ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច​ស៊ី​ស​ពន្លះ​មួយ​គ្រឿងពេញទំហឹង ​ស្លា.ប់​ម្នាក់ របួសធ្ងន់​២​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោក​បើករថយន្ត​ឡិច​ស៊ី​ស RX300 ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​មក​ពី​ស្តុ​ប​ដេ​អិន ហើយ​បត់​ឆ្វេង​ទៅ​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឱ្យ​ដួល​រង​របួសធ្ងន់​អ្នក​រួម​ដំណើរ​២​នាក់ និង​ស្លាប់​អ្នកបើកបរ​ម៉ូតូ​ម្នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោក​បើករថយន្ត​ឡិច​ស៊ី​ស RX300 ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​មក​ពី​ស្តុ​ប​ដេ​អិន ហើយ​បត់​ឆ្វេង​ទៅ​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឱ្យ​ដួល​រង​របួសធ្ងន់​អ្នក​រួម​ដំណើរ​២​នាក់ និង​ស្លាប់​អ្នកបើកបរ​ម៉ូតូ​ម្នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​
អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​កែង​ផ្លូវ​១៦៩ នៅ​ចំណុច​ស្តុ​ប​ណា​ជី​ង ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ពិន ពឿ​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ទួល​សង្កែ មានស្រុក​កំណើត​នៅ​ភូមិ​បឹង ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

សាក្សី​ដែល​គេ​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ស្ត្រី​២​នាក់​ជា​អ្នក​រួម​ដំណើរ និង​បុរស​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Zoomer-X ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១GL-៦៩៤៧ បើកបរ​តាម​បណ្តោយ​ផ្លូវ​១៦៩ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ពេល​បើក​ឆ្លង​ស្តុ​ប​ណា​ន​ជី​ង​រួច ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​ស្រវឹង​ជោក​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AT-០៨៣០ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​បត់​ឆ្វេង​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​បុក​គូទ​ម៉ូតូ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​ដួល​ម៉ូតូ ហើយ​ស្ត្រី​២​នាក់​ដែល​ជិះ​ពីក្រោយ​បាន​រង​របួសធ្ងន់ រីឯ​បុរស​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់ ក្រោយ​ពេល​ដឹក​យក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​កាល់​​ម៉ែ​ត ។ ចំណែកឯ​ម៉ូតូ​របស់​ជន​រង​គ្រោះ​វិញ​រង​ការ​ខូចខាត​បាក់​ស្តុ​ប​ខាងស្តាំ ហើយ​រថយន្ត​បង្ក​វិញ​រង​ការ​ខូច​ខាត​​បាក់​កញ្ចក់​ខាងស្តាំ និង​ខ្ទេច​អស់​មួយ​ចំ​ហៀ​ង​ខាងស្តាំ​ផ្នែក​ខាង​មុខ ។

បើ​តាម​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​បាន​និយាយ​ថា ឃើញ​ម៉ូតូ​និង​រថយន្ត​បើក​ស្រប​ទិស​ដៅ​គ្នា​តាម​ផ្លូវ​១៦៩ ហើយ​រថយន្ត​ក៏​បុក​ម៉ូតូ​ពីក្រោយ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សព​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ឱ្យ​រថយន្ត​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​ទួល​សង្កែ រីឯ​រថយន្ត​និង​ម៉ូតូ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ