ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់ទាល់តែ​ស្លា.ប់ក្នុងអង្រឹងរៀងៗខ្លួន…

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បុរស​ពីរ​នាក់​បងប្អូន បាន​ត្រូវ​ជន​មិន​ស្គាល់​មុខ​កាប់​នឹង​ពូថៅ​សុសសាច់​​ស្លាប់​លើ​អង្រឹង​រៀង​ៗ​​ខ្លួន ស្ថិត​នៅផ្ទះ​ចម្ការ​មួយ​កន្លែងនៅ​តំបន់​ដាច់​ស្រយាលចំណុច​ព្រៃ​ចម្ការ ក្នុង​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ។ ករណី​នេះ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​សំបូរ​កំណត់​ថា…

ខេត្តក្រចេះ ៖ បុរស​ពីរ​នាក់​បងប្អូន បាន​ត្រូវ​ជន​មិន​ស្គាល់​មុខ​កាប់​នឹង​ពូថៅ​សុសសាច់​​ស្លាប់​លើ​អង្រឹង​រៀង​ៗ​​ខ្លួន ស្ថិត​នៅផ្ទះ​ចម្ការ​មួយ​កន្លែងនៅ​តំបន់​ដាច់​ស្រយាលចំណុច​ព្រៃ​ចម្ការ ក្នុង​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ។

ករណី​នេះ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​សំបូរ​កំណត់​ថា ជា​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ បណ្តាល​ឱ្យស្លាប់​ជន​រង​គ្រោះ​ទាំង២​នាក់​បងប្អូន និង​សន្និដ្ឋាន​ថា​ ផ្តើម​ចេញពី​រឿង​គំនុំ ។ អធិការរង​នគរ​បាល​​ស្រុក​សំបូរ លោក នួន សា​រិ​ន បាន​ឲ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​ទាំង២​នាក់ ត្រូវ​ជន​ដៃដល់​មិន​ស្គាល់​មុខ​កាប់សម្លាប់​កាលពី​ថ្ងៃ​ទី​៨ ខែសីហា ដោយ​កាប់​នឹង​ពូថៅ​ចំ​ក្បាល ក ពោះ និង​ដងខ្លួន ។ ដោយសារ​តែ​កន្លែង​កើតហេតុ​ ដែល​ជន​រង​គ្រោះ​ស្នាក់​នៅ​ជា​ផ្ទះចម្ការ​នៅ​ដាច់​ស្រយាល ទើប​ធ្វើ​ឲ្យ​នគរបាល​ទទួល​បាន​ព័ត៌មាន​ពី​ករណី​នេះ​យឺតយ៉ាវ​បន្តិច ។

យ៉ាងណា​ក៏​ដោយ ករណី​នេះ​ត្រូវ​បាន​លោក​អ​ធិការ​រង​អះអាង​ថា នគរបាល​កំណត់​មុខសញ្ញា​បាន​ហើយ ក្រោយ​ពី​បាន​ចុះ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ និង​សាកសួរ​ព័ត៌មាន​ជុំវិញ​កន្លែង​កើតហេតុ​រួច​មក ។ ជន​​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន​ ដែល​ត្រូវ​ជនមិន​ស្គាល់​មុខ​កាប់សម្លាប់​នេះ ម្នាក់​ឈ្មោះ ភឿន ផា​ន អាយុ​២២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ភឿន ជា អាយុ​១៩​ឆ្នាំ ទាំងអស់​គ្នា​រស់នៅ​ខេត្ត​ត្បូងឃ្មុំ និង​បាន​មក​ស្នាក់​នៅ​ធ្វើ​ចម្ការ​នៅ​ចំណុច​ខាងលើ ។

លោក​អធិការរង​បញ្ជាក់​ថា ករណី​នេះ ​អាច​ផ្តើម​ចេញពី​រឿង​គំនុំ ។ តាម​ការ​សាកសួរ​បាន​ឲ្យ​ដឹង​ថា មុ​នេ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន បាន​ផឹកស៊ី​ជាមួយ​មនុស្ស​ច្រើន​នាក់​ក្នុងភូមិ និង​កើត​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា ។ លុះ​ក្រោយមក ស្រាប់តែ​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ លើ​អង្រឹង​បែប​នេះទាំង​២​នាក់​
តែ​ម្តង ៕ ​

អត្ថបទសរសេរ ដោយ