ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​បាន​រាង​ស្អាត​ទេ តោះ​របៀបធ្វើ​ផ្លែ​ប៉ោមញ៉ាំ​ឱ្យ​រាង​ស្វែល

5 ឆ្នាំ មុន

ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ប្រើ​ផ្លែ​ប៉ោម ដើម្បី​ធ្វើ​ឲ្យ​រាង​អ្នក​ស្អាត ។ តើ​មាន​អ្វី​ខ្លះទៅ ? អ្នក​អាច​យក​ផ្លែ​ប៉ោម​ចំនួន​២​ផ្លែ ពងមាន់​ចំនួន​៤​គ្រាប់ ទឹកដោះគោ​ស្រស់​ចំនួន​១០០​មី​ល្លី​លី​ត្រ និង​ស្ករ​ចំនួន​២៥​ក្រាម ។…

ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ប្រើ​ផ្លែ​ប៉ោម ដើម្បី​ធ្វើ​ឲ្យ​រាង​អ្នក​ស្អាត ។ តើ​មាន​អ្វី​ខ្លះទៅ ?

អ្នក​អាច​យក​ផ្លែ​ប៉ោម​ចំនួន​២​ផ្លែ ពងមាន់​ចំនួន​៤​គ្រាប់ ទឹកដោះគោ​ស្រស់​ចំនួន​១០០​មី​ល្លី​លី​ត្រ និង​ស្ករ​ចំនួន​២៥​ក្រាម ។ ក្រោយ​ពេល​ដែល​អ្នក​រៀបចំ​គ្រឿងផ្សំ​រួច អ្នក​អាច​គោះ​ពងមាន់​ដាក់​ក្នុង​ចាន រួច​ដាក់​ទឹកដោះគោ​ស្រស់ និង​ស្ករ​ចូល ហើយ​វ៉ៃ​ឲ្យ​សព្វ​ចូល​គ្នា ។

បន្ទាប់​មក​អ្នក​អាច​ចិត​សម្បក​ផ្លែ​ប៉ោម និង​យក​គ្រាប់​ចេញ រួច​ចិតជា​បន្ទះ​ៗ ។ បន្ទាប់​មក​ទៀត អ្នក​អាច​កម្តៅ​ខ្ទះ​ឲ្យ​ក្តៅ រួច​ចាក់​ខ្លាញ់​ចូល ទើប​ចាក់​ពងមាន់ដែល​​លាយ​​ចូល​ទៅ​ក្នុង​​នោះ ដោយ​​ប្រើ​ភ្លើង​តិចៗ​ដើម្បី​ចៀន ។ ចុង​ក្រោយ​អ្នក​អាច​ដាក់​ផ្លែ​ប៉ោម​ចូល រួច​ត្រឡប់​​ចុះ​ឡើយ​ជា​ការ​ស្រេច ។

អ្នក​អាច​ញ៉ាំ​នំ​នេះ ដោយ​មិន​ចាំបាច់​ភ័យ​ថា​ ធ្វើ​ឲ្យ​អ្នក​ធាត់​ឡើយ ព្រោះ​នេះ​ជា​នំ​ដែល​ធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត​បាន ។ វិធី​មួយទៀត អ្នក​អាច​ចិត​ផ្លែ​ប៉ោម​ជា​ដុំ តូច​ៗ រួច​ចាក់​ទឹក​ដោះ​គោ​ជូរ​ចូល​ទៅ​ក្នុង​ផ្លែ​ប៉ោម​នោះ ហើយ​​​ញ៉ាំ​ក៏​បាន នោះ​អ្នក​នឹង​ងាយស្រួល​បត់​ជើង​ធំ ដោយ​ធ្វើ​ឲ្យ​ជាតិពុល​ក្នុង​រាង​កាយ​អ្នក​អាច​ចេញ​មក​ក្រៅ​អស់ ។ ដូចនេះ អ្នក​នឹង​មាន​រាង​​ស្អាត​ជា​មិន​ខាន​ឡើយ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ