បុរសជនជាតិចិនម្នាក់បានចិញ្ចឹមឆ្កែដល់ទៅ១៤០ក្បាល នៅក្នុងផ្ទះរបស់គាត់ ។ បុរសរូបនេះឈ្មោះ Li Zongwen អាយុ៥៩ឆ្នាំ បានចិញ្ចឹមឆ្កែក្នុងចំនួនដ៏ច្រើននេះ ធ្វើជាមិត្តភក្តិរបស់គាត់ ។ ឆ្កែទាំងនេះជាឆ្កែវង្វេងផ្ទះ ហើយគាត់បានជួយសង្គ្រោះពីតាមផ្លូវនៅតំបន់ជាយក្រុងវូហាន ហើយបានយកមកឱ្យរស់នៅក្នុងផ្ទះជាមួយគាត់ ។ ថ្លៃជួលផ្ទះ និងចំណីសម្រាប់ឆ្កែទាំងនេះអស់៤៩០ផោនក្នុងមួយខែ ហើយប្រាក់សម្រាប់ចំណាយនេះ លោក Li ទទួលបានពីសប្បុរសជននានា ដែលដឹងថា គាត់ចិញ្ចឹមឆ្កែយ៉ាងច្រើន។
ឆ្កែទាំងនេះរស់នៅជាមួយលោក Li Zongwen តាំងពីឆ្នាំ២០០៩មកម៉្លេះ ៕
ចែករំលែកព័តមាននេះ