ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ដេក​ក្នុង​មឈូស​រំដោះគ្រោះ បែរ​ជា​គ្រោះ​មក​មែន

5 ឆ្នាំ មុន

បើ​តាម «Yonhap»​ កូរ៉េ​ខាងត្បូង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ស្ត្រី​ម្នាក់​អាយុ​៤៧​ឆ្នាំ​បាន​​​ធ្វើ​ដំណើរ​ទៅ​រំដោះគ្រោះ​នៅផ្ទះ​របស់​មិត្តភក្ដិ​នា​ភាគ​ខាងកើត​ខេត្ត​ «​គូ​មី​» ​ដោយ​នាង​​បាន​ចូល​ទៅ​ដេក​នៅ​ក្នុង​មឈូស ប៉ុន្តែ​ដេក​រយៈពេល​យូរ​ បណ្ដាល​ឲ្យ​ស្លាប់ កាលពី​ថ្ងៃ​ទី​២ សីហា…

បើ​តាម «Yonhap»​ កូរ៉េ​ខាងត្បូង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ស្ត្រី​ម្នាក់​អាយុ​៤៧​ឆ្នាំ​បាន​​​ធ្វើ​ដំណើរ​ទៅ​រំដោះគ្រោះ​នៅផ្ទះ​របស់​មិត្តភក្ដិ​នា​ភាគ​ខាងកើត​ខេត្ត​ «​គូ​មី​» ​ដោយ​នាង​​បាន​ចូល​ទៅ​ដេក​នៅ​ក្នុង​មឈូស ប៉ុន្តែ​ដេក​រយៈពេល​យូរ​ បណ្ដាល​ឲ្យ​ស្លាប់ កាលពី​ថ្ងៃ​ទី​២ សីហា ២០១៨ ។

មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ស្លាប់​ពី​ការ​រំដោះគ្រោះ​នេះ គឺ​ក្រោយ​ពី​ចូល​ដេក​បាន​២​ម៉ោង​នាង​​ក៏​ងើបឡើង​វិញ ព្រោះ​នៅ​ក្នុង​មឈូស​ហប់​ខ្យល់​ពិបាក​ដកដង្ហើម​ ដោយ​បិទ​គំរប​ជិត។ លុះ​មិនយូរ​ប៉ុន្មាន​នាង​ក៏​ចូល​ទៅ​ដេក​ម្ដងទៀត ក្រោយ​ពី​មិត្តភក្ដិ​២​នាក់​បាន​ប្រាប់​ឲ្យ​នាង​ចូល​គេង​ឱ្យបាន​យូរ​ជាង​នេះ ​ដើម្បី​មាន​ភាព​សក្ដិ​សិទ្ធិ ហើយ​ពួក​គេ​ដេក​នៅ​ក្រៅ​មឈូស ។ លុះដល់​ព្រឹក មិត្តភក្តិ​បើក​មឈូស​មើល ស្រាប់តែ​ឃើញ​ស្ត្រី​នោះ​បាន​ស្លាប់​ទៅ​ហើយ ។

ទាក់ទិន​នឹង​ការ​ស្លាប់​នេះ​ ប៉ូលិស​បាន​ប៉ាន់​ប្រមាណ​ថា​ នារី​រង​គ្រោះ​អាច​ស្លាប់​នៅ​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ។ នាង​អាច​ស្ថិត​ក្នុង​សភាព​សន្លប់​នៅ​ក្នុង​មឈូស​គ្មាន​ខ្យល់​ចេញ​ចូល​ ទើប​បង្ក​ឲ្យ​ស្លាប់ ឬ​អាច​កើត​អាការ​អស់កម្លាំង​បើក​គំរប​មិន​បាន ។ ចំពោះ​មិត្តភក្តិ​ទាំង​​២​នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ​ប្រមាថជីវិត​​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ស្លាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ