ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CDC អនុម័ត​គម្រោង​4​មាន​តម្លៃ​ទឹកប្រាក់​ជិត​100​លាន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បោះ​ឆ្នោត​ថ្នាក់​ជាតិ​រួច បណ្ដា​វិនិយោគិន​ក្នុង​និង​ក្រៅ​ស្រុក បាន​ចាប់ផ្ដើម​បណ្ដាក់ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​បន្ដបន្ទាប់ ។ ជាក់ស្ដែង គម្រោង​ចំនួន​៤ ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បាន​ផ្ដល់​អាជ្ញាប័ណ្ណ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បោះ​ឆ្នោត​ថ្នាក់​ជាតិ​រួច បណ្ដា​វិនិយោគិន​ក្នុង​និង​ក្រៅ​ស្រុក បាន​ចាប់ផ្ដើម​បណ្ដាក់ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​បន្ដបន្ទាប់ ។ ជាក់ស្ដែង គម្រោង​ចំនួន​៤ ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បាន​ផ្ដល់​អាជ្ញាប័ណ្ណ ដើម្បី​វិនិយោគ​ក្នុង​ទឹកប្រាក់​ជិត​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​លើ​វិស័យ​អចលនទ្រព្យ​, កាត់ដេរ និង​ពាណិជ្ជកម្ម​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ។

នៅ​ក្នុង​សេចក្តី​ប្រកាស​បាន​បង្ហាញ​ថា ក្រុមហ៊ុន​ចំនួន​៤​ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចេញ​វិញ្ញាបនបត្រ​ជូន​រួម​មាន ៖  ១-​ក្រុមហ៊ុន MAKRO (CAMBODIA) COMPANY LIMITED មាន​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​គោក​ត្នោត ឃុំ​សណ្តែក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប មាន​ទុន​វិនិយោគ​ប្រមាណ​ជិត​១៩​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​១៧៩​កន្លែង ។ ២-​ក្រុមហ៊ុន BOONMA HENG CO., LTD. គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៤ ចំនួន​៣៩២​បន្ទប់ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម «​ផ្សារ​ទំនើប​» ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ មាន​ទុន​វិនិយោគ​៦៨​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន ៨៣៦​កន្លែង ។ ៣-​ក្រុមហ៊ុន RONG WIN GARMENT CO., LTD ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​១ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មាន​ទុន​វិនិយោគ​៩​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ជាង​២​ពាន់​កន្លែង ។ ៤-​ក្រុមហ៊ុន E1 RENEWABLE ENERGY គម្រោង​បង្កើត​រោងចក្រ​ផលិត​ប្រេងម៉ាស៊ូត​ពី​សំណល់​ប្លា​ស្ទិ​ក និង​សំណល់​ប្រេងម៉ាស៊ីន ដែល ប្រមូល​ទិញ​ក្នុងស្រុក មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​អន្លង់​គង​ចាស់ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ មាន​ទុន​វិនិយោគ​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ជាង​២​ពាន់​កន្លែង ។

លោក គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​លើក​ឡើង​ថា បន្ទាប់​ពី​ការ​បោះ​ឆ្នោត​រួចរាល់ លោក​ជឿ​ថា វិនិយោគិន​មក​ពី​គ្រប់​ប្រទេស​នឹង​បន្ត​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​ផ្សេង​ៗ ដែល​ជា​ជំនាញ​របស់​ពួក​គេ ពីព្រោះ​កម្ពុជា​បាន​រក្សា​នូវ​កំណើនសេដ្ឋកិច្ច​ល្អ​ប្រសើរ ហើយ​ស្ថិរភាព​នយោបាយ ក៏​មិន​មាន​អ្វី​ប្រែប្រួល​ដែរ ។

លោក​ឧកញ៉ា នួន រឹ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Appraisal Foundation ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា សកម្មភាព​វិនិយោគ​លើ​វិស័យ​ផ្សេង​ៗ ក្នុង​ប្រទេស​កម្ពុជា នឹង​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ហើយ​វិនិយោគិន​នឹង​បន្ត​មក​កម្ពុជា ដើម្បី​ស្វែងរក​ការ​បណ្ដាក់ទុន​នានា ។

គួរ​បញ្ជាក់​ថា ក្នុង​រយៈពេល​មួយ​ឆមាស​ឆ្នាំ​២០១៨​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ផ្ដល់​អាជ្ញាប័ណ្ណ​វិនិយោគ​ជូន​វិនិយោគិន ដើម្បី​បណ្ដាក់ទុន​នៅ​កម្ពុជា​ប្រមាណ​ជាង​១០០​គម្រោង ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជាង ៣.៥០០​លាន​ដុល្លារ​អា​មេ​រិ​ក និង​ផ្ដល់​ការងារ​ជូន​ពលរដ្ឋ​ក្នុងស្រុក​ជាង​១០​ម៉ឺន​កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ