ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ដែល​អ្នក​មិន​គួរ​ឈប់​ធ្វើ​ទោះបី​អាយុ​ច្រើន​ក៏​ដោយ

5 ឆ្នាំ មុន

ការ​ចាស់​ទៅ​តាម​អាយុ​គឺជា​ដំណើរការ​ធម្មជាតិ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ឆ្លងកាត់ ។ យើង​អាច​មាន​អារម្មណ៍​ថា​ខ្លួនឯង​កាន់តែ​ចាស់​តាម​រយៈ​ឆ្អឹង រូបរាង​ខាងក្រៅ និង​ចិត្ត​គំនិត ។ ដើម្បី​ច្បាស់លាស់ មានរឿង​ច្រើន​ណាស់​ដែល​ជីវិត​រស់នៅ​របស់​យើង​គួរតែ​បណ្តោយ​វា​ទៅ ប៉ុន្តែ​មានរឿង​មួយ​ចំនួន​តូច​ដែល​យើង​មិន​គួរ​ណា​ឈប់​ធ្វើ​ឡើយ​ទោះ​បីជា​ចាស់​ហើយ​ក៏​ដោយ ។…

ការ​ចាស់​ទៅ​តាម​អាយុ​គឺជា​ដំណើរការ​ធម្មជាតិ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ឆ្លងកាត់ ។ យើង​អាច​មាន​អារម្មណ៍​ថា​ខ្លួនឯង​កាន់តែ​ចាស់​តាម​រយៈ​ឆ្អឹង រូបរាង​ខាងក្រៅ និង​ចិត្ត​គំនិត ។ ដើម្បី​ច្បាស់លាស់ មានរឿង​ច្រើន​ណាស់​ដែល​ជីវិត​រស់នៅ​របស់​យើង​គួរតែ​បណ្តោយ​វា​ទៅ ប៉ុន្តែ​មានរឿង​មួយ​ចំនួន​តូច​ដែល​យើង​មិន​គួរ​ណា​ឈប់​ធ្វើ​ឡើយ​ទោះ​បីជា​ចាស់​ហើយ​ក៏​ដោយ ។ តើ​រឿង​ទាំងនោះ​មាន​អ្វី​ខ្លះទៅ ?

១-ការ​បញ្ជាក់​អំពី​អារម្មណ៍ ៖ ដោយសារ​តែ​អ្នក​អាយុ​កាន់តែ​ច្រើន មិនមែន​មាន​ន័យ​ថា អ្នក​មិន​អាច​បើក​ចិត្ត​ដើម្បី​បង្ហាញ​អំពី​អារម្មណ៍ ឬ​ស៊ី​អារម្មណ៍​ដូច​កាលពីមុន​នោះ​ទេ ។ ចូរ​កុំ​មានការ​អៀនខ្មាស​នឹង​ការ​និយាយ​ថា អ្នក​ស្រឡាញ់​គ្រួសារ​អ្នក​គ្រប់ពេល​អី ព្រោះ​អ្នក ឬ​ពួក​គេ​ប្រហែលជា​មិន​អាច​នៅ​បាន​យូរ​នៅ​ថ្ងៃ​បន្ទាប់​ៗ​ទៀត​ឡើយ ។ មនុស្ស​យើង​ភាគច្រើន​គួរតែ​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​និយាយ​នូវ​អ្វី​ដែល​ចង់​និយាយ ចៀស​ជាង​មិន​មានឱកាស​និយាយ​បែរជា​ត្រដរ​ខំ​និយាយ ។

២-ក្តី​ស្រមៃ ៖ ការ​មាន​ក្តី​ស្រមៃ​លើ​ការ​ធ្វើ​អ្វីមួយ​មិន​គួរ​ណា​លែង​មាននៅ​ពេល​អាយុ​កាន់​តែ​ច្រើន​ឡើយ ។ ដោយ​គ្រាន់តែ​អ្នក​បាន​ចូល​និវត្តន៍ វា​មិនមែន​មាន​ន័យ​ថា អ្នក​គួរតែ​សប្បាយចិត្ត​ជាមួយនឹង​របៀប​រស់នៅ​ក្នុង​ជីវិត​របស់​អ្នក​ឡើយ ។ ដើម្បី​ច្បាស់ អ្នក​ក៏​អាច​មាន​ក្តី​ស្រមៃ​មួយ​ដែល​អ្នក​មិន​ទាន់​បាន​សម្រេច​ដែរ ។ ដូច្នេះ​វា​មិន​មាន​អ្វី​ដែល​ខុស​នោះ​ទេ ដែល​បន្ត​ក្តី​ស្រមៃ និង​ព្យាយាម​សម្រេច​វា​ឲ្យ​បាន​នោះ ។

៣-សរសើរ​ខ្លួនឯង ៖ រឿង​មួយ​ផ្សេង​ទៀត​ដែល​អ្នក​គួរតែ​កុំ​ភ្លេច​ធ្វើ​ដែរ​នោះ គឺ​ការ​សរសើរ​​ខ្លួនឯង ។ ចូរ​កុំ​រង​ចាំ​អ្នក​ដទៃ​ឃើញ​ហើយ​សរសើរ​អ្នក​អី ព្រោះ​អ្នក​គួរតែ​ចាប់​ផ្តើម​វា​ដោយ​ខ្លួនឯង ។ ចូរ​ប្រាប់​ខ្លួនឯង​ថា រូបរាង​អ្នក​ស្អាត ឬ​អ្នកជា​មនុស្ស​ដែល​ឆ្លាត​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​តាម​កាលៈទេសៈ ។ ពេល​នោះ​អ្នក​នឹង​មាន​អារម្មណ៍​កាន់តែ​ល្អ​ចំពោះ​ខ្លួនឯង​មុន​ពេល​ចេញ​ទៅ​ណា​មក​ណា ។

៤-ធ្វើអំពើ​ល្អ ៖ មិន​ត្រូវ​ឈប់​ធ្វើអំពើ​ល្អ​នៅ​ពេល​អ្នក​ចាស់​ឡើយ​។ ពិភពលោក​នេះ​គឺ​កំពុង​តែ​ខ្វះ​រឿង​នេះ ដូច្នេះ​ចូរ​បន្ថែម​សកម្មភាព​ទាំងនេះ​ផង​ទៅ ។ នៅ​ពេល​ដែល​អ្នក​ធ្វើអំពើ​ល្អ​ចំពោះ​នរណា​ម្នាក់ ចូរ​កុំ​រំពឹង​ថា​វា​នឹង​មានការ​តបស្នង​វិញ​អី ព្រោះ​វា​មិនមែន​ជា​រឿង​ដែល​ល្អ​ឡើយ ។ ការ​ធ្វើអំពើ​ល​ល្អ​គួរតែ​ជា​សកម្មភាព​មួយ​ដែល​អ្នក​ធ្វើ​វា​ដោយ​ចិត្ត​ស្មោះស្ម័គ្រ ដោយ​មិន​មាន​រំពឹង​ថា​នឹង​មាន​អ្វី​សង​វិញ​ឡើយ (​ប្រភព​ពី​៖ Health.com.kh​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ