ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូកែខាងធ្វើជាប់…

5 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​រាជធានី​ភ្នំពេញ​…​វា​ជា​រឿង​ដដែល​ៗ អា​រឿង​ធ្វើ​ផ្លូវ​រួច​កាយ​ដាក់​លូ​…​អា​រឿង​ខ្លះ​ពេល​ធ្វើ​ផ្លូវ​ដាក់​លូ​តូច​…​ដល់​ពេល​ស្ទះ​កាយ​លូ​តូច​ចេញ​ដាក់​លូ​ធំ​…​និង​អា​រឿង​កាយ​ដាក់​លូ​ហើយ​…ទុក​ចោល​រាប់​ខែ​ទើប​ទៅ​លុប​វិញ។ រឿង​អាក្រក់​ខាងលើ​នេះ​…​កើត​មាន​យូរហើយ អត់​ឈឺក្បាល​ទេ ទុក​ឱ្យ​មេម៉ាយ​…​ទុក​ឱ្យ​អ្នក​ភ្នំពេញ​ខឹង​ណាស់​…​ខឹង​ជាងគេ រឿង​ធ្វើ​ផ្លូវ​ស្អាត​រួច​…​ទើប​កាយ​ដាក់​លូ គឺ​ពូកែ​ខាង​ធ្វើ​ជាប់​…​ធ្វើ​មិន​ឈប់ ។ ថ្មី​ៗ​នេះ​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​…​កាយ​ផ្លូវ​ដាក់​លូ​ថ្មី​…​កាយ​ដាក់​លូ​រួច​ទុក​ចោល​រាប់​ខែ​…​ធ្វើ​ឱ្យ​ផ្លូវ​ខាង​មុខ​ផ្ទះ​គេ​ដែល​ធ្វើ​អាជីវកម្ម​…​ខកខាន​រកស៊ី​…​ថ្ងៃ​ណា​ក៏​ស្ទះចរាចរណ៍ ព្រោះតែ​ដាក់​លូ​រួច​មិន​ព្រម​លុប​វិញ​…​កើត​មាន​បរិស្ថាន​អាក្រក់​…​ផ្ទះ​ម្ចាស់​បើកភ្នែក​បើកទ្វារ​ឡើង​ឃើញ​មុខ​ផ្ទះ​រក​ផ្លូវ​ដើរ​មិនឃើញ​…​បើកភ្នែក​ឡើង​ជេរ​…​។…

នៅ​រាជធានី​ភ្នំពេញ​…​វា​ជា​រឿង​ដដែល​ៗ អា​រឿង​ធ្វើ​ផ្លូវ​រួច​កាយ​ដាក់​លូ​…​អា​រឿង​ខ្លះ​ពេល​ធ្វើ​ផ្លូវ​ដាក់​លូ​តូច​…​ដល់​ពេល​ស្ទះ​កាយ​លូ​តូច​ចេញ​ដាក់​លូ​ធំ​…​និង​អា​រឿង​កាយ​ដាក់​លូ​ហើយ​…ទុក​ចោល​រាប់​ខែ​ទើប​ទៅ​លុប​វិញ។

រឿង​អាក្រក់​ខាងលើ​នេះ​…​កើត​មាន​យូរហើយ អត់​ឈឺក្បាល​ទេ ទុក​ឱ្យ​មេម៉ាយ​…​ទុក​ឱ្យ​អ្នក​ភ្នំពេញ​ខឹង​ណាស់​…​ខឹង​ជាងគេ រឿង​ធ្វើ​ផ្លូវ​ស្អាត​រួច​…​ទើប​កាយ​ដាក់​លូ គឺ​ពូកែ​ខាង​ធ្វើ​ជាប់​…​ធ្វើ​មិន​ឈប់ ។

ថ្មី​ៗ​នេះ​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​…​កាយ​ផ្លូវ​ដាក់​លូ​ថ្មី​…​កាយ​ដាក់​លូ​រួច​ទុក​ចោល​រាប់​ខែ​…​ធ្វើ​ឱ្យ​ផ្លូវ​ខាង​មុខ​ផ្ទះ​គេ​ដែល​ធ្វើ​អាជីវកម្ម​…​ខកខាន​រកស៊ី​…​ថ្ងៃ​ណា​ក៏​ស្ទះចរាចរណ៍ ព្រោះតែ​ដាក់​លូ​រួច​មិន​ព្រម​លុប​វិញ​…​កើត​មាន​បរិស្ថាន​អាក្រក់​…​ផ្ទះ​ម្ចាស់​បើកភ្នែក​បើកទ្វារ​ឡើង​ឃើញ​មុខ​ផ្ទះ​រក​ផ្លូវ​ដើរ​មិនឃើញ​…​បើកភ្នែក​ឡើង​ជេរ​…​។

កាយ​ផ្លូវ​ដាក់​លូ​មិន​លុប​វិញ​…​ទុក​ចោល​រាប់​ខែ​បែប​នេះ​…​កោត​ចៅសង្កាត់​អត់​ចេះ​ឈឺក្បាល​…​កោត​អាជ្ញាធរ​ក្រុង​ដើរ​ញញឹម​ធ្វើ​មិនដឹង​ទៀត ។

មាន​ទស្សនៈ​ខ្លះ​ថា​…​ពេល​ធ្វើ​ផ្លូវ​តាម​គំរោង​ដាក់​លូ​ធំ​…​ប៉ុន្តែ​ម៉េច​បាន​ដាក់​លូ​តូច ? ឬ​មួយ​ដាក់​លូ​តូច​វា​ចំណេញ​​ជាង​ដាក់​លូ​ធំ ? ឬ​មួយ​គេ​នាំ​ស៊ី​តាម​បច្ចេកទេស ? ផ្លូវ​ក្រាល​កៅស៊ូ​ខ្លះ​…​ធ្វើ​តែ​មួយ​ឆ្នាំ​បែក​អស់​វិញ​…​ព្រោះ​គេ​ក្រាល​កៅស៊ូ​ស្តើង​ៗ…​ទើប​រៃ​លុយ​៥០​បូក​៥០​ធ្វើ​ឡើង​វិញ​…​លុយ​រដ្ឋ​ខ្លះ​លុយ​ឯង​ខ្លះ​…​បើ​មិន​អីចឹង​ទេ​បានការ​ងារ​អី​ទៅ​ធ្វើ​បន្ត​…​។

រឿង​អសកម្ម​ខាងលើ​នេះ​…​បានជា​ផ្លូវ​លូ​ទាំងឡាយ​នៅ​ក្រុងភ្នំពេញ​ធ្វើ​ជាប់​ណាស់​…​ជាប់​រហូត​ទាំង​រដូវប្រាំង ក៏​ដូច​រដូវវស្សា ពូកែ​ណាស់​…​ឧស្សាហ៍​ព្យាយាម​ណាស់​ធ្វើ​ជាប់​រហូត​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ