ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បាន​ស្លា.ប់​នៅ​កន្លែង​កើតហេតុ​ដោយសារ​តែ​…

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​គូថ​គោ​យន្ដ​កែ​ច្នៃ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​២៧​នាទី​យប់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ ក្នុងភូមិ​ស្ពាន​គ្រង ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​គូថ​គោ​យន្ដ​កែ​ច្នៃ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​២៧​នាទី​យប់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ ក្នុងភូមិ​ស្ពាន​គ្រង ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

សមត្ថកិច្ច​ប្រាប់​ថា គ្រោះ​ចរាចរណ៍​មួយ​នេះ​កើតឡើង​រវាង​ម៉ូតូ​បុក​គោ​យន្ដ​កែ​ច្នៃ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​ត្បូង​ទៅ​ជើង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ ដែល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​វេ​វ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ធំ 1H- 4671 បើកបរ​ដោយ​ឈ្មោះ គួ​ន ភា​ប់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ (​មិន​ពាក់មួក​សុវត្ថិភាព​) ចំណែក​អ្នកបើកបរ​គោ​យន្ដ​កែ​ច្នៃ​មិន​ស្គាល់​អត្តសញ្ញាណ ហើយ​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​វាស់វែង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុ​តាង​ម៉ូតូ និង​គោ​យន្ដ​កែ​ច្នៃ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ដោះស្រាយ ។ ករណី​នេះ មូលហេតុ​ជាបឋម​បង្ក​ដោយ​គោ​យន្ដ​កែ​ច្នៃ​គ្មាន​ភ្លើង​បំភ្លឺ​ខាងក្រោយ រួម​ផ្សំ​នឹង​អ្នកបើកបរ​ម៉ូតូ​បើក​ក្នុង​ស្ថានភាព​ស្រវឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ