ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​បា.ញ់​មនុស្ស​ស្លា.ប់​មិនត្រូវ​ចាប់ខ្លួន​

5 ឆ្នាំ មុន

បើ​តាម​សារព័ត៌មាន​បរទេស​​មួយ​បាន​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា នៅ​សហ​រដ្ឋ​អាមេ​រិក​មានច្បាប់​ផ្ដល់​សិទ្ធិ​លើ​បុគ្គល​ក្នុង​ការ​ការពារ​ខ្លួន​ពី​គ្រោះថ្នាក់ ឬ «stand your ground» គឺជា​ច្បាប់​មួយ​ផ្ដល់​សិទ្ធិ​ទៅ​លើ​បុគ្គល​បាញ់​គេ​ស្លាប់​មិន​ត្រូវ​ចាប់ខ្លួន ។ ច្បាប់ ​«stand…

បើ​តាម​សារព័ត៌មាន​បរទេស​​មួយ​បាន​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា នៅ​សហ​រដ្ឋ​អាមេ​រិក​មានច្បាប់​ផ្ដល់​សិទ្ធិ​លើ​បុគ្គល​ក្នុង​ការ​ការពារ​ខ្លួន​ពី​គ្រោះថ្នាក់ ឬ «stand your ground» គឺជា​ច្បាប់​មួយ​ផ្ដល់​សិទ្ធិ​ទៅ​លើ​បុគ្គល​បាញ់​គេ​ស្លាប់​មិន​ត្រូវ​ចាប់ខ្លួន ។

ច្បាប់ ​«stand your ground» បាន​បញ្ជាក់​ថា បុគ្គល​ដែល​គ្មាន​ឱកាស​គេចខ្លួន​ពី​ទីកន្លែង​ណាមួយ បុគ្គល​នោះ​មាន​សិទ្ធិ​​ស្របច្បាប់ និង​អាច​សម្លាប់​ដៃគូ​ឲ្យ​ស្លាប់​បាន ប្រសិនបើ​បុគ្គល​នោះ​មាន​ជំនឿ​ថា​ ខ្លួន​បាន​ប្រឈម​មុខ​ពី​ការ​គំរាមកំហែង ។ មាន​ន័យ​ថា «​បុគ្គល​ណា​ធ្វើ​ត្រូវ​មិនបាច់​រត់គេច អាច​ប្រើ​កម្លាំង ឬ​ឧបករណ៍​ការពារ​ខ្លួន​សម្លាប់​អ្នក​ប្រព្រឹត្ត​ខុស​ជា​ការ​ការពារ​ខ្លួន​» ។

បច្ចុប្បន្ន​ពលរដ្ឋ​អា​មេ​រិ​ក​ជា​ច្រើន​នាក់​មាន​កាំភ្លើង​សម្រាប់​ការពារ​ខ្លួន ធ្វើ​ឲ្យ​ការ​ផលិត និង​​ជួញដូរ​កាំភ្លើង​បាន​រីក​លូតលាស់ ។ ចំណែក​សមាគម​កាំភ្លើង​ជាតិ​ (National Rifle Association of America) ជា​អង្គការ​គាំទ្រ​ឲ្យ​មាន​កាំភ្លើង និង​មាន​ឥទ្ធិពល​បំផុត​ក្នុង​ចំណោម​៣​ចំណាត់​ថ្នាក់ដំបូង​នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ