ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​​គ្នាកំពុង​​​​​តែ​យ៉ាប់ផង… បែរមក​បន្ថែមគ្រឿងក្នុងខ្មៅឃ្លីកទៀត

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សាល​មហោស្រព​ព្រះ​សីហ​មុនី ដែល​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​១៥ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ត្រូវ​បាន​អគ្គិភ័យ​ឆេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​0៦​ និង​៣០​នាទីព្រឹក​ថ្ងៃ​ទី​១២ សីហា…

ខេត្តកំពង់ចាម ៖ សាល​មហោស្រព​ព្រះ​សីហ​មុនី ដែល​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​១៥ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ត្រូវ​បាន​អគ្គិភ័យ​ឆេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​0៦​ និង​៣០​នាទីព្រឹក​ថ្ងៃ​ទី​១២ សីហា ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចេញ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ ពន្លត់​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​៥​រថយន្ត ទើប​រលត់​ជា​ស្ថាពរ ។

មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​ភ្ញាក់ផ្អើល​ខណៈ​គេ​ឃើញ​ផ្សែង​ខ្មួលខ្មាញ់​ហុយ​ចេញពី​ក្នុង​សាល​មហោស្រព​មក​ខាងក្រៅ និង​បន្ទាប់​មក​ត្រូវ​បាន​អ្នកគ្រប់គ្រង​លោក យ៉េន សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ នៅ​ភូមិ​ព្រែក​ដើម​ចាន់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម បាន​ទូរស័ព្ទ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នង ការដ្ឋាន​នគរបាល​ខេត្ត ចេញ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។

ពេល​ដែល​ភ្លើង​កំពុង​តែ​ឆេះ​នោះ ស្រប​ពេល​ដែល​កម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ​នៅ​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ដោយ​ទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត ឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក ​ដោយ​បាន​ទប់ស្កាត់​មិន​ឱ្យ​ភ្លើង​ឆេះ​ឆ្លង​រាលដាល​មក​ផ្នែក​ខាង​ក្រៅ​នោះ​ទេ ។ ក្នុង​ប្រតិបត្តិការ​នេះ ​ប្រើប្រាស់​ទឹក​អស់​ចំនួន​៥​រថយន្ត បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​អស់​ចំនួន​៧​​បំពង់ ។ អគ្គិភ័យ​នេះ​បាន​បណ្តាល​ឱ្យ​ខូច​កៅអី​អស់​ចំនួន​៨៥ ក្នុង​ចំណោម​៨៥០(​កៅអី​ពូក​) ឆេះ​ពិតាន​កា​ម៉ា​ញ៉ី​ខាងលើ​១០០​ភាគរយ កា​ម៉ា​ញ៉ី​តាម​ជញ្ជាំង​ឆេះ​អស់​១០០​ភាគរយ ។ ចំពោះ​មូលហេតុ​ត្រូវ​បាន​វាយតម្លៃ​ថា ដោយសារ​ទុ​ស្សេចរន្ត​ភ្លើង ទើប​បណ្តាល​ឱ្យ​មាន​អគ្គិភ័យ​កើតឡើង ។

នៅ​ក្នុង​ហេតុការណ៍​ខាងលើ​ បណ្តាល​ឱ្យ​អ្នក​ជួល​តូប​លក់ដូរ ​នៅ​ជុំវិញ​រោង​មហោស្រព​មានការ​ភ្ញាក់ផ្អើល​និង​ភិតភ័យ​ផង​ដែរ ។ លោក ស៊ឹង ភារ​ម្យ អនុប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ក្រោយ​កើតហេតុ​រូប​លោក​និង​មន្ត្រី​មួយ​ចំនួន​ទៀត ព្រមទាំង​កងកម្លាំង​នគរបាល និង​អ្នក​មើល​ការ​ខុស​ត្រូវ​សាល​មហោស្រព​បាន​វាយតម្លៃ​ថា ការ​ខូចខាត​នេះ​មាន​ចន្លោះ​ពី​៦០​ទៅ​៧០​ភាគរយ ។

សាល​មហោស្រព​នេះ​បាន​និ​វិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន​មាន​រយៈពេល​៥០​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០០២ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។ រូប​លោក​នឹង​រាយការណ៍​ទៅ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ហើយ​ក៏​នឹង​ត្រៀម​ជួសជុល​ឡើង​វិញ​ក្នុង​ពេល​ខាង​មុខ ។

អត្ថបទសរសេរ ដោយ