ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចុះសីមាវត្ត​សទ្ធា​រាម​ ឃុំ​ម្រាម ស្រុក​រមាស​ហែក

11 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង ៖ ​លោក​ជំទាវ​បណ្ឌិត​ ម៉ែន សំអន អញ្ជើញ​ជា​គណៈ​អធិបតី​កាត់​​ឫស​សីមា​ និង​កាត់​ខ្សែ​បូ​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ព្រះ​វិហារ និង​​សមិទ្ធ​ផល​នានា​ក្នុង​វត្ត​សទ្ធា​រាម ហៅ​វត្ត​ព្រៃ​ព្រែក ដែលស្ថិត​ក្នុង​ភូមិ​ព្រៃ​ព្រែក ឃុំម្រាម ស្រុក​រមាស​ហែក ព្រម​ទាំង​មន្ត្រី​រាជ​ការ​ប្រជា​ពល​រដ្ឋ​ជិត​២​ពាន់​នាក់មក​ចូលរួម​យ៉ាង​ច្រើន​កុះក​រ ។ ពិធី​កាត់​ឫស​សីមា​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១១ មេសា ២០១៣ វេលា​

ខេត្ត​ស្វាយរៀង ៖ ​លោក​ជំទាវ​បណ្ឌិត​ ម៉ែន សំអន អញ្ជើញ​ជា​គណៈ​អធិបតី​កាត់​​ឫស​សីមា​ និង​កាត់​ខ្សែ​បូ​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ព្រះ​វិហារ និង​​សមិទ្ធ​ផល​នានា​ក្នុង​វត្ត​សទ្ធា​រាម ហៅ​វត្ត​ព្រៃ​ព្រែក ដែលស្ថិត​ក្នុង​ភូមិ​ព្រៃ​ព្រែក ឃុំម្រាម ស្រុក​រមាស​ហែក ព្រម​ទាំង​មន្ត្រី​រាជ​ការ​ប្រជា​ពល​រដ្ឋ​ជិត​២​ពាន់​នាក់មក​ចូលរួម​យ៉ាង​ច្រើន​កុះក​រ ។ ពិធី​កាត់​ឫស​សីមា​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១១ មេសា ២០១៣ វេលា​ម៉ោង​៨​ព្រឹក ។

​លោក​ពេញ ជា អភិ​បាល​ស្រុក​រមាស​ហែក បាន​មាន​មតិ​ស្វាគមន៍​ថា វត្ត​សទ្ធា​រាម បាន​កសាង​ឡើង​​តាំង​ពី​ឆ្នាំ​១៩៥៤ មកម៉្លេះ ដោយ​លោក​តា នាង​សោម និង​លោក​យាយ កែវ សូត្រ ព្រម​ទាំង​បុត្រា បុត្រី បាន​បរិច្ចាគ​ដី​កសាង​វត្ត​នេះ​ឡើង តែ​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង​ក្នុង​របប​ប៉ុល​ពត រហូត​មក​ដល់​ឆ្នាំ​១៩៧៩ ​វត្ត​សទ្ធា​រាម ត្រូវបាន​កសាង​ឡើង​វិញ ។ ជាក់​ស្តែង​ពុទ្ធ​បរិស័ទ​ចំណុះជើង​វត្ត ព្រម​ទាំង​សប្បុរស​ជន​ជិត​ឆ្ងាយ ​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ប្រជា​ជន​កម្ពុជា បាន​រួម​គ្នា​កសាង​ព្រះ​វិហារ​ថ្មី​​មួយ​ខ្នង និង​សាលា​ទទួល​ភ្ញៀវ​១​ខ្នង​ដែល​បាន​ធ្វើ​បុណ្យ​ឆ្លង និង​បញ្ចុះ​​ខណ្ឌ​សីមា​ព្រះវិហារ​នា​ពេល​នេះ ៕