ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លប​ៗ​បើក​មុង​ប៊ិះ​ហើយហ្នឹង ស្រាប់តែ​នាង​…​គុក

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាល​ស្រុក​មេ​មាត់ ឃាត់ខ្លួន កាលពី​យប់​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​ម្នាក់​កំពុង​ដេក​លក់​លក់​ក្នុង​រោង​ចាំចំការ ស្ថិត​នៅ​ភូមិ​ជាំ​ខ្យង…

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាល​ស្រុក​មេ​មាត់ ឃាត់ខ្លួន កាលពី​យប់​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​ម្នាក់​កំពុង​ដេក​លក់​លក់​ក្នុង​រោង​ចាំចំការ ស្ថិត​នៅ​ភូមិ​ជាំ​ខ្យង ឃុំ​មេ​មង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ជា វ៉ៃ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ចំណែក​ស្ត្រី​រង​គ្រោះ​អាយុ​៤៣​ឆ្នាំ ។

បើ​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​បានឱ្យ​សមត្ថកិច្ច​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១០ សីហា គាត់​កំពុង​ដេក​លក់​លក់​ម្នាក់ឯង​ក្នុង​រោង​ចាំចំការ​ដូច​សព្វដង ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​មក​បើក​មុង​បម្រុង​ចូល​រំលោភ​នាង ។ ពេល​នោះ​គាត់​ក៏​បាន​ស្រែក​ឆោឡោ និង​បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែ​ម្តង ព្រោះ​ជន​សង្ស័យ​ជា​អ្នកស្រុក​-​ភូមិ​ផង​របង​ជាមួយ​គ្នា ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​រួច ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង ដើម្បី​តាម​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ