ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ខុសពីអ្វីដែលពលរដ្ឋ​រាយការណ៍…ចាប់​បាន​២នាក់​​នៅ​នឹង​កន្លែងតែម្តង (មានវីដេអូ)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​រួម​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល និង​នគរបាល​ប៉ុស្តិ៍​លំហាច បាន​ចុះ​​ចាប់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​២​នាក់ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិត​នៅ​ក្នុងភូមិ​គោក​ពពេល…

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​រួម​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល និង​នគរបាល​ប៉ុស្តិ៍​លំហាច បាន​ចុះ​​ចាប់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​២​នាក់ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិត​នៅ​ក្នុងភូមិ​គោក​ពពេល ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ​ហៃ ប៊ុ​ន​ហ៊ី​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ឆិល ច័ន្ទ​ដា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ។ ជនសង្ស័យ​ទាំង​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ហើយ​ក្នុង​ពេល​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​ នគរបាល​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ស​ង្ស​យ័​ថា​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់តូច​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​លំហាច​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ជនសង្ស័យ​២​នាក់​មាន​លាក់​ថ្នាំ​ញៀន​ទុក​ជាប់​ខ្លួន​ហើយ​ពួក​គេ​កំពុង​ស្ថិត​នៅ​ក្រោមផ្ទះ​មួយ ។ បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​នគរបាល​យុត្តិធម៌​ស្រុក​អង្គស្នួល​បាន​ចុះ​ទៅ​កាន់​ចំណុច​កើតហេតុ​ខាងលើ ហើយ​បានឃើញ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​កំពុង​នៅ​ក្រោមផ្ទះ ក៏​បាន​ឃាត់ខ្លួន​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់​តូច​ដាក់​ក្នុង​ហោប៉ៅ​ខោ​របស់​ឈ្មោះ​ហៃ ប៊ុ​ន​ហ៊ី​ម ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ចំពោះ​មុខ​នគរបាល ជនសង្ស័យ​ឈ្មោះ ហៃ ប៊ុ​ន​ហ៊ី​ម និង​ឈ្មោះ​ឆិល ច័ន្ទ​ដា បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់​តូច​ពី​ជន​មិន​ស្គាល់ឈ្មោះ​នៅ​ភូមិ​ក្តី​ល្វា ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ក្នុង​តម្លៃ​១០​ម៉ឺន​រៀល ដើម្បី​យក​ទៅ​ប្រើប្រាស់ ហើយ​ពួក​ខ្លួន​ធ្លាប់​ប្រើប្រាស់​ថ្នាំ​ញៀន​នេះ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​កន្លង​មក​ហើយ​។

ក្រោយ​ការ​សាកសួរ និង​កសាង​សំណុំរឿង​រួចរាល់ នគរបាល​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​រួម​នឹង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ