ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប ៖ ការ​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​អាច​លើក​ពេល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​សម្រេច​លើក​ពេល​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ នៅ​អាណត្តិ​ទី​៦ នៅ​ថ្ងៃ​ទី​១៥ ខែសីហា​ខាង​មុខ​នេះ ហើយដោយ​សារបាន​ទទួល​បណ្តឹងទាស់ ។…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​សម្រេច​លើក​ពេល​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ នៅ​អាណត្តិ​ទី​៦ នៅ​ថ្ងៃ​ទី​១៥ ខែសីហា​ខាង​មុខ​នេះ ហើយដោយ​សារបាន​ទទួល​បណ្តឹងទាស់ ។ នេះ​បើ​តាម អ្នកនាំពាក្យ គ​.​ជ​.​ប ។

 លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ ថា គ​.​ជ​.​ប​អាច​នឹង​ពន្យា​ពេល​ការ​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ នៅ​ថ្ងៃ​ទី​១៥ ខែសីហា​ខាង​មុខ​នេះ ។ លោក​បាន​បញ្ជាក់​ថា «​ការ​គ្រោង​ប្រកាស​លទ្ធផល​ផ្លូវការ​ថ្ងៃ​ទី​១៥ សី ហា អាច​នឹង​ត្រូវ​ពន្យា​ពេល​ដោយ សារ​មាន​ពាក្យបណ្តឹង ។ ខ្ញុំ​សូម​ជម្រាប​ថា មក​ដល់​ថ្ងៃនេះ​មាន​គណបក្ស​នយោបាយ​មួយ ហើយ​បាន​ដាក់​ពាក្យ​ប្តឹង​សុំ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ដោយសារ​តែ​មានការ​លំអៀង​សម្លេង​ឆ្នោត​ចំនួន​៨៤​សម្លេង​» ។

អ្នកនាំពាក្យ គ​.​ជ​.​ប ក៏​បាន​ឲ្យ​ដឹង​ថា គណបក្ស​យុវជន​កម្ពុជា​ដែល​បាន​ដាក់​ពាក្យ​ប្តឹង​មក គ​.​ជ​.​ប បាន​ស្នើ​សុំ​ឲ្យ​សុំ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​ចំនួន​១៧ រាជធានី​ខេត្ត ដែល​គណបក្ស​បាន​ដាក់ បេក្ខជន​ឈរឈ្មោះ​ប្រកួតប្រជែង ។

លោក ហង្ស ពុទ្ធា ក៏​បាន​លើក​ឡើង​ថា បាន​លើក​ឡើង​ថា ការ​ពន្យា​ពេល​ប្រកាស​លទ្ធផល នេះ​ដោយសារ​តែ​តាម​នីតិវិធី គ​.​ជ​.​ប នឹង​ដោះស្រាយ​បណ្តឹង​សិន ។ ប៉ុន្តែ​លោក​ហង្ស​ពុទ្ធា​ថា ប ណ្តឹ​ង​របស់​គណបក្ស​យុវជន​កម្ពុជា​មិន​បាន​ស៊ីចង្វាក់​គ្នា​ក្នុង​ការ​ប្តឹង​នោះ​ទេ ។ លោក​បញ្ជាក់​ថា «​ជា​នីតិវិធី គ​.​ជ​.​ប ប្រហែល​មិន​អាច​ប្រកាស​នៅ​ថ្ងៃ​ទី​១៥ សីហា​ជា​ការ ប្រកាស​លទ្ធផល​ការ​នោះ​ទេ ព្រោះ​ត្រូវការ​ពេលវេលា ។ ប៉ុន្តែ​បើ​យើង​ពិនិត្យ​មើល​ពាក្យបណ្តឹង បើ​យើង​ពិនិត្យ​ទៅ​ពាក្យបណ្តឹង​អត់​មាន​ភាព​ស៊ីចង្វាក់​នូវ​អ្វី​ភ្ជាប់​នឹង​ការ​ប្តឹង​នៅ​ការិយាល័យ​មក​ទេ ។ មាន​ន័យ​ថា បណ្តឹង​ត្រូវ​តែ​ស៊ីចង្វាក់​គ្នា គឺ​នៅ​ពេល​រាប់​ភ្នាក់ងារ​បក្ស​មិន ទទួលស្គាល់ រួច​ប្តឹង​ហើយ​ប្តឹង​មក គ​.​ជ​.​ប ឬ​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ទើប​ស៊ីចង្វាក់​គ្នា​» ។

ទាក់ទិន​នឹង​ការ​ពន្យា​ពេល​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ត្រូវ​បាន​អ្នកនាំពាក្យ​គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា​ការ​ប្រកាស​លទ្ធផល​យ៉ាង​យូរ​បំផុត​នៅ​ថ្ងៃ​ទី​១០​ខែកញ្ញា ខាង​មុខ​នេះ​។​ប៉ុន្តែ​ដោយ សារ​តែ​បណ្តឹង​របស់​គណបក្ស​នយោបាយ​មិន​ស៊ីចង្វាក់​គ្នា​ក្នុង​ការ​ប្តឹង​ពី​ថ្នាក់​ក្រោម នោះ​ការ​ប្រ កាស​លទ្ធផល​អាច​ចុះ​មក​ក្រោម​ថ្ងៃ​ទី​១០​កញ្ញា​វិញ ។ ទោះបីជា​យ៉ាងណា​ក្តី​អ្នកនាំពាក្យ​គ​.​ជ​.​ប មិន​បាន​អះអាង​ថា ការ​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ណាមួយ​ពិតប្រាកដ​នោះ​ទេ ។ ចំពោះ​ការ​ប្តឹង​របស់​គណបក្ស​យុវជន​កម្ពុជា​វិញ អ្នកនាំពាក្យ គ​.​ជ​.​ប ថា គណបក្ស​បាន​ប្តឹង​ត្រឹមត្រូវ​តាម​នីតិវិធី (​មុន​៧២​ម៉ោង​) ។ ប៉ុន្តែ​សាច់​រឿង ឬ​អង្ក​ហេតុ និង​អង្គច្បាប់​មិន​ទាន់​ស៊ីចង្វាក់​គ្នា​ព្រោះថា ការ​ដាក់​ពាក្យ​ប្តឹង​ត្រូវ​ភ្ជាប់​ជាមួយ​ភស្តុ​តាង ឬ​សាក្សី​ពាក់ព័ន្ធ នឹង​ព្រឹតិការណ៍​នៅ​តាម​ការិយាល័យ ។

បើ​នៅ​តាម​ការ​រិ​យា​ល័យ​ត្រូវ​តំណាង​គណបក្ស​នយោបាយ​ទទួលស្គាល់​រួច​ហើយ​តែ​គាត់​បែរ​ប្តឹង​មក គ​.​ជ​.​ប ថា មិន​ត្រឹមត្រូវ​ដូច្នេះ យើង​នឹង​ជម្រាប​គាត់​ថា វា​មិន​ត្រឹមត្រូវ​តាម​គតិយុត្តិ​នោះ​ទេ ។ យ៉ាងណា​ក្តី​សម្រាប់​បណ្តឹង​ស្នើ​សុំ​រាប់​សន្លឹក​ឆ្នោត​នេះ​ដែរ អ្នកនាំពាក្យ គ​.​ជ​.​ប បាន​អះ​អា ង​ថា ត្រូវ​បាន​មន្ត្រី គ​.​ជ​.​ប ទទួល​រួច​ហើយ​ប៉ុន្តែ​មិន​ទាន់​មក​ដល់​សមាជិក គ​.​ជ​.​ប ទាំង​៩​រូប​នៅ ឡើយ​ទេ​។

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា លោក​ប្តឹង​ឲ្យ គ​.​ជ​.​ប រាប់ សន្លឹក​ឆ្នោត​ឡើង​វិញ​នេះ ដោយសារ​តែ​លោក​ឃើញ​ថា ការ​ប្រកាស​លទ្ធផល​របស់ គ​.​ជ​.​ប តាម​កញ្ចប់​ទូរទស្សន៍​ជាតិ​កម្ពុជា​(​ទ​ទក​) មាន​ភាព​មិន​ត្រឹមត្រូវ​ដូច​តួលេខ​ដែល​គណបក្ស ទទួល​បាន​ពី​ភ្នាក់ងារ​គណបក្ស ។
លោក​បញ្ជាក់​ថា​«​យើង​ឃើញ​ការ​ផ្សាយ​នៅ​ស្ថានីយទូរទស្សន៍ ទ​ទក ផ្សាយ​លទ្ធផល​បឋម យើង​ទទួលលទ្ធផល​ខ្ពស់ គឺ​៣៩៤១៧​សម្លេង ដល់​ពេល​ថ្ងៃ​១១ សីហា ឆ្នាំ​២០១៨​នេះ គ​.​ជ​.​ប បាន​ចេញ​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​បាន​បាត់​សម្លេង​យើង​រហូត​ដល់​៨៤​សម្លេង ។

អី​ញ្ចឹង​ការ​បោះ​ឆ្នោត​នោះ​ខ្ញុំ​មិនដឹង​ថា បាត់​ទៅ​ណា​ទេ​» ។ លោក​បន្ត​ថា ការ​បាត់​សម្លេង​នេះ​ដោយសារ​តែ​លោក​បាន​ទទួល​បាន​តួលេខ​ចំនួន​៣៩៤១៧​សម្លេង​នោះ​មក​លទ្ធផល​បឋម មក​ពី​ភ្នាក់ងារ​គណបក្ស​នយោបាយ និង​ផ្អែក​លោក សម្រង់ តួលេខ​គណបក្ស​ប្រជាជន​កម្ពុជា​ចេញ​មាន​ចំនួន​ដូច និង​តួលេខ​គណបក្ស​យុវជន ។ លោក​បន្ត​ថា បាត់​សម្លេង​នេះ​ធ្វើ​ឲ្យ​គណបក្ស​យុវជន​កម្ពុជា​មិន​សុខចិត្ត​នោះ​ទេ ព្រោះថា ការ​សន្លឹក​ឆ្នោត​នោះ​ជា​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ទោះបីជា​គណបក្ស​មិន​បាន​អាសនៈ​ក៏​ដោយ ។ លោក​ថា ការ​ប្តឹង​មក គ​.​ជ​.​ប ដើម្បី​ឲ្យ​រាប់​សន្លឹក​ឆ្នោត​នៅ​១៧​រាជធានី​ខេត្ត ដើម្បី​បង្ហាញ​ឲ្យ​ឃើញជាក់ស្តែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ