អស់​បារម្ភ​លើ​​ស្លាកស្នាម​ដោយវិធី​​ធម្មជាតិ​ងាយៗ


ស្លាក​ស្នាម​របួស​អាច​ក្លាយទៅជា​ចំណុច​ចាប់ផ្តើម​សន្ទនា​ដ៏​អស្ចារ្យ​មួយ ព្រោះ​វា​តែងតែ​ជា​ចំណុចរសើប ឬ​មិន​មាន​ផាសុកភាព​ក្នុង​ការ​មិន​ពេញចិត្ត​នឹង​រាង​កាយ​របស់​ខ្លួន ។

យ៉ាងណាមិញ វា​ក៏​មិន​មាន​អ្វី​ខុស​ដែរ​ក្នុង​ការ​មាន​ស្លាក​ស្នាម​មួយ​ចំនួន​លើ​រាង​កាយ​ដោយ​សារ​តែ​ការ​មាន​របួស​នានា​ដែរ ។ ហេតុ​ដូច្នេះ​ហើយ​បានជា​មាន​មនុស្ស​ជា​ច្រើន​ចង់​លុប​បំបាត់​ស្លាក​ស្នាម​ទាំងនោះ​តាម​រយៈ​ការ​វះកាត់ ។ យ៉ាងណាមិញ​ការ​វះកាត់​អាច​ជា​រឿង​ពិបាក​នឹង​សម្រេចចិត្ត ដោយសារ​តែ​វា​មានការ​ឈឺចាប់ និង​ចំណាយ​ប្រាក់​ច្រើន។ ដើម្បី​លុប​បំបាត់​ស្លាក​ស្នាម យក​ល្អ​គួរតែ​ព្យាយាម និង​សាកល្បង​វិធី​ធម្មជាតិ​ដូច​ខាងក្រោម​នេះ ៖

១-ប្រទាល​កន្ទុយក្រពើ ៖ យើង​ទាំងអស់​គ្នា​ដឹង​ហើយ​ថា ប្រទាល​កន្ទុយក្រពើ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​រុក្ខជាតិ​ដ៏​អស្ចារ្យ​មួយ​ដោយសារ​តែ​វា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន ហើយ​វា​ក៏​មិន​មាន​អ្វី​ភ្ញាក់ផ្អើល​ដែរ ដែល​វា​អាច​ជួយ​បំបាត់​ស្លាក​ស្នាម​លើ​ស្បែក​មនុស្ស​យើង​បាន ។ ជែ​ល​របស់​ប្រទាល​នេះ​ គឺ​អាច​ផ្តល់​ស្នាម​រលោង​ឡើង​វិញ​ដល់​ស្បែក​ដែល​ខូច​តាម​រយៈ​ការ​បណ្តុះ​ស្បែក​ថ្មី​ឡើង​វិញ និង​ពង្រឹង​ដល់​ការ​ជា​សះ​ផង ។ បើសិនជា​អ្នកមាន​ប្រទាល​កន្ទុយក្រពើ​ស្រស់ ចូរ​ប្រាកដ​ថា អ្នក​បាន​ប្រើប្រាស់​វា​ច្រើន​តាមតែ​អាច​ធ្វើ​ទៅ​បាន ។

២-ប្រេងដូង ៖ ប្រេងដូង​មាន​សមត្ថភាព​ផ្តល់​ជីវជាតិ និង​ជួយ​ឲ្យ​ស្បែក​ជា ដោយសារ​តែ​វា​មាន​អាស៊ីត​ខ្លាញ់​ប្រភេទ​ច្រវាក់​មធ្យម ។ នៅ​ពេល​លាប​វា​លើ​ស្នាម​របួស​ជា​ទៀងទាត់ វា​នឹង​ជួយ​ពង្រឹង​ដល់​សុខភាព​ស្បែក​ឲ្យ​ជា​លឿន ព្រមទាំង​ផ្តល់​សំណើម​ដល់​ស្បែក​កាន់​តែ​ច្រើន​ទៀត​ផង​។ វា​មិន​ត្រឹមតែ​ជួយ​លុប​បំបាត់​ស្នាម​ទេ តែ​ក៏​ជួយ​ធ្វើ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ដែរ ។

៣-វីតាមីន E ៖ សេរ៉ូម​វីតាមីន E ពិតជា​អាច​ជួយ​បំបាត់​ស្នាម​លើ​ស្បែក​បាន​ដោយសារ​តែ​វា​មាន​អង់​ទី​អុក​ស៊ី​ដង់ អាច​ជួយ​ការពារ​ស្បែក​ពី​កាំរស្មី​យូ​វី​របស់​ពន្លឺព្រះអាទិត្យ ។ អ្នក​អាច​ទិញ​វា​នៅ​តាម​ទីផ្សារ និង​រកបាន​ក្នុង​អាហារ​ជា​ច្រើន​ដូច​ជា ស៊ុត បន្លែ និង​ផ្លែ​ឈើ​ដែល​សុទ្ធសឹងតែ​សំខាន់​ចំពោះ​សុខភាព​ទាំងអស់ ។ ការ​បង្កើន​ការ​ញ៉ាំ​អាហារ​ទាំងនេះ​អាច​ធ្វើ​ឲ្យ​ស្បែក​កាន់តែ​មាន​សុខភាព​ល្អ និង​ជួយ​ឲ្យ​ជាលិការ​ដែល​ខូចខាត​រួច​នោះ​ជា​លឿន​ផង (​ប្រភព​ពី​៖ Health.com.kh) ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ