ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក.ម្មដុតផ្ទះសម្លា.ប់មួយគ្រួសារ ពេលនេះចាប់ឃាតកបានហើយ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា ក្រោយ​កើត​មាន​អំពើ នៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​១២ សីហា ២០១៨ ដោយ​មាន​កិច្ចសហការ​ពី​គណៈ​បញ្ជាការ…

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា ក្រោយ​កើត​មាន​អំពើ នៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​១២ សីហា ២០១៨ ដោយ​មាន​កិច្ចសហការ​ពី​គណៈ​បញ្ជាការ ឯកភាព​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក ធុ​ច បញ្ច​សន្តិភាព ព្រះ​អាជ្ញា​រង អម​សាលាដំបូង ខេត្តក្រចេះ កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ ដែល​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ពាក់​ព​ន្ធ័​លើ​ករណី​ឃាតកម្ម កាលពី​ថ្ងៃ​ទី​០៩ សីហា នោះ​ហើយ​។

ជនសង្ស័យ​៤​នាក់​នោះ​មាន ១-​ឈ្មោះ ចឹក ណូ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ២-​ឈ្មោះ ម៉ៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ជា​សន្តិសុខ​ក្រុមហ៊ុន​ហនុមាន​មាន​រឹទ្ធ​។ ៣-​ឈ្មោះ ចឹក ម៉ៅ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ និង​៤-​ឈ្មោះ ចឹក លឹ​ម​ស្រេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​សាកសួរ​នៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​បំពេញ​នីតិវិធី​ពាក់​ព​ន្ធ័​នឹង​ករណី​ឃាតកម្ម​នោះ​។ ទោះជា​យ៉ាងណា​សមត្ថកិច្ច នៅ​មិន​ទាន់​បាន បញ្ជាក់​ពី​ចម្លើយ​ជនសង្ស័យ​ទាំង​៤​នាក់​នោះ​នៅឡើយ​ទេ ដូច្នោះ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នោះ នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ដែរ ព្រោះ​សមត្ថកិច្ច​កំពុង​ធ្វើ​កិច្ច​នេះ​។ សូម​បញ្ជាក់​ថា ចន្លោះ​ម៉ោង​១១​យប់ ទៅ​ម៉ោង​២​ន​យប់ នៅ​ចំណុច​កោះ​ប្រឹ​ម ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ មាន​ករណី​ឃាតកម្ម​ដុត​ផ្ទះ​សម្លាប់​មួយ​គ្រួសារ​៤​នាក់​ឪ​ពុ​ម្តាយ និង​កូន​។ ហើយ​សាកសព​មនុស្ស​ទាំង​៤​នាក់​បាន​ត្រូវ​ភ្លើង​ឆេះ​ខ្លោច​ក្នុង​គំនរ​ផេះ​ផង់​មើលទៅ​គួ​ឲ្យ​សោកសង្រេង​ជាទី​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ