ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ខ្ទេច​លួច​ខ្ទី អស់លក្ខណ៍​ត្រឹម​កាមេរ៉ា​សុវត្ថិភាព

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ចូល​លួច​ទូរស័ព្ទ​ដៃ​ម៉ាក iPhone 6 Plus មួយ​គ្រឿងក្នុង​ហាង​លក់​ទូរស័ព្ទ​យក​ទៅ​លក់​ក្នុង​តំលៃ​១៥​ម៉ឺន​រៀល ត្រូវ​កម្លាំង​សមត្ថកិច្ច​តាម​ចាប់ខ្លួន និង​ដកហូត​ទូរស័ព្ទ​មួយ​គ្រឿង​នោះ​មក​វិញ កាលពី​ថ្ងៃ​ទី​១២​ខែសីហា…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ចូល​លួច​ទូរស័ព្ទ​ដៃ​ម៉ាក iPhone 6 Plus មួយ​គ្រឿងក្នុង​ហាង​លក់​ទូរស័ព្ទ​យក​ទៅ​លក់​ក្នុង​តំលៃ​១៥​ម៉ឺន​រៀល ត្រូវ​កម្លាំង​សមត្ថកិច្ច​តាម​ចាប់ខ្លួន និង​ដកហូត​ទូរស័ព្ទ​មួយ​គ្រឿង​នោះ​មក​វិញ កាលពី​ថ្ងៃ​ទី​១២​ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ រ៉​ន ស្រស់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។ ចំណែក​ម្ចាស់​ទូរស័ព្ទ​ឈ្មោះ កី ភក្តី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ មុខរប​បលក់​ទូរស័ព្ទ​ដៃ​ ​រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្តឹង​ពី​ម្ចាស់ទូរស័ព្ទ​ថា នៅ​យប់​ចូល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ មាន​ជនសង្ស័យ​ម្នាក់​ចូល​មក​លួច​ទូរស័ព្ទ​របស់​គាត់​មួយ​គ្រឿង​ម៉ាក iPhone 6 Plus ដែល​កំពុង​សាក​ថ្ម​ក្នុង​ហាង ក្រោយ​ពេល​បាត់​ទូរស័ព្ទ​ គាត់​បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព​ឃើញ​មុខ​ជនសង្ស័យ​ រួច​ក៏ដាក់​ពាក្យ​ប្តឹងតែម្តង​។

​លោក​បាន​បន្ត​ថា ក្រោយ​ពេល​ស្គាល់​មុខ​ជនសង្ស័យ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​រួច​មក កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ហើយ​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចូល​លួច​ទូ​ស័ព្ទ​១​គ្រឿង​ខាងលើ​ក្នុង​ហាង​លក់​ទូរស័ព្ទ​ប្រាកដ​មែន ហើយ​បាន​យក​ទៅ​លក់​ក្នុង​តំលៃ​១៥​ម៉ឺន​រៀល រួច​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង ​ចំណែក​ទូរស័ព្ទមួយគ្រឿងម៉ាក ​iPhone 6 Plus ដែល​ជនសង្ស័យ​យកទៅ​លក់​នោះ​ក៏​ត្រូវ​បាន​យក​មក​វិញ​ផង​ដែរ​។

សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យខាងលើ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ