ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លែងធ្វើជា​ទីប្រឹក្សា​​សម្តេច​ហេង សំរិន ឆបោក​ប្រាក់​គេ​ថាយកទៅ​ជួយ​​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ព្រឹកថ្ងៃទី១១ មេសា ២០១៣ នៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានធ្វើសន្និសីទកាសែតមួយ ដោយបង្ហាញមុខក្រុមជនខិលខូចពាក់ព័ន្ធប្រើប្រាស់លិខិតក្លែងរបស់សាលារាជធានីភ្នំពេញដើរឆបោកប្រាក់អាជីវករ ​​ក្រុមហ៊ុន និងអង្គភាពរដ្ឋនានា ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន ។ សន្និសីទកាសែតនេះធ្វើឡើងដោយលោកវរសេនីយ៍ឯកពូ ដាវី មេបញ្ជាការរង

រាជធានីភ្នំពេញ ៖ ​ព្រឹកថ្ងៃទី១១ មេសា ២០១៣ នៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានធ្វើសន្និសីទកាសែតមួយ ដោយបង្ហាញមុខក្រុមជនខិលខូចពាក់ព័ន្ធប្រើប្រាស់លិខិតក្លែងរបស់សាលារាជធានីភ្នំពេញដើរឆបោកប្រាក់អាជីវករ ​​ក្រុមហ៊ុន និងអង្គភាពរដ្ឋនានា ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន ។ សន្និសីទកាសែតនេះធ្វើឡើងដោយលោកវរសេនីយ៍ឯកពូ ដាវី មេបញ្ជាការរង និងជាប្រធានមន្ទីរសន្តិសុខព័ត៌មាន នៃទីប​ញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

ជនជាប់សង្ស័យ៣នាក់ដែលត្រូវបង្ហាញមុខ ១​-ឈ្មោះវណ្ណ ដេត ភេទប្រុស អាយុ៤៥ឆ្នាំ (ឈ្មោះនេះដែលតាំងខ្លួនជាទីប្រឹក្សា សម្តេចអគ្គ​មហា​ពញាចក្រីហេង សំរិន ប្រធានរដ្ឋសភាជាតិ) និងជាមេខ្លោង មានទីលំនៅភូមិខ្លា សង្កាត់ដង្កោ ខណ្ឌដង្កោ ២- ឈ្មោះរៀន ភឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជា​អ្នក​រត់ម៉ូតុឌុប ស្នាក់នៅផ្ទះលេខ៥៩បេ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និង ៣-ឈ្មោះយឹម អោក ភេទប្រុស អាយុ៦០ឆ្នាំ ​ជាអ្នកគួកជេរដី ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ពួកគេត្រូវបានចាប់ខ្លួនដោយ សមត្តកិច្ចកងរាជអាវុធហត្ថខណ្ឌមានជ័យ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១០ មេសា ខណៈពួកគេទៅទទួលយកប្រាក់ពីធនាគារមួយក្នុងរាជធានីភ្នំពេញ ៕