ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​៤​យ៉ាង​នាំ​មនុស្ស​ឱ្យ​មានគំនិត​រួម​គ្នា

5 ឆ្នាំ មុន

តាម​ធម្មតា​ការ​រស់នៅ​រួម​គ្នា​ចៀស​មិន​ផុត​ពី​មាន​បញ្ហា​​នោះ​ទេ ពិសេស​ការ​ប៉ះ​ទ​ង្កិ​ច​គ្នា​ដោយ​ពាក្យ​សំដី ការ​បៀតបៀន​គ្នា រីឯ​ចិត្តគំនិត​ក៏​ខុស​គ្នា ចំណង់​ចំណូលចិត្ត​ក៏​ខុស​គ្នា​។ សង្គម​ណា​មានការ​បៀតបៀន​គ្នា សង្គម​នោះ​តែង​រក​សេចក្តីសុខ​បាន​ដោយ​លំបាក​។ ការ​សម្រប​ខ្លួន​ដើម្បី​ឱ្យ​ការ​រស់នៅ​រួម​គ្នា​ក្នុង​សង្គម​ទទួល​បាន​នូវ​សេចក្តីសុខ ទ្រឹស្តី​ពុទ្ធសាសនា​មាន​គោល​ធម៌​៤​យ៉ាង​ឱ្យ​អនុវត្ត​ហៅ​ថា​សង្គហវត្ថុ​គឺៈ ១-​ការ​បែងចែក​ទ្រព្យធន…

តាម​ធម្មតា​ការ​រស់នៅ​រួម​គ្នា​ចៀស​មិន​ផុត​ពី​មាន​បញ្ហា​​នោះ​ទេ ពិសេស​ការ​ប៉ះ​ទ​ង្កិ​ច​គ្នា​ដោយ​ពាក្យ​សំដី ការ​បៀតបៀន​គ្នា រីឯ​ចិត្តគំនិត​ក៏​ខុស​គ្នា ចំណង់​ចំណូលចិត្ត​ក៏​ខុស​គ្នា​។ សង្គម​ណា​មានការ​បៀតបៀន​គ្នា សង្គម​នោះ​តែង​រក​សេចក្តីសុខ​បាន​ដោយ​លំបាក​។ ការ​សម្រប​ខ្លួន​ដើម្បី​ឱ្យ​ការ​រស់នៅ​រួម​គ្នា​ក្នុង​សង្គម​ទទួល​បាន​នូវ​សេចក្តីសុខ ទ្រឹស្តី​ពុទ្ធសាសនា​មាន​គោល​ធម៌​៤​យ៉ាង​ឱ្យ​អនុវត្ត​ហៅ​ថា​សង្គហវត្ថុ​គឺៈ

១-​ការ​បែងចែក​ទ្រព្យធន និង​ចំណេះដឹង​របស់​ខ្លួន​ដល់​អ្នក​ដទៃ ដែល​កំពុង​ខ្វះខាត សូ​ម្បី​ការ​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ជា​ប្រពន្ធ​និង​កូន​ក៏​មានការ​ផ្តល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ។

២-​ការ​ពោល​ពាក្យពីរោះពិសា ពាក្យ​ផ្អែមល្ហែម​ទៅ​កាន់​បុគ្គល​ដទៃ ដែល​កំពុង​ជួប​សេចក្តី​ទុក្ខ ដោយ​ការ​បាត់បង់​អ្វីមួយ ឬ​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជាដើម​។ បុគ្គល​គ្រប់​រូប​នៅ​ពេល​មាន​សេចក្តី​ទុក្ខ​គ្រប​សង្កត់​រមែង​បាត់បង់​ស្មារតី តែ​នៅ​ពេល​ទទួល​បាន​ពាក្យ​ផ្អែម​ពីរោះ​ពី​អ្នក​ដទៃ ក៏​រំសាយ​សេចក្តី​ទុក្ខ​នោះ​បាន​ខ្លះ​។ ដឹង​ទេ​ថា ពាក្យពីរោះពិសា​នេះ គ្រប់​គ្នា​តែងតែ​ចង់បាន និង​ត្រូវការ​គ្រប់​ក្រុម​គ្រួសារ គ្រប់​ស្ថាប័ន​ការងារ មិន​អាច​ខ្វះ​បាន​ឡើយ ។

៣-​ប្រយោជន៍​ការងារ គឺ​ការ​ធ្វើ​នូវ​អំពើ​មាន​ប្រ​យា​ជន៍​សម្រាប់​ខ្លួនឯង​ផង សម្រាប់​អ្នក​ដទៃ​ផង ដូច​ជា​ការ​សិក្សា​រៀនសូត្រ​ផ្លូវលោក​ផ្លូវធម៌​ឱ្យ​បាន​ចេះ​ប្រាកដប្រជា ហើយ​យកចំណេះ​ដឹង​ទាំងនោះ​មក​ប្រើ​ការ​ឱ្យ​ច្បាស់លាស់ រមែង​ធ្វើ​ប្រយោជន៍​សម្រាប់​គ្រួសារ និង​សង្គម​ជាតិ​ឱ្យ​ចម្រើន​ឡើង​។ ការ​ប្រព្រឹត្ត​ជា​ប្រយោជន៍​នឹង​បង្ហាញ​នូវ​តម្លៃ​របស់​មនុស្ស​និង​ជា​គំរូ​ដ៏​ល្អ​ដល់​អ្នក​ដទៃ​យកតម្រាប់​តាម ។

៤-​ភាព​ជា​បុគ្គល​មានខ្លួន​ស្មោះស្មើ​មិន​យក​ប្រៀប​លើ​គ្នា ជួយ​គ្នា​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង ថែម​ទាំង​មិន​ប្រកាន់ខ្លួន មិន​លើកតម្កើង​ខ្លួនឯង បង្អាប់​អ្នក​ដទៃ មិន​មាន​អស្មិមានះ និង​ទិដ្ឋិ​មើលងាយ​អ្នក​ដទៃ​ថា អ្នក​នេះ​មិន​បាន​ស្មើ​ខ្លួន មិន​សម​នឹង​ខ្លួន​ទៅ​សេពគប់​ដោយ​គំនិត​ថា​អញ​ជា​អ្នក​មានបុណ្យ​ស័ក្តិធំ មិន​គួរ​ទៅ​និយាយ​រក​អ្នក​តូចតាច អញ​ជា​អ្នកចេះ​ដឹង​ច្រើន មិន​គួរ​ទៅ​និយាយ​ជាមួយ​អ្នក​ល្ងង់ខ្លៅ​ជាដើម​។

បើ​នៅ​ក្នុង​សង្គម​ជាតិ​ទាំងមូល ប្រជាពលរដ្ឋ​មានធម៌​៤​យ៉ាងនេះ​គ្រប់​គ្នា​នោះ ពិតជា​ធ្វើ​ឱ្យ​ប្រទេស​ទាំងមូល​មាន​សុខ​សន្តិភាព មានការ​រីក​ចម្រើន​ថ្កុំថ្កើង​រុងរឿង ។​