ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​បី​នាក់​នេះ​ពិតជា​មិនធម្មតា​ឡើយ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​៣​នាក់​ជា​ជន​សកម្ម​ឆក់​ទូរស័ព្ទ​ពី​ជនបរទេស​នៅ​ក្រុងព្រះសីហនុ ហើយ​បាន​ព្យាយាម​រត់គេច​ខ្លួន​ត្រូវ​សមត្ថកិច្ច​សហការ​តាម​ក្របួច​ដល់​ខេត្តកំពត កាលពី​ថ្ងៃ​ទី​១២ សីហា​នេះ ។ សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​១-​ឈ្មោះ…

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​៣​នាក់​ជា​ជន​សកម្ម​ឆក់​ទូរស័ព្ទ​ពី​ជនបរទេស​នៅ​ក្រុងព្រះសីហនុ ហើយ​បាន​ព្យាយាម​រត់គេច​ខ្លួន​ត្រូវ​សមត្ថកិច្ច​សហការ​តាម​ក្របួច​ដល់​ខេត្តកំពត កាលពី​ថ្ងៃ​ទី​១២ សីហា​នេះ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​១-​ឈ្មោះ កប ផានិត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត ។ ២-​ឈ្មោះ កេង ណា​រ័​ត្ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាង​ពិ​ដាន មាន​ទីលំនៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ។ និង​៣-​ឈ្មោះ ប៉ា​ញ ក្តៀង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាង​ថ្នាំ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្តកំពត ។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១១ សីហា​នេះ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ជនបរទេស (​ជនជាតិ​ចិន​) នៅ​ចំណុច​ឆ្នេរ​អូរ​ត្រេះ ភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ក្រោយ​ធ្វើ​សកម្មភាព​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​មិន​ស្គាល់​ម៉ាក​គេចខ្លួន​បាត់ ។ បន្ទាប់​មក​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់​ទើប​ទទួល​ព័ត៌មាន​ថា ពួក​គេ​បាន​គេចខ្លួន​ទៅ​ខេត្តកំពត ។ ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នោះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ ខេត្ត​ព្រះ​សីហ​នុ​បាន​ចុះ​ទៅ​សហការ​ជាមួយ​នគរបាល​ខេត្តកំពត​ទើប​ឈាន​ដល់​ការ​បង្ក្រាប​ជនសង្ស័យ​ទាំងស្រុង​បាន ។ ក្នុង​នោះ​ក៏​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​ទូរស័ព្ទ​ដៃ​០៩​គ្រឿង ម៉ូតូ​០១​គ្រឿង ម៉ាក​អិ​ច​សិច​ទ័​រ ពណ៌​ក្រហម (​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព ) និង​ម៉ូតូ​០១​គ្រឿង​ម៉ាក ZOOMER- X មធ្យោបាយ​ធ្វើ​សកម្មភាព ។

ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ