ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​មួយ ស្រី​មួយ នាំ​គ្នា​សម្ងំ​លាក់ខ្លួន​ប្រព្រឹត្តិ​បែប​នេះ​កើត

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ខេត្តកំពត បាន​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រហូត​ដឹង​ថា ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​មក​ពី​ភ្នំពេញ ហើយ​មក​សម្ងំ​លាក់ខ្លួន​ចែកចាយ​គ្រឿងញៀន​នៅ​ភូមិសាស្ត្រ​មួយ​កន្លែង ស្ថិត​ក្នុងស្រុក​ទឹកឈូ​។ លោក​វរសេនីយ៍ទោ លក…

ខេត្តកំពត ៖ ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ខេត្តកំពត បាន​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រហូត​ដឹង​ថា ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​មក​ពី​ភ្នំពេញ ហើយ​មក​សម្ងំ​លាក់ខ្លួន​ចែកចាយ​គ្រឿងញៀន​នៅ​ភូមិសាស្ត្រ​មួយ​កន្លែង ស្ថិត​ក្នុងស្រុក​ទឹកឈូ​។

លោក​វរសេនីយ៍ទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ក្តាប់​មុខសញ្ញា​បាន​ហើយ លោក​ក៏​ទទួលបញ្ជា​ពី​លោក​ឧត្តម​សេនីយ៍​ស្នងការ​ខេត្ត និង​មានការ​សម្រួល​នីតិវិធី​ពី​លោក ជ័យ រិ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ផង​នោះ នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១១ សីហា បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍​ចុះ​បង្ក្រាប​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​មួយ​កន្លែង​នៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត​។

លោក​បាន​បន្ត​ទៀត​ថា ក្នុង​ការ​ចុះ​បង្ក្រាប​ខាងលើ កម្លាំង​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ ហើយ​រឹបអូស​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់​តូច ម៉ូតូ​១​គ្រឿង​ម៉ាក Smashv ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BA- 0454 និង​ទូរស័ព្ទ​ដៃ​ម៉ាក​ខេ​ម​ហ្វូ​ន​០១​គ្រឿង​។

លោក​បន្ត​ទៀត​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ ១- ឈ្មោះ សន រ​ដ្ឋា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១០១F ផ្លូវ​លេខ​២៧១ ភូមិ​១ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​២- ឈ្មោះ ស៊ា​ន លី​ន​ដា ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃស្បាត ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​ពីរ​នាក់ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ