ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ថាមពល​ជួប​ប្រទះ​ឧបសគ្គ​ ដោយសារ​កំណើន​ពន្ធ

5 ឆ្នាំ មុន

ទីក្រុង HOUSTON ៖ សំណើ​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ ក្នុង​ការ​បង្កើន​ពន្ធ​ទ្វេ​ដង​លើ​ដែកថែប និង​អាលុយមីញ៉ូម​នាំ​ចូល​ពី​ប្រទេស​តួ​ក​គី គឺ​បាន​បង្កើន​ការ​ចំណាយ​កាន់តែ​ខ្លាំង​ឡើង​សម្រាប់​គម្រោង​បំពង់​នាំ​ឧស្ម័ន និង​ប្រេង​ក្នុងស្រុក…

ទីក្រុង HOUSTON ៖ សំណើ​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ ក្នុង​ការ​បង្កើន​ពន្ធ​ទ្វេ​ដង​លើ​ដែកថែប និង​អាលុយមីញ៉ូម​នាំ​ចូល​ពី​ប្រទេស​តួ​ក​គី គឺ​បាន​បង្កើន​ការ​ចំណាយ​កាន់តែ​ខ្លាំង​ឡើង​សម្រាប់​គម្រោង​បំពង់​នាំ​ឧស្ម័ន និង​ប្រេង​ក្នុងស្រុក ។ នាយក​ក្រុមហ៊ុន​ថាមពល​និយាយ​ថា ពួក​គេ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ដោយសារ​កំណើន​ពន្ធ​នេះ ។

មាន​គម្រោង​បំពង់​នាំ​ប្រេង​ជា​ច្រើន​នៅ​សហរដ្ឋអាមេរិក​មិន​ទាន់​សាងសង់​ទេ ហើយ​គម្រោង​មួយ​ចំនួន​ទៀត​កំពុង​តែ​ស្វែងរក​ថវិកា​។ គម្រោង​ទាំងនេះ នឹង​ជំរុញ​ការ​នាំ​ចេញ​ប្រេង និង​ឧស្ម័ន​របស់​អា​មេ​រិ​ក ក៏​ដូច​ជា​កាត់​បន្ថយ​សម្ពាធ​លើ​តំបន់​បូម​ប្រេង​ថ្ម West Texas ផង​ដែរ ។

យោង​តាម​ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​ក​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​មុន ប្រទេស​តួ​ក​គី​បាន​នាំ​ចេញ​ដែកថែប​ប្រមាណ​៤%​នៃ​ដែកថែប​នាំ​ចូល​អា​មេ​រិ​ក ក្នុង​តម្លៃ​១,១៨​ប៊ី​លាន​ដុល្លារ ។ ប៉ុន្តែ​ការ​បង្កើន​ពន្ធ​ទ្វេ​ដង​លើ​អ្នក​ផ្គត់ផ្គង់ គឺ​អាច​បង្ខំ​ឲ្យ​អតិថិជន​ងាក​ទៅ​ក្រុមហ៊ុន​ដែក ថែប​ផ្សេង​ទៀត និង​ធ្វើ​ឲ្យ​តម្លៃ​ដែកថែប​កាន់តែ​កើនឡើង ។

កាលពី​ថ្ងៃ​សុក្រ លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​អនុញ្ញាត​ឲ្យ​បង្កើន​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​របស់​ប្រទេស​តួ​ក​គី​ទ្វេ​ដង​ឯណោះ គឺ​មក​ស្មើ​៥០% និង ២០%​។

នាយក​ក្រុមហ៊ុន Plains All American បាន​ថ្លែង​ថា ការ​សម្រេចចិត្ត​នេះ បាន​បន្ថែម​ការ​ចំណាយ​លើ​គម្រោង​បំពង់​នាំ​ប្រេង​ឆៅ​របស់​ពួក​គេ​ដល់​ទៅ​៤០​លាន​ដុល្លារ ។

លោកស្រី Catherine Landry អនុប្រធាន Interstate Natural Gas Association of America មាន​ប្រសាសន៍​ថា ៖« សកម្មភាព​នេះ​បាន​គំរាមកំហែង​ដល់​គម្រោង​ហេដ្ឋា រចនាសម្ព័ន្ធ​ថាមពល ។ ក្រុមហ៊ុន​កំពុង​តែ​ទទួល​រង​ទណ្ឌកម្ម ដោយសារ​ចូលរួម​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ