ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដល់​ស្រុកគេហើយ ហ៊ានធ្វើដល់ម្ល៉ឹង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ សីហា បាន​លើកយក​សំណុំរឿង​ជន ជាតិ​រុ​ស្សី​២​នាក់​ជាប់ចោទ​ពី​បទលួច​មាន​ស្ថាន​ទម្ងន់ទោស​ (​លួច​ប្រាក់​តាម​ATM)​ របស់​ធានា​គារ​ ABA…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ សីហា បាន​លើកយក​សំណុំរឿង​ជន
ជាតិ​រុ​ស្សី​២​នាក់​ជាប់ចោទ​ពី​បទលួច​មាន​ស្ថាន​ទម្ងន់ទោស​ (​លួច​ប្រាក់​តាម​ATM)​ របស់​ធានា​គារ​ ABA ដើម្បី​ជំនុំជម្រះ​ទោស​តាម​មាត្រា​៣៥៣ និង​៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន តាម​មាត្រា​៤៥​នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​កម្ពុជា ។

ជន​ត្រូវ​ចោទ​ម្នាក់​ឈ្មោះ ZAMETNYA ALEXANDER ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​ជនជាតិ​រុ​ស្សី ចំណែក​ម្នាក់​ទៀត​ឈ្មោះ TELENKOV IVAN ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​រុ​ស្សី ។

អង្គ​សវនាការ​ដឹកនាំ​ដោយ​លោក ឃី ឆៃ ចៅក្រម​ជំនុំជម្រះ និង​បាន​ធ្វើ​ឡើង​ចំពោះ​មុខ​ជន​ត្រូវ​ចោទ និង​មេធាវី​ការពារ​ក្តី​ផង​ដែរ ។ នៅ​មុខ​ក្រចកសេះ​ជន​ត្រូវ​ចោទ​ទាំង​២​នាក់ បាន​ឆ្លើយ​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា ខ្លួន​មិន​មានគំនិត​លួច​លុយ​ក្នុង​ទូ ATM នោះ​ទេ តែ​ដោយសារ​ពួក​ខ្លួន​ខ្វះខាត​លុយកាក់​ធ្វើ​ដំណើរ​ទៅ​ស្រុក​វិញ ពួក​ខ្លួន​ក៏​បាន​ជួប​មនុស្ស​ម្នាក់​បាន​និយាយ​ប្រាប់​ថា បើ​ចង់បាន​ប្រាក់​ទៅ​ស្រុក គេ​ឱ្យ​ពួក​ខ្លួន​ចូល​ទៅ​បើក​ទូ ATM ហើយ​ថតរូប​មក​ឱ្យ​គេ ហើយ​គេ​នឹង​ឱ្យ​លុយ​សម​ល្មម​អាច​ចាយ​បាន ។

ដូច្នោះ​ហើយ​បានជា​ពួក​ខ្លួន​ទាំង​២​នាក់​ទៅ​ធ្វើ​តាម​បង្គាប់​មនុស្ស​ម្នាក់​នោះ ហើយ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿងញៀន ក៏​ពួក​ខ្លួន​មិន​បាន​ប្រើ​ដែរ ។ សវនាការ​បាន​សាកសួរ​ដេញដោល​ចប់​សព្វគ្រប់ លោក​ចៅក្រម​ដឹកនាំ​អង្គ​ជំនុំជម្រះ បាន​លើក​ពេល​ប្រកាស​សាលក្រម​សំណុំរឿង​នេះ ទៅ​ថ្ងៃ​ទី​២៧ សីហា ខាង​មុខ ។ ជន​ ត្រូវ​ចោទ​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​នាំ​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​វិញ ដោយ​រង់ចាំ​ទទួលទោស តាម​ការ​វិនិច្ឆ័យ​របស់​តុលាការ ។

សូម​រំលឹក​ថា ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌដូនពេញ​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៧ បន្ទាប់​ពី​ធ្វើ​សកម្មភាព​គាស់​ទម្លុះ​ទូ ATM របស់​ធនាគារ ABA នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣១ ផ្លូវ​លេខ​២៤០ ភូមិ​ទី​១១ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ការ​ឃាត់ខ្លួន​ជនសង្ស័យទាំង២នាក់នេះ​ សមត្ថកិច្ច​ចាប់​យក​វត្ថុ​តាង ដែល​រួម​មាន ខ្សែ​អេ​ឡិច​ត្រូ​និ​ច​ប្រើ​ឌុ​យ USB មួយ កូនកាំបិត​ចុច​មួយ លិខិតឆ្លងដែន​មួយ​លេខ 724584016 ម៉ូតូ​មួយ​​គ្រឿង ម៉ាក​អ៊ែ​រ​ប្លែក ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ព្រៃវែង​ ១I-៤៥០៥ សក់​ពាក់​ចំនួន​១​ដុំ ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង ម៉ាក​អាយ​ហ្វូ​ន 7 Plus មួយ​គ្រឿង ពណ៌​ខ្មៅ និង​ម៉ាក NOKIA ចំនួន​២​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ