ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​មេ​ប៉ុស្តិ៍​បាត់ស្លាក​លេខ​រាប់​ឆ្នាំ​… ទៅជាប់​លើ​រថយន្ត​ទំនើប១ក្នុង​ព្រ​លាន​យន្តហោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកនាយ​ប៉ុស្តិ៍​បឹង​ព្រលឹត ត្រូវ​ចោរលួច​ស្លាក​លេខ​រថយន្ត​របស់​គាត់​បាត់​អស់​រាប់​ឆ្នាំ ទើប​ប្រទះ​ឃើញ​នៅ​ជាប់​នឹង​រថយន្ត​ទំនើប​មួយ​គ្រឿង ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ នៅ​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ពោធិ៍​ចិន​តុង…

រាជធានី​ភ្នំពេញ ៖ លោកនាយ​ប៉ុស្តិ៍​បឹង​ព្រលឹត ត្រូវ​ចោរលួច​ស្លាក​លេខ​រថយន្ត​របស់​គាត់​បាត់​អស់​រាប់​ឆ្នាំ ទើប​ប្រទះ​ឃើញ​នៅ​ជាប់​នឹង​រថយន្ត​ទំនើប​មួយ​គ្រឿង ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ នៅ​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ពោធិ៍​ចិន​តុង ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​ដែល​ជន​រង​គ្រោះ​បាត់​ស្លាក​លេខ​នោះ​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកមាស ស៊េរី​២០០៤ ហើយ​បាន​បាត់​ពាក់​ស្លាក​លេខ ភ្នំពេញ 2AS-3231 ចំណែក​រថយន្ត​សង្ស័យ​ពាក់​ស្លាក​លេខ​របស់​គាត់​ដែល​ត្រូវ​លួច​បាត់​ម៉ាក​អូ​ឌី ស៊េរី​ទំនើប Q7 ពណ៌​ស ។

ប្រភព​ពី​ម្ចាស់​រថយន្ត​ជា​នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​បឹង​ព្រលឹត​ឲ្យ​ដឹង​ថា នៅ​មុន​កើត​ហេតុ​​រថយន្ត​របស់​គាត់​បាន​បាត់​ស្លាក​លេខ​ដែល​ត្រូវ​ជនសង្ស័យ​លួច​គាស់​នៅ​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា ខណៈ​គាត់​បើករថយន្ត​យក​ទៅ​លាង​ក្នុង​កា​រាស់​ជិត​សង្កាត់​បឹង​ព្រលឹត ហើយ​ក្នុង​កា​រាស់​នោះ​មាន​រថយន្ត​ច្រើន​ពេក និង​ចង្អៀត ទើប​បុគ្គ​លិក​បើក​យក​ទៅ​ចត​នៅ​ចិញ្ចើម​ផ្លូវ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​លួច​គាស់​ស្លាក​លេខ​ទាំង​មុខ​ទាំង​ក្រោយ​បាត់​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​មក​គាត់​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​បឹង​ព្រលឹត ហើយ​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ឱ្យ​ប្រជាពលរដ្ឋ​ជួយ​ស៊ើប​សង្កេត​រក​ស្លាក​លេខ​ខាងលើ និង​មាន​ជូន​រង្វាន់​ផង​ដែរ ប៉ុន្តែ​រាប់​ឆ្នាំ​មក​ហើយ​រក​ពុំ​ឃើញ ។ នៅ​យប់​ថ្ងៃ​កើត​ហេតុ រូប​គាត់​បាន​ជូន​ក្មួយ​ឡើង​យន្តហោះ​ទៅ​ប្រទេស​បារាំង ខណៈ​កំពុង​ដើរ​ក្នុង​ព្រលាន​​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ពោធិ៍​ចិន​តុង ស្រាប់តែ​ឃើញ​រថយន្ត​ទំនើប​ម៉ាក​អូ​ឌី Q7 ពាក់​ស្លាក​លេខ​រថយន្ត​របស់​គាត់​ដែល​បាត់​នោះ ។ ភ្លាម​ៗ​នោះ​គាត់​ប្ដឹង​ទៅ​លោក​អធិ​ការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​បាន​បញ្ជា​កម្លាំង​ចុះ​មក​ដល់​កន្លែង​កើតហេតុ តែ​អ្នក​បើករថយន្ត​ខាងលើ​គេចខ្លួន​បាត់​នៅ​សល់​តែ​អ្នក​រួម​ដំណើរ​២​នាក់​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ​អ្នក​រួម​ដំណើរ​ទាំង​២​នាក់​ខាងលើ​មិន​សហការ​ជាមួយ​ជន​រង​គ្រោះ​​​​នោះ​ទេ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ហៅ​កម្លាំង​នគរបាល​យក​រថយន្ត ព្រមទាំង​អ្នក​រួម​ដំណើរ​យក​ទៅ​បំភ្លឺ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​បឹង​ព្រលឹត ដើម្បី​រក​ដំណោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ