ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ.ផ្សៃ​បំផុត! សម្លា.ប់​ផ្តាច់​ពូជ​ហើយ​…ដុតកម្ទេច​បំបាត់ភស្តុតាង​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ សព​របស់​ពលរដ្ឋ​ជា​អ្នកចម្ការ​មួយ​គ្រួសារ​មាន​គ្នា​៤​នាក់ រួម​មាន ប្តី ប្រ​ព​ន្ឋ និង​កូនប្រុស​ស្រី​២​នាក់​ទៀត គេ​ប្រទះ​ឃើញ​ត្រូវ​​ភ្លើង​ឆេះ​ស្លាប់​យ៉ាង​អាណោចអាធ័ម ជាមួយនឹង​ផ្ទះ​ចម្ការ​មួយ​ខ្នង ស្ថិត​នៅ​តំបន់​ដាច់​ស្រ​យាល​ពី​ភូមិ​។…

ខេត្តក្រចេះ ៖ សព​របស់​ពលរដ្ឋ​ជា​អ្នកចម្ការ​មួយ​គ្រួសារ​មាន​គ្នា​៤​នាក់ រួម​មាន ប្តី ប្រ​ព​ន្ឋ និង​កូនប្រុស​ស្រី​២​នាក់​ទៀត គេ​ប្រទះ​ឃើញ​ត្រូវ​​ភ្លើង​ឆេះ​ស្លាប់​យ៉ាង​អាណោចអាធ័ម ជាមួយនឹង​ផ្ទះ​ចម្ការ​មួយ​ខ្នង ស្ថិត​នៅ​តំបន់​ដាច់​ស្រ​យាល​ពី​ភូមិ​។

នាយ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ចិត្រ​បុរី លោក ហេង ប៊ុ​ន​ធឿ​ន បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​៤​នាក់​ខាងលើរួមមាន​ ១-​ឈ្មោះ ឆុំ ឈ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ត្រូវជា​ប្តី ២-​ឈ្មោះ ជួន សុខ​នាង ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ត្រូវ​ជា​ប្រ​ព​ន្ឋ ៣-​ឈ្មោះ ឈាន គឹ​ម​ឈី ភេទ​ប្រុស អាយុ​១១​ឆ្នាំ ត្រូវជា​កូន និង​៤-​ឈ្មោះឈ​ន វ​ណ្ណី ភេទ​ស្រី អាយុ​៩​ឆ្នាំ ត្រូវជា​កូន ។

ការ​ស្លាប់​​អស់​មួយ​គ្រួសារ​នេះ ជំ​ហ៊ាន​ដំបូង​ពលរដ្ឋ​ក៏​ដូច​ជា​នគរ​បាល​បាន​សន្និដ្ឋាន​ថា ជា​ករណី​ឧប្បត្តិហេតុ​ភ្លើង​ឆេះ​ផ្ទះ ទើប​បណ្តាល​ឲ្យ​ស្លាប់​ជន​រង​គ្រោះ​អស់​មួយ​គ្រួសារ​ក្នុង​អណ្តាតភ្លើង​បែប​នេះ ។ តែ​ក្រោយ​ពី​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​សាកសួរ​ព័ត៌មាន​ពី​ពលរដ្ឋនោះ​ នគរបាល​ស្រុក​ចិត្រ​បុរី​បាន​សន្និដ្ឋាន​ថា ករណី​នេះ​ជា​អំពើ​ឃាតកម្ម​វាយ​សម្លាប់ រួច​ដុត​ផ្ទះ​កម្ទេច​សាកសព​។

បើ​ទោះជា​បែប​ណា នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ចិត្រ​បុរី​នៅ​មិន​ទាន់​កំណត់​ឱ្យ​​ច្បាស់​ថា ករណី​ឃាតកម្ម​សម្លាប់​ផ្តាច់​ពូជ រួច​ដុត​កម្ទេច​សាកសព​នេះ​ផ្តើម​ចេញពី​រឿង​អ្វី​ឱ្យ​​ប្រាកដ​នៅឡើយ​ទេ តែ​នគរបាល​ថា ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​តែ​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង​។

ករណី​ឃាតកម្ម​​ខាងលើ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អំពើ​សម្លាប់​មនុស្ស​យ៉ាង​ឃោរឃៅ និង​ព្រៃផ្សៃ​បំផុត​មួយ​ដែល​ពុំ​ធ្លាប់​មាន​ផង​ដែរ​។

នគរបាល​ស្រុក​ចិត្រ​បុរី​បាន​ឱ្យ​​ដឹង​ថា ករណី​ឃាតកម្ម​នេះ​បាន​កើតឡើង​តាំងពី​ពាក់​កណ្តាល​យប់​ថ្ងៃ​ទី​៩ សីហា មកម៉្លេះ ស្ថិត​នៅផ្ទះ​ចម្ការ​របស់​ជន​រង​គ្រោះ​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ស្ថិត​នៅ​លើ​កោះ​ប្រឹ​ម ខាងក្រោយ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ។ ដោយសារ​គ្រួសារ​របស់​ជន​រង​គ្រោះ​ស្នាក់​នៅ​ធ្វើ​ចម្ការ​នៅ​ឆ្ងាយ​ពី​ភូមិបែបនេះ​ ទើប​ករណី​នេះ​បាន​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​នៅ​យប់​ថ្ងៃ​ទី​១១ សីហា​ ។

នាយ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ចិត្រ​បុរី​លោក ហេង ប៊ុ​ន​ធឿ​ន បាន​ឲ្យ​ដឹង​ថា សព​របស់​ក្រុម​គ្រួសារ​រង​គ្រោះចំនួន​​៤​នាក់​ត្រូវ​បាន​​ឆេះ​​ស្ទើរ​មើល​មិនដឹង​ថា​ជា​មនុស្ស​ទៅហើយ​ ។

មិន​មាន​សេចក្តីរាយការណ៍​ណាមួយ​ថា កន្លង​មក​ជន​រង​គ្រោះ​ធ្លាប់​មាន​ទំនាស់​ជាមួយ​ន​ណា ដែល​ឈាន​ឱ្យ​មាន​ករណី​បែប​នេះ​កើតឡើង​មក​លើ​គ្រួសារ​របស់​ជន​រង​គ្រោះ​នោះ​ទេ​ ហើយ​ជន​ដៃដល់​ដែល​ប្រព្រឹត្ត​សកម្មភាព​សម្លាប់​មនុស្ស​យ៉ា​ព្រៃផ្សៃ​នេះ គឺ​គេ​មិនដឹង​ថា​ធ្វើ​ដើម្បី​អ្វី​នោះ​ដែរ​។

នៅ​នឹង​កន្លែង​កើតហេតុ​ ក្រៅពី​បានឃើញ​សព​របស់​គ្រួសារ​រង​គ្រោះ​ទាំង​៤​នាក់ ដែល​ត្រូវ​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​រួញ​ក្រញង់​ជាប់​គ្នា​នៅ​សល់​ពាក់កណ្តាល​នៃ​រាង​កាយ​ និង​លលា​ដ៏​ក្បាលនោះ​ នគរបាល​ក៏​បាន​រក​ឃើញ​សំបក​គ្រាប់កាំភ្លើង​ចំនួន​២​គ្រាប់​ទៀត​ផង​ដែរ​។

នគរបាល​បានឱ្យ​ដឹង​ថា​ ករណី​ខាងលើ​នេះ កម្លាំង​ជំនាញ​កំពុង​តែ​ស្រាវជ្រាវ​ដើម្បី​រក​ពន្លឺ​នៃ​បទល្មើស​ឱ្យ​បាន​ច្បាស់លាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ