ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ដី​ប្រពន្ធ​ប្តឹង​​លែង​គ្នា​រហូត​អ្នកនយោបាយ ​អ្នកជំនាញ​ផ្នែក​ច្បាប់កក្រើក

5 ឆ្នាំ មុន

បើ​តាម​រយៈ «Independent» បាន​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ពី​រឿង​ក្ដី​នៃ​ជីវិត​អាពាហ៍​ពិពាហ៍​ដ៏​សោះកក្រោះ​មួយ​នៅ​អង់គ្លេស ដោយ​ច្បាប់​ជា​ឧបសគ្គ​ក្នុង​ការ​លែង​លះ ។ តុលាការ​កំពូល​អង់គ្លេស​បាន​សម្រេច​ឲ្យ​លោកស្រី​ធី​នី អូ​វ៉េ​ន (Tini Owens)​ អាយុ​៦៨​ឆ្នាំ​នៅ​តែ​ស្ថិត​ក្នុង​ភាព​ជា​ប្ដី​-​ប្រពន្ធ​បន្ត​ទៀត…

បើ​តាម​រយៈ «Independent» បាន​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ពី​រឿង​ក្ដី​នៃ​ជីវិត​អាពាហ៍​ពិពាហ៍​ដ៏​សោះកក្រោះ​មួយ​នៅ​អង់គ្លេស ដោយ​ច្បាប់​ជា​ឧបសគ្គ​ក្នុង​ការ​លែង​លះ ។

តុលាការ​កំពូល​អង់គ្លេស​បាន​សម្រេច​ឲ្យ​លោកស្រី​ធី​នី អូ​វ៉េ​ន (Tini Owens)​ អាយុ​៦៨​ឆ្នាំ​នៅ​តែ​ស្ថិត​ក្នុង​ភាព​ជា​ប្ដី​-​ប្រពន្ធ​បន្ត​ទៀត ទោះបីជា​ព្យាយាម​លែងលះ​ជាមួយ​លោក​ហ៊ូ អូ​វ៉េ​ន Hugh Owens អាយុ​៧៨​ឆ្នាំ​ ជា​ប្ដី​នៅ​ក្នុង​ហេតុផល​ថា គ្មាន​ក្ដី​ស្រឡាញ់ មាន​ភាព​ប្រេះឆា​ក្រោយ​ពី​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​៤០​ឆ្នាំ​ក៏​ដោយ ។

ច្បាប់​នៅ​អង់គ្លេស និង​ប្រទេស​វែ​ល មិន​អនុញ្ញាត​ឲ្យ​គូ​អាពាហ៍ពិពាហ៍​សម្រេចចិត្ត​លែង​លះ​​គ្នា​ក្នុង​ហេតុផល​ថា​ គ្មាន​សេចក្ដីសុខ​តែ​លើ​ភាគី​ម្ខាង​ទេ ។ ទោះបីជា​លោកស្រី​អូ​វ៉េ​ន បាន​​សារភាព​ថា ​ប្ដី​របស់​ខ្លួន​មិន​កើតជា​ការ និង​គ្មាន​ហេតុផល​ណាមួយ​រស់នៅ​រួម​គ្នា ប៉ុន្តែ​​លោក​ហ៊ូ អូ​វ៉េ​ន​ បាន​បដិសេធ​ការ​លែងលះនេះ រួម​ទាំង​បដិសេធ​បទចោទប្រកាន់​ទាំងអស់ ។

សម្រាប់​ច្បាប់​គ្មាន​ការ​លែងលះ​នេះ​ធ្វើ​ឲ្យ​អ្នកនយោបាយ និង​អ្នកជំនាញ​ផ្នែក​ច្បាប់​ជា​ច្រើន​​រូប​ពិភាក្សា​គ្នា​ថា ច្បាប់​នេះ​មិន​សម​ស្រប​ក្នុង​ពេល​បច្ចុប្បន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ