ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​រយៈពេល​២​ថ្ងៃ​មនុស្ស​ស្លា.ប់​​១៤​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១១ និង​ថ្ងៃ​ទី​១២ ខែសីហា​នេះ កើត​ឡើ​២១​លើក (​យប់​៤​លើក​) ស្លាប់​១៤​នាក់ (​ស្រី​ម្នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១១ និង​ថ្ងៃ​ទី​១២ ខែសីហា​នេះ កើត​ឡើ​២១​លើក (​យប់​៤​លើក​) ស្លាប់​១៤​នាក់ (​ស្រី​ម្នាក់​) របួសធ្ងន់​២០​នាក់​(​ស្រី​៤​នាក់​) របួសស្រាល​៨​នាក់ (​ស្រី​២​នាក់​) ។


មូលហេតុ​គ្រោះថ្នាក់ ល្បឿន​៩​លើក ស្លាប់​៧​នាក់​,​មិន​គោរព​សិទ្ធ​៣​លើក ស្លាប់​២​នាក់ ប្រជែង​៣​លើក ស្លាប់​ម្នាក់ , មិន​ប្រកាន់​ស្តាំ​៣​លើក​ស្លាប់​២​នាក់ , បត់​គ្រោះថ្នាក់​២​លើក ស្លាប់​ម្នាក់​,​កត្តា​យាន​១​លើក ស្លាប់​ម្នាក់ ។ សរុប​ស្លាប់​១៤​នាក់ ម៉ូត​១១​នាក់ (​មិន​ពាក់មួក​១០​នាក់​) ថ្មើរជើង​២​នាក់ ,​រថយន្ត​តូច​១​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ និង​ម៉ូតូ​២​លើក ស្លាប់​ម្នាក់ ,​ម៉ូតូ​និង​រថយន្ត​តូច​៥​លើក​ស្លាប់​៤​នាក់ ,​ម៉ូតូ និង​រថយន្ត​ធំ​៤​លើក ស្លាប់​២​នាក់ ,​ម៉ូតូ និង​ថ្មើរជើង​១​លើក​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក ស្លាប់​ម្នាក់ ,​ម៉ុ​តូ និង​គោ​យន្ត​១​លើក ស្លាប់​ម្នាក់ ,​រថយន្ត​តូច និង​រថយន្ត​ធំ​១​លើក ,​រថយន្ត​តូច និង​ថ្មើរជើង​២​លើក ស្លាប់​២​នាក់ ,​រថយន្ត​តូច​ក្រឡាប់​១​លើកស្លា​ប់ម្នាក់ ,​រថយន្ត​តូច និង​ផ្សេង​ៗ២​លើក ស្លាប់​២​នាក់ ,​រថយន្ត​ធំ និង​ថ្មើរជើង​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៤២​គ្រឿង ក្នុង​នោះ​មាន​ម៉ូត​១៨​គ្រឿង , រថយន្ត​តូច​១៥​គ្រឿង ,​រថយន្ត​ធំ​៥​គ្រឿង ,​យាន​ផ្សេង​ៗ៤​គ្រឿង ,​ថ្មើរជើង​៣​នាក់ ។ យានយន្ត​បង្កហេតុ ម៉ូតូ​១០​លើក ,​រថយន្ត​តូច​៨​លើក ,​គោ​យន្ត​១​លើក ,​ថ្មើរជើង​២​លើក ។

គ្រោះ​ថ្នាក់លើ​ផ្លូវ មាន​ផ្លូវជាតិ​១៧​លើក ,​ផ្លូវ​ខេត្ត​៣​លើក​,​ផ្លូវលំ​១​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន មាននៅ​ខេត្តក្រចេះ​៤​លើក ស្លាប់​២​នាក់ របួស​១៤​នាក់ (​ស្រី​៦​នាក់​) ,​ស្វាយ​រៀង​៣​លើក ស្លាប់​៤​នាក់ របួស​១​នាក់ ,​ភ្នំពេញ​៤​លើក ស្លាប់​៤​នាក់ របួស​៣​នាក់ ,​កំពង់ធំ​២​លើក ស្លាប់​ម្នាក់ របួស​២​នាក់​,​ព្រះ​សីហ​នុ​១​លើក ស្លាប់​ស្រី​ម្នាក់ របួស​ម្នាក់​,​ស្ទឹង​ត្រែង​១​លើក ស្លាប់​ម្នាក់ របួស​ម្នាក់​,​បន្ទាយ​មាន​ជ័យ​១​លើក ស្លាប់​ម្នាក់​, និង​ខេត្តព្រះវិហារ​១​លើក ស្លាប់​ម្នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ