ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​មួយប៉ប្រិចភ្នែក​! សម្រែក​ឪពុក​ម្តាយ​សាច់ញាតិ​ក្មេង​ស្រី​ម្នាក់​ទ្រហោយំ​ពេញ​ផ្ទះ

5 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ ក្មេង​ស្រី​ដែល​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​ត្រូវ​ចរន្ត​ភ្លើង​ឆក់​យក​ជីវិត បណ្តាល​ឲ្យ​ស្លាប់​គួរ​ឲ្យ​សោកស្តាយ​បំផុត ខណៈ​ក្មេង​រង​គ្រោះ​ទៅ​កាន់​ខ្សែភ្លើង​ដែល​ដាច់​ធ្លាក់​នៅ​ក្រោមផ្ទះ​របស់​ខ្លួន ។ ករណី​គួរ​ឲ្យ​សង្វេគ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ភូមិ​កំពង់ត្រឡាច…

ខេត្ត​កែប ៖ ក្មេង​ស្រី​ដែល​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​ត្រូវ​ចរន្ត​ភ្លើង​ឆក់​យក​ជីវិត បណ្តាល​ឲ្យ​ស្លាប់​គួរ​ឲ្យ​សោកស្តាយ​បំផុត ខណៈ​ក្មេង​រង​គ្រោះ​ទៅ​កាន់​ខ្សែភ្លើង​ដែល​ដាច់​ធ្លាក់​នៅ​ក្រោមផ្ទះ​របស់​ខ្លួន ។ ករណី​គួរ​ឲ្យ​សង្វេគ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ សី ក្តី ភេទ​ស្រី អាយុ​១០​ឆ្នាំ រស់នៅ​ជាមួយ​ឪពុក​ម្តាយ ស្ថិត​ក្នុងភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ។ ប្រភព​ព័​ត៌​មានបាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ភ្លៀង​ខ្យល់​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​ខ្សែភ្លើង​ដែល​ត​ខ្វាត់ខ្វែង​នៅផ្ទះ​នេះ​ដាច់​ធ្លាក់​ដល់​ដី ហើយ​ក្មេង​ស្រី​រង​គ្រោះ​ប្រហែល​មិនដឹង​ថា ខ្សែភ្លើង​ដែល​ដាច់​នោះ នៅ​មាន​ផ្ទុក​ចរន្ត​ភ្លើង​បែប​នេះ​ទើប​យកដៃ​ទៅ​កាន់ បណ្តាល​ឲ្យ​ឆក់​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​តែ​ម្តង ។

បច្ចុប្បន្ន​សព​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​អាណាព្យាបាល​កំពុង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​លំនៅ​ដ្ឋា​ន​ក្រោម​សម្រែក​ទួញ​សោក​ពី​សំណាក់​ឪពុក​ម្តាយ​បងប្អូន​សាច់ញាតិ​គួរ​ឲ្យ​សង្វេគ​ជាទី​បំផុត ។

គួរ​រំលឹក​ថា ករណី​មនុស្ស​ស្លាប់​ដោយសារ​ចរន្ត​ភ្លើង​ដូច​ខាងលើ​ពិតជា​បាន​កើត​ឡើងជា​ញឹកញាប់​នៅ​គ្រប់​ទិស​ទី​មិន​ថា ទីប្រជុំជន ឬ​ទី​ជនបទ​ឡើយ ។ ឲ្យ​តែ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​តែ​មួយប៉ប្រិចភ្នែក​អាច​ជួប​គ្រោះថ្នាក់​ដោយ​នឹក​ស្មាន​មិន​ដល់ ហើយ​តែងតែ​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​គ្រប់​វ័យ​ផង​ដែរ ។

ដូច្នេះ​អាជ្ញាធរ​ក៏​ដូច​ជា សមត្ថកិច្ច​គ្រប់​តំបន់​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​អាណាព្យាបាល​ទាំងអស់​សូម​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពោល គឺ​ត្រូវ​ត​ខ្សែ​ចរន្ត​ភ្លើង​ទៅ​តាម​បច្ចេកទេស​តាម​ការ​បង្ហាញ​របស់​ជំនាញ​អគ្គិសនី និង​ត្រូវ​ពិនិត្យ​មើល​ខ្សែបណ្តាញ​ភ្លើង​នៅ​ក្នុង​លំនៅ​ឋាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​កុំ​ប្រើ​ខ្សែ​ចរន្ត​មានមុខ​តំណ ឬ​ខ្សែភ្លើង​ចាស់​ៗ ។ ធ្វើ​បែប​នេះ ដើម្បី​ការពារ​សុវត្ថិភាព​ក្នុងផ្ទះ ព្រមទាំង​ហានិភ័យ​ផ្សេង​ៗ​ដែល​កើតឡើង​ជាយថាហេតុ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ