ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ការពារ​កូរ៉េ​ខាងត្បូង ទោះជា​មានការ​នាំ​ចូល​ធ្យូងថ្ម​ពី​កូរ៉េ​ខាងជើង

5 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ កាលពី​ថ្ងៃ​សុក្រ​កន្លង​មក សហរដ្ឋអាមេរិក​បាន​បន្ត​គាំទ្រ​ប្រទេស​កូរ៉េ​ខាងត្បូង បន្ទាប់​ពី​គេ​ចាប់​បាន​ថា អាជីវកម្ម​របស់​កូរ៉េ​ខាងត្បូង​ចំនួន​៣ បាន​នាំ​ចូល​ធ្យូងថ្ម និង​រ៉ែ​ដែក​ពី​ប្រទេស​កូរ៉េ​ខាងជើង ដោយ​ខុសច្បាប់ ។…

ទីក្រុង​សេ​អ៊ូ​ល ៖ កាលពី​ថ្ងៃ​សុក្រ​កន្លង​មក សហរដ្ឋអាមេរិក​បាន​បន្ត​គាំទ្រ​ប្រទេស​កូរ៉េ​ខាងត្បូង បន្ទាប់​ពី​គេ​ចាប់​បាន​ថា អាជីវកម្ម​របស់​កូរ៉េ​ខាងត្បូង​ចំនួន​៣ បាន​នាំ​ចូល​ធ្យូងថ្ម និង​រ៉ែ​ដែក​ពី​ប្រទេស​កូរ៉េ​ខាងជើង ដោយ​ខុសច្បាប់ ។

យោង​តាម​ការិយាល័យ​ពន្ធដារ​ប្រទេស​កូរ៉េ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ទាំង​៣​បាន​នាំ​ចូល​ផលិតផល​ចំនួន​២​ប្រភេទ ស្មើ​ប្រមាណ​៣៥.០៣៨​តោន ចាប់ពី​ខែមេសា ដល់​ខែតុលា ឆ្នាំ​២០១៧ ។

ការ​នាំ​ចូល​ទាំងនេះ គឺ​ស្មើ​ទឹកប្រាក់​ប្រមាណ​៥,៨៦​លាន​ដុល្លារ ដែល​ល្មើស​នឹង​ច្បាប់​ប្រទេស​កូរ៉េ ហើយ​អាច​ល្មើស​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ ដែល​បាន​ចេញ​កាលពី​ខែសីហា មុន​ទៀតផង ។

សេចក្តីសម្រេច​នេះ បាន​ស្នើ​ឲ្យ​មានការ​ហាមឃាត់​ការ​នាំ​ចេញ​ធ្យូងថ្ម រ៉ែ​ដែក និង​ធន​ធាន​​ផ្សេង​ៗ ដែល​អាច​រក​ប្រាក់​ចំណូល​ដល់​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍន៍​អាវុធ​នុយ​ក្លែ​អ៊ែ​រ និង​កាំជ្រួច​មី​ស៊ី​ល ។

អ្នកស្រី Katina Adams អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​សហរដ្ឋអាមេរិក បាន​និយាយ​ថា ៖« សាធារណរដ្ឋ​កូរ៉េ គឺជា​ដៃគូ​ដ៏​ស្មោះត្រង់ និង​អាច​ពឹងពាក់​បាន ក្នុង​ការ​អនុម័ត​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក្នុង​ផ្នែក​ផ្លូវទឹក ។ សហរដ្ឋអាមេរិក និង​សាធារណរដ្ឋ​កូរ៉េ បាន​សហការ​គ្នា​យ៉ាង​ដិត​ដល់​សម្រាប់​បញ្ហា​កូរ៉េ​ខាងជើង និង​បន្ត​រក្សា​ទំនាក់ទំនង​ជិត​ស្និទ្ធ ដើម្បី​សម្រប​សម្រួលការ​ឆ្លើយ​តប​រួម​របស់​ពួក​យើង​ទៅ​កាន់​កូរ៉េ​ខាងជើង » ។

អ្នកស្រី Katina Adams បាន​បន្ថែម​ទៀត​ថា ៖« ពួក​យើង​ដឹង​ថា រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​បាន​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​ហើយ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ