ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ជា​សង្គ្រាជ​វត្ត​ត្រូវ​មាន​លក្ខណៈ​អ្វីខ្លះ ?

5 ឆ្នាំ មុន

ភិក្ខុសង្ឃ​ដែល​គួរ​នឹង​ធ្វើ​ជា​សង្គ្រាជ ឬ​ជា​ចៅអធិការ​វត្ត​ត្រូវ​មានចំណេះដឹងខ្ពស់ ឆ្លងកាត់ការសិក្សារៀនសូត្រធម៌វិន័យ ពោលគឺមានចំណេះដឹងទាំងផ្លូវលោកនិងផ្លុវធម៌ដោយ​បរិបូណ៌ រួមនឹងប្រកបដោយលក្ខណសម្បត្តិ១០ប្រការផងទើបអាចសមជា​មេដឹកនាំ​ល្អ​សម្រាប់​ស្រែបុណ្យរបស់ពុទ្ធបរិស័ទ​។ លក្ខណៈ​របស់​សង្គ្រាជ​វត្ត​ទាំង​១០​យ៉ាងនោះ​គឺៈ ១-​បា​សា​ទិ​កោ មាន​កិរិយាមារយាទ​គួរ​ឱ្យ​ជ្រះថ្លា ដឹង​ពិធីការ ដឹង​សុជីវធម៌​ក្នុ​សង្គម…

ភិក្ខុសង្ឃ​ដែល​គួរ​នឹង​ធ្វើ​ជា​សង្គ្រាជ ឬ​ជា​ចៅអធិការ​វត្ត​ត្រូវ​មានចំណេះដឹងខ្ពស់ ឆ្លងកាត់ការសិក្សារៀនសូត្រធម៌វិន័យ ពោលគឺមានចំណេះដឹងទាំងផ្លូវលោកនិងផ្លុវធម៌ដោយ​បរិបូណ៌ រួមនឹងប្រកបដោយលក្ខណសម្បត្តិ១០ប្រការផងទើបអាចសមជា​មេដឹកនាំ​ល្អ​សម្រាប់​ស្រែបុណ្យរបស់ពុទ្ធបរិស័ទ​។ លក្ខណៈ​របស់​សង្គ្រាជ​វត្ត​ទាំង​១០​យ៉ាងនោះ​គឺៈ

១-​បា​សា​ទិ​កោ មាន​កិរិយាមារយាទ​គួរ​ឱ្យ​ជ្រះថ្លា ដឹង​ពិធីការ ដឹង​សុជីវធម៌​ក្នុ​សង្គម មិន​ឆ្គង មិន​ឈ្លើយ មិន​ច្រឡើសបើស ។

២-​អនាសវ​ចេ​តោ​វិមុត្តិ បញ្ញា​វិមុត្តិ ចំពោះ​ភិក្ខុសង្ឃ បាន​ដល់​ភិក្ខុ​ដែល​អស់​នូវ​អាសវក្កិលេស សម្រេច​ជា​ព្រះអរហន្ត ។

៣-​ស្វាគត​បា​ដិ​មោ​ក្ខោ ទ្រទ្រង់​បាដិមោក្ខ ដឹង​គោល​ព្រះ​វិន័យ ។

៤-​អធិករណ​ស​មុ​ប្បាទ​វូប​សម​កុស​លោ ជា​អ្នក​វៃឆ្លាត ពូកែ​ក្នុង​ការ​រម្ងាប់​អធិការ​ណ៍

៥-​ធម្មការ​មោ ជា​អ្នក​ស្រឡាញ់​ធម៌ គោរព​ធម៌ យក​ធម៌​ជា​ធំ លើកតម្កើង​ធម៌ ស្រឡាញ់​ការ​ចេះ​ដឹង ស្រឡាញ់​ការ​ពិត ចេះ​ស្តាប់ ចេះ​និយាយ ចេះ​ពិភាក្សា ធ្វើខ្លួន​ឱ្យ​គេ​សរសើរ ចង់​ចូល​ជិត​ដើម្បី​ប្រឹក្សា សន្ទនា និង​ចូល​ចិត្ត​សិក្សា​រៀនសូត្រ​នូវ​គោលការណ៍​ច្បាប់ទម្លាប់​ដែល​ជ្រៅ​ៗ​ថែម​ទៀត ។

៦-​ស​ន្តុ​ដ្ឋោ ជា​អ្នក​សន្តោស​ដោយ​បច្ច័យ​៤ តាម​មាន តាម​បាន​មិន​លោភលន់ មិន​ខ្ជះខ្ជាយ មិន​ចង់បាន​ឱ្យ​ហួស​ឋានៈ​ខ្លួន រស់នៅ​តាម​បែប​ធម្មតា​ៗ មិន​ហ៊ឺហា ស៊ី​វី​ល័យ​ហួស​ពី​អ្វី​ដែល​ខ្លួន កំពុង​មាន ។

៧-​ថេ​រោ រតញ្ញូ ជា​សង្ឃ​បួស​បាន​យូរ ដឹង​កិច្ចការ​រាក់​ជ្រៅ ចាំ​រឿងរ៉ាវ​បាន​ច្រើន មានការ​ពិសោធ​ក្នុង​កិច្ចការ​យូរ ចេះ​ចាំ​រឿងរ៉ាវ​ផ្សេង​ៗ​ច្រើន ធ្លាប់​ឆ្លងកាត់​បញ្ហា​ជីវិត និង​ការងារ​យូរ​មក​ហើយ ចេះ​អត់ធ្មត់​មិន​ឈាមរាវ​ដូច​កូន​ក្មេង​។

៨-​សីល​វា មាន​សីល​ប្រព្រឹត្ត​ត្រឹមត្រូវ​តាម​សិក្ខ​បទ​ទាំ​ឡាយ ។

៩-​ពុ​ហុ​ស្សុ​ត្តោ ជា​អ្នកចេះ​ច្រើន មានចំណេះ​វិជ្ជា​ខ្ពស់ និង​ទូលំទូលាយ ស្គាល់​បញ្ហា ស្គាល់​សេចក្តី​ត្រូវការ​របស់​សង្គម​ដែល​ខ្លួន​គ្រប់គ្រង និង​ឆ្លៀវឆ្លាត​ក្នុង​ការ​ដោះ​បញ្ហា​ទាំងនោះ​។ បើជា​ភិក្ខុសង្ឃ គឺ​អង្គ​ដែល​ទ្រទ្រង់​នូវ​ព្រះ​ត្រៃ​បិដក​។

១០-​ឈាន​លា​ភី ស្ទាត់ជំនាញ​ក្នុង​ឈាន​ទាំង​៤ ដែល​ជា​វិហារធម៌​សម្រាប់​បព្វជិត​រស់នៅ​ដោយ​សុខ​សប្បាយ​នា​បច្ចុប្បន្ន​។

លក្ខណៈ​ពិសេស​ទាំងអស់​ដែល​បាន​ពោល​មកនេះ គឺជា​លក្ខណៈ​របស់​ព្រះ​ចៅអធិការ​វត្ត ដែល​យើង​ជា​ពុទ្ធបរិស័ទ​អាច​ធ្វើ​តាម​ដើម្បី​ជា​ប្រយោជន៍ ព្រោះ​មិនមែន​ជា​របស់​ដែល​ត្រឹមតែ​ជា​ទ្រឹស្តី ឥត​មាន​នរណា​អនុវត្ត​នោះ​ទេ ព្រះសង្ឃ​ទាំងឡាយ លោក​បាន​ធ្វើ​ជា​មេដឹកនាំ​ខាង​ផ្នែក​ចិត្ត​វិញ្ញាណ​ជាង​២​ពាន់​ឆ្នាំ​ប្រកបដោយ​ជោគជ័យ​រួច​មក​ហើយ ។