គ​.​ជ​.​ប ដើម្បី​សុំ​ឲ្យ គ​.​ជ​.​ប រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ។ លោក​ក៏​បាន​លើក​ឡើង​ថា​មាត្រា​១៣១​នៃ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ប្តឹង​ក្នុង​រយៈពេល​៧២​ម៉ោង បន្ទាប់​ពី គ​.​ជ​.​ប ប្រកាស​លទ្ធផល​បណ្តោះអាសន្ន ។ លោក​ថា គណបក្ស​នយោបាយ​ត្រូវ​មាន​ភស្តុ​តាង​ច្បាស់លាស់​ផង​ដែរ ។

ចំពោះ​បណ្តឹង​របស់​គណបក្ស​យុវជន​កម្ពុជា​ត្រូវ​បាន​លោក សោម សូ​រី​ដា​បាន​ឲ្យ​ដឹង​ថា គ​.​ជ​.​ប​នឹង​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ដាក់ និង​ទទួល​ពាក្យបណ្តឹង​ដែល​មាន​និយាយ​ពី​ការ​ប្តឹង​ទាស់​ក្នុង​រយៈពេល​៧២​ម៉ោង ។ ទាក់ទិន​នឹង​ការ​បែងចែក​អាសនៈ​ក្នុង​រដ្ឋសភា​វិញ​លោក សោម សូ​រី​ដា បាន​លើក​ឡើង​ថា គ​.​ជ​.​ប នឹង​ប្រកាស​នៅ​ពេល​ដែល គ​.​ជ​.​ប ប្រកាស​លទ្ធផល​ផ្លូវការ​រួម ។

ផ្អែក​លើក​ការ​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​លើ​សម្លេង​ឆ្នោត​គាំទ្រ​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តេច​ថា កាលពី​ម៉ោង​៧​និង​០០​ព្រឹក​មិ​ញ​ថ្ងៃ​ទី​១១ សីហា គ​.​ជ​.​ប បាន​ប្រកាស​ល​ទ្ឋ​ផល​បោះ​ឆ្នោត​បណ្តោះអាសន្ន​ដែល​បង្ហាញ​ច្បាស់​ថា ចំនួន​ពលរដ្ឋ 6,956,900 (83.02%) បាន​ទៅ​បោះ ឆ្នោត​ជ្រើសរើស​តំណាង​របស់​ខ្លួន​ពី​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត​តាម​បែប​លទ្ធិ​ប្រ ជា​ធិ​ប​តេ​យ្យ​ដោយ​សេរី យុត្តិធម៌ និង​ត្រឹមត្រូវ ។ ទន្ទឹម​នឹង​នេះ គឺ​សម្លេង​ឆ្នោត​គាំទ្រ​គណបក្ស ប្រជាជន​បាន​នាំមុខ​យ៉ាងច្រើន​លើសលប់​បំផុត​ដែល​មាន​ចំនួន 4,889,113 សម្លេង ។ សម្តេច​បន្ត​ថា ការ​ប្រកាស​លទ្ធផល​នៃ​ចំនួន​អាសនៈ​ដែល​ទទួល​បាន គឺ គ​.​ជ​.​ប គ្រោង​នឹង ប្រកាស​នៅ​ថ្ងៃ​ទី​១៥ សីហា ២០១៨ ខាង​មុខ​នេះ ។ សូម​អរគុណ​បងប្អូន និង​កូនក្មួយ​ដែល មាន​ជំនឿ​ទុកចិត្ត​មក​លើ​ខ្ញុំ និង​គណបក្ស​ប្រជាជន ។ ខ្ញុំ​ពិតជា​មិន​ឲ្យ​បងប្អូន​ខកបំណង​ឡើយ ។ ច្បាស់​ណាស់ គឺ​កម្ពុជា​ត្រូវការ​សុខ​សន្តិភាព​យូរអង្វែង ដើម្បី​យើង​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​រីក​ចម្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ